ប៉ោយប៉ែត៖ ភាពដ៏អាក្រក់ស្អុយបញ្ច្រាស់ខ្យល់ពេញខេត្តបន្ទាយមានជ័យ បានកកើតចាប់តាំងពីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៤កន្លង ទៅនេះបន្ទាប់ពីលោក ឈើយចាន់ណាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យចុះហត្ថលេ ខាលើចំណាត់តាំងភារកិច្ចដោយយោងតាមសេចក្តីណែនាំលេខ២១អយក ,សណនចុះថ្ងៃទី២៧ខែមីនាឆ្នាំ២០១៤របស់ក្រសួងអប់រំយុវជននិងកីឡានិងចំណារ បញ្ជូនលេខ១៤៨កបប,ចុះថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៤របស់សាលាក្រុងប៉ោ យប៉ែត។ កំណត់ហេតុស្តីពីការវាយតម្លៃជ្រើសរើសប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែតយោងតាមការឯកភាពរបស់គណៈកម្មការវាយតម្លៃការ ងារបុគ្គលិកប្រចាំមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនាស ម័យប្រជុំពីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៤ ។
ក្រុមការងារបានសម្រេចចាត់តាំងលោកស្វាយជាក្របខណ្ឌ័គ្រូបង្រៀនកម្រិតមូ លដ្ឋានឯកទេសអក្សរសាស្ត្រខ្មែរបច្ចុប្បន្នអនុប្រធានការិយាល័យអ ប់រំយុវជននិងកីឡាក្រុងប៉ោយប៉ែតឲ្យទទួលភារកិច្ចជាប្រធានការិយាល័ យអប់រំយុវជននិងកីឡាប៉ោយប៉ែតបណ្តោះអាសន្ន ។
បើទោះជាយ៉ាងនេះក៏ដោយបើយោងតាមប្រភពមួយពីមន្ត្រីគ្រូបង្រៀនម្នាក់ សុំមិនបញ្ចេញឈ្មោះបានបង្ហើបមកថា ចំណាត់តាំងរបស់លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យនោះត្រូវបានរំលោភដោយមន្ត្រីអាជ្ញា ធរថ្នាក់មូលដ្ឋានរបស់សាលាក្រុងប៉ោយប៉ែតលូកដៃរំលោភលើស្មារតីរប ស់មន្ទីរអប់រំគោលការណ៍របស់ក្រសួងអប់រំ ។
មន្ត្រីដដែលបានលើកឡើងថា ក្រុមការងារគណៈកម្មការវាយតម្លៃជាច្រើនរូបបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសលោកស្វាយជាជាបេក្ខភាពទទួលភារកិច្ចប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត ។ លោកថាការជ្រើសរើសនោះមានការអញ្ជើញចូលរួមពីនាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យទាំងអស់មកបោះឆ្នោតជាលទ្ធផលគឺសម្លេងភាគច្រើនបានទៅលោ កស្វាយជា ។ ចំណែកលោក ចែម សំបូរ ជាបេក្ខភាពដែរនោះមិនទទួលបានសម្លេងភាគច្រើនដាច់ខាតដូចលោកស្វាយជា ទេ ។
លោក ស្វាយជាបេក្ខភាពដែលត្រូវបានគណៈកម្មការវាយតម្លៃផ្តល់សេចក្តីទុកចិត្ត នោះបានឲ្យដឹងនៅរសៀលថ្ងៃទី១២ខែសីហាឆ្នាំ២០១៤នេះថា តំណែងរបស់លោកជាប្រធានការិយាល័យអប់រំយុវជននិងកីឡាក្រុងប៉ោយប៉ែតដែលទទួលបានពីការបោះ ឆ្នោតនិងផ្តល់ឲ្យរបស់មន្ទីរនោះមានសុពលភាពតែ១០ថ្ងៃប៉ុណ្ណោះ ហើយត្រូវបានថ្នាក់លើគេនិរាករណ៍ចោលដោយមិនបញ្ជាក់ពីមូលហេតុអី្វទាំងអស់ ការផ្តល់ព័ត៌មានរបស់លោកស្វាយជា មកកាន់ភ្នាក់ងារសារព័ត៌មានយើងហាក់មានរឿងអាថ៌កំបាំងអ្វីម្យ៉ាងដែល មិនអាចធើ្វឲ្យលោកស្វាយជា ក្លាហានក្នុងការចាក់ទម្លុះភាពពិតលាតត្រដាងផ្ទៃរឿងជូនសាធារណជនឲ្យបាន ដឹងច្បាស់នៅឡើយទេ ពោលគឺលោកស្វាយជាពិតជាមានវប្បដិសារីខ្លះៗនៅក្នុងចិត្តដែលមិនអាចនិយាយចេញបាន ។
ចំណែកប្រភពក្រៅផ្លូវការមួយបានធ្លោយយមាត់ថា បញ្ហាខាងលើនេះគឺមានអ្នកលូកដៃធើ្វអន្តរាគមន៍លាបពណ៌លោកស្វាយជាហើយដើម្បីទទួលបានផល ប្រយោជន៍ពីជនទីពីរដែលពឹងពាក់នោះ តែយ៉ាងណាក៏ដោយយើងនៅមិនទាន់ច្បាស់នៅឡើយថា អ្នកដែលខូចខិលនោះជាអ្នកណានោះទេ។
ចំណែកលោក ចែម សំបូរ អនុប្រធានការិយាល័យអប់រំដែលមាត់ចាបមាត់ព្រាបបានបង្ហើបថា ចង់បានតំណែង ជាប្រធានការិយាល័យអប់រំដែរនោះភ្នាក់ងារសារព័ត៌មានយើងមិន អាចទាក់ទងសុំការអធិប្បាយបានទេ ។
ដោយឡែកលោកឈើយចាន់ណាប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរជុំវិញការនិរាករណ៍បេក្ខភាពឈ្មោះស្វាយជាដោយគ្មានហេតុនោះ។ យ៉ាងណាក៏ដោយពាក់ពន្ធ័នឹងផ្ទៃរឿងខាងលើនេះវាបានកំពុងតែធ្វើឲ្យគ្រូបង្រៀនជាច្រើននាក់ នៅតំបន់ប៉ោយប៉ែតកើតសេចក្តីសៅហ្មងក្តៅចិត្តត្បិតថា ពួកខ្លួនបានជ្រើស រើសថ្នាក់ដឹកនាំហើយហេតុអ្វីបានជាថ្នាក់លើមួយចំនួនតូចមានចេត នាលូកលាន់រំលោភលើសិទ្ធិរបស់ក្រសួងអប់រំបើនៅតែបង្ក បញ្ហាបែបនេះតទៅទៀតនោះបាតុភាពអាក្រក់នៅតែកើតមានក្នុងសង្គមកម្ពុជា ។
ក្រុមគ្រូបង្រៀនដដែលបានសំណូមពរយ៉ាងទទូចដល់ក្រសួងអប់រំយុវជននិង កីឡាមេត្តាចាត់អធិការកិច្ចរបស់ក្រសួងចុះមកស៊ើបអង្កេតលើករណី នេះជាបន្ទាន់ដើម្បីឲ្យក្រសួងអប់រំមានតម្លាភាពក្នុងការសម្រេច ចិត្តដោយខ្លួនឯងបើពុំនោះទេស្ថាប័នមួយនេះពិតជាគ្មានតម្លៃអ្វីទៀតឡើយ ៕ ដោយ៖ ព្រហ្ម ពៅ