ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា នឹងផ្ញើលិខិតទៅ លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយអន្តរាគមន៍ ក្នុងករណីសមត្ថកិច្ចក្រុងបាវិត តែងតែ គំរាមកំហែង និងវាយធ្វើបាប មកលើសហជីព របស់លោកដោយគ្មានត្រាប្រណី ។
នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៤ ថា «យើងកំពុងតែពង្រាយលិខិត ដើម្បីផ្ញើទៅឯកឧត្តមស ខេង ឲ្យជួយដោះ ស្រាយ ដោយសារតែសមត្ថកិច្ចក្រុងបាវិត ចាប់មន្ត្រីសហជីពយើងខ្ញុំ និងចាប់វាយធ្វើបាបដោយបង្ខំ»។
សមត្ថកិច្ចនគរបាល ក្រុងបាវិត ដែលដឹកនាំដោយលោក កែវ គង់ អធិការនគរបាល ក្រុង បាវិត ខេត្តស្វាយរៀង តែងតែគំរាមកំហែង និងចាប់ខ្លួន ហើយវាយដំមកលើមន្ត្រីសហជីពចលនាកម្ម ប្រចាំខេត្តស្វាយរៀង ដោយពួកគេមិនបានប្រព្រឹត្តកំហុសអ្វី ក្រៅពីការចូលរួមសម្របសម្រួល នៅពេល មានករណីកូដកម្មកើតឡើង ៕ ពៅ