ភ្នំពេញ៖ មន្ទីរព្យាបាលធ្មេញបស្ចិម ដែលជាមន្ទីរព្យាបាលធ្មេញធំជាងគេនៅកម្ពុជា និងទទួលស្គាល់ គុណភាព ដោយស្ថាប័នស្តង់ដារអន្តរជាតិ របស់អង់គ្លេស នឹងចាប់បើកដំណើរការ ទីតាំងថ្មីសាខា វិមានឯករាជ្យ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ តទៅ, ស្ថិតនៅអាគារលេខ ១៧០ABC តាមបណ្តោយមហាវិថីព្រះនរោត្តម ខាងជើងស្តុបចំការមន ប្រហែល២០០ម៉ែត្រ។
សម្រាប់ទីតាំងថ្មីនេះ មានអាគារធំ មានលក្ខណៈស្តង់ដារ បរិយាកាសល្អ និងបានបំពាក់ដោយឧបករណ៍ ទន្តសាស្ត្រទំនើបៗ។ ក្នុងឱកាសចាប់ផ្តើមដំណើរការនេះ មន្ទីរព្យាបាលធ្មេញបស្ចិម បានផ្តល់ជូនការពិនិត្យ ពិគ្រោះជំងឺមាត់ធ្មេញដោយឥតគិតថ្លៃ បញ្ចុះតម្លៃ៥០ភាគរយសម្រាប់ការសំអាតធ្មេញ និង២០ភាគរយ សម្រាប់សេវាកម្មផ្សេងទៀត។ ការផ្តល់ជូននេះ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាខាវិមានឯករាជ្យថ្មីនេះតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ននេះមន្ទីរព្យាបាលធ្មេញបស្ចិម បានដំណើរការជាង១៥ឆ្នាំមកហើយ ដោយមានទន្តបណ្ឌិតខ្មែរ និងបរទេសជាង៣០រូប ព្រមទាំងបុគ្គលិកសរុបជាង ១៣០នាក់ និងបានផ្តល់ជូននូវ ការព្យាបាល ជូនអ្នកជំងឺប្រមាណជាង១សែន ៣ម៉ឺននាក់។ មន្ទីរព្យាបាលធ្មេញបស្ចិម មានសាខាចំនួន៤ គឺ៣សាខានៅភ្នំពេញ និង១សាខានៅខេត្តសៀមរាប។ លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការ ជាមួយនឹងស្ថាប័នអន្តរជាតិមួយចំនួន ដូចជាមន្ទីរព្យាបាល អៃស៊ីកៃ ស៊ីម៉ាហ្សូ (Aishikai Shimuza) នៅប្រទេសជប៉ុន និងស្ថាប័នទន្តសាស្ត្រមួយចំនួន នៅប្រទេស ហ៊ូឡង់ និងប្រទេសម៉ាឡេស៊ីផងដែរ៕
» ព័ត៌មានជាតិ » មន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ ផ្លាស់ប្តូរទីតាំងថ្មី ជាមួយកម្មវិធី ផ្តល់ជូនពិសេស