ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ឪពុកម្តាយ ជនរងគ្រោះ​ក្នុង​សំណុំរឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ធ្វើ​ទារុណកម្ម​និង រំលោភ​ក្នុង​ភូមិគ្រឹះ​ចូល​បំភ្លឺ​តុលាការ​ទាមទារ​សំណង​២​ម៉ឺន​ដុល្លារ ​

ឪពុកម្តាយ ជនរងគ្រោះ​ក្នុង​សំណុំរឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ធ្វើ​ទារុណកម្ម​និង រំលោភ​ក្នុង​ភូមិគ្រឹះ​ចូល​បំភ្លឺ​តុលាការ​ទាមទារ​សំណង​២​ម៉ឺន​ដុល្លារ ​

ភ្នំពេញ​៖​ឪពុកម្តាយ​ជនរងគ្រោះ ក្នុង​សំណុំរឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ធ្វើ​ទារុណកម្ម​និង​រំលោភ សេពសន្ថវៈ​ក្នុងភូមិ​គ្រឹះ​បាន​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ ថ្ងៃទី​២០ សីហា ២០១៤ នេះ​ដើម្បី​បំភ្លឺ បន្ទាប់ពី​ជនរងគ្រោះ​ស្ត្រី​វ័យក្មេង​អាយុ​១៨​ឆ្នាំ​និង​ប្អូនប្រុស​អាយុ​១២ ឆ្នាំ ចូល​បំភ្លឺ​តុលាការ​រួច ដើម្បី​ដាក់បន្ទុក​លើ​ម្ចាស់​ភូមិគ្រឹះ និង​សមាជិកគ្រួសារ​ដែលជា​អ្នកមាន​ស្តុកស្តម្ភ ។ តាម​ពត៌មាន​ជនរងគ្រោះ​ទាមទារ​សំណង​ប្រមាណ​២​ម៉ឺន​ដុល្លារ​ពី​ជនជាប់ចោទ​។
​យ៉ាងណាក៏ដោយ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ​បាន​និយាយ ថា ឪពុក ម្តាយ​ជនរងគ្រោះ បើទោះបី​បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ក្តី ចៅក្រម​នៅ​មិនទាន់បាន​សាកសួរ​នៅឡើយ​ទេ​។ មេធាវី​ការពារ​ជនរងគ្រោះ​បាន​និយាយទៀតថា មានតែ​មនុស្ស​ចំនួន​៤​នាក់​នៃ​សមាជិក​របស់​ជនរងគ្រោះ​ត្រូវបាន​សាកសួរ ចាប់តាំងពី​ថ្ងៃទី​១៨-២០ សីហា ២០១៤​។
​តាម​គម្រោង​ចៅក្រម​ស៊ើបអង្កេត នឹង​កោះហៅ​លោក ប៊ែ​វ ខូច អាយុ​៤៨​ឆ្នាំ ជា​ឪពុក​របស់​ជនរងគ្រោះ និង​អ្នកស្រី តេង ភាព អាយុ​៤៨​ឆ្នាំ ជា​ម្តាយ​របស់​ជនរងគ្រោះ​ចូលទៅ​បំភ្លឺ​ទាក់ទង​នឹង​សំណុំរឿង​ខាងលើ ក្នុងនាម​ជា​អាណាព្យាបាល​ជនរងគ្រោះ​។
​បើទោះបីជា​មិនទាន់បាន​សាកសួរ​ក៏ដោយ លោក ប៊ែ​វ ខូច និង​អ្នកស្រី តេង ភាព ត្រូវបាន​អង្គការ​មួយ​នាំទៅ​កាន់​តុលាការ​នៅ​ថ្ងៃទី​២០ សីហា ក្នុងនាម​ជា​អាណាព្យាបាល​ជនរងគ្រោះ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់លោក​ស្វាយ តុញ ដែលជា​ចៅក្រម​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿងនេះ​។
​តាម​ការបញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​គឺ​ជនរងគ្រោះ​បានទាមទារ​សំណង ជំងឺ​ចិត្ត​ពី​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ រិ​ក​ពី​ក្រុមគ្រួសារ​ជនជាប់ចោទ និង​ស្នើសុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ។ ប៉ុន្តែ​តាម​នីតិវិធី បន្ទាប់ពី​តុលាការ​សាកសួរ​ជនរងគ្រោះ​តុលាការ​នឹង​សាកសួរ​ជនជាប់ចោទ​ដែល នៅក្រៅ​ឃុំ​បន្តទៀត​។
​ទាក់ទង​និង​ករណី​ខាងលើនេះ​ប្រភពព័ត៌មាន​បានឱ្យដឹងថា ខណដែល​តុលាការ​កំពុងដំណើរកា​រ​នីតិវិធី​នេះ​ក្រុម គ្រួសារ​អ្នកមាន​មួយ​នេះ​បានគេច​ខ្លួន​បាត់អស់​ទៅហើយ ហើយ​អាចរ​ត់ទៅ​ក្រៅប្រទេស​ទៀតផង​៕ ពៅ​art33.2art33.1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya