ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សំណុំរឿង នាង អូ រស្មី ដែលជា​ម៉ែ​យ៉ែម ត្រូវ​កាត់ទោស​ថ្ងៃទី​២១ នេះ​

សំណុំរឿង នាង អូ រស្មី ដែលជា​ម៉ែ​យ៉ែម ត្រូវ​កាត់ទោស​ថ្ងៃទី​២១ នេះ​

​ភ្នំពេញ​៖ ថ្ងៃទី​២១ សីហា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានកំណត់​យក បើកសវនាការ​ជំនុំជម្រះ​លើ​សំនុំរឿង​នាង​អូ រស្មី ដែលជា​អតីតកាល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង​រៃ​មាស ពាក់ព័ន្ធ​សំនុំរឿង​អូសទាញ​ពេស្យាចារ​កុមារ​។​
​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ ព្រៃ​សរ​(​ម​២) នាំខ្លួន​ជន​ត្រូវ​ចោទ​នាង​អូ រស្មី មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២១ សីហា ដើម្បី​បើកសវនាការ​លើ​សំនុំរឿង​ម៉ែ​យ៉ែម នេះ ។​

​គួររំលឹកថា អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន និង​រៃ​មាស វ័យ​អាយុ​៣៦​ឆ្នាំ​រូបនេះ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៨ មករា  ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អូសទាញ​ពេស្យាចារ​កុមារ​ជា​អនីតិជន ឱ្យទៅ​រួមភេទ​ជាមួយ​ភ្ញៀវ និង​ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ទោស ៕by chorleka
20140408_10b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya