ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្រុក​​ពញា​ឮ​ទទួល​​ព្យាបាល​​អ្នក​ជំងឺ​​ជិត​២ពាន់នាក់​ ​

ស្រុក​​ពញា​ឮ​ទទួល​​ព្យាបាល​​អ្នក​ជំងឺ​​ជិត​២ពាន់នាក់​ ​

កណ្ដាល​ ​៖ ​ឯកឧត្តម​ ​លឹ​ម​ ​គា​ន​ហោ​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​ធនធាន​ទឹក​និង​ ​ឧតុ​និយម​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ​អគារ​មន្ទីរ​ពេទ្យ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ស្រុក​ពញា​ឮ​ ​កាល​ពី​ថ្ងៃ​ ​ទី​១៩ខែ​ក​ក្ក​ដា​ឆ្នាំ​២០១៣ មក​ទល់​នឹង​ ​ពេល​នេះ​តែ​រ​យៈ​ពេល​១១ថ្ងៃ​ប៉ុណ្ណោះ​ ​ក្រុម​ ​គ្រូ​ពេទ្យ​បាន​ពិ​និត្យ​ព្យាបាល​អ្នក​ជំងឺ​បាន​ ​ចំនួន​១.៩៨៥នាក់​ ​។

ប្រជា​ពលរដ្ឋ​ស្រុក ​ពញា​ឮ​ ​មាន​ការ​​សប្បាយ​ចិ​ត្ដ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យក​ចិ​ត្ដ​ ​ទុកដាក់​ពី​លោក​រដ្ឋ​ម​ន្ដ្រី​ លឹ​ម​ ​គា​ន​ហោ​ ​ដែលបានសាង​សង់​មន្ទីរ​ពេទ្យ​ ​គិត​គូរ​ពី​បញ្ហា​សុខ​ ​ភាព​ជា​ចម្បង​ដល់​ប្រជា​ពលរដ្ឋ​ ​ហើយ​ ​តាម​រ​យៈ​មូល​និ​ធិ​តា​ហោ​នេះ​ ​ប្រជា​ពល​ ​រដ្ឋ​បាន​ទៅ​ពិ​និត្យ​ព្យាបាល​ជំងឺ​គ្រ​ប់ៗ​គ្នា​ ​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​មួយ​ថ្ងៃ​ជាង​២០០ នាក់​ ​ហើយ​ក្រុម​គ្រូ​ពេទ្យ​ប្រកបដោយ​ ​សីល​ធម៌​ ​និង​វិជ្ជា​ជី​វៈ​ ​យក​ចិ​ត្ដ​ទុកដាក់​ ​ពិ​និត្យ​ជំងឺ​ ​សុទ្ធតែ​ស្ម័គ្រ​ចិ​ត្ដ​ចូល​រួម​ជា​ ​មួយ​នឹង​មូល​និ​ធិ​តា​ហោ​ ​ដែល​ការ​ពិ​និត្យ​ព្យាបាល​អ្នក​ជំងឺ​បើក​បម្រើ​ការងារ​២៤ ម៉ោង​លើ​២៤ម៉ោង​ ​។

ក្រុម​គ្រូ​ពេទ្យ​ បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ចំណោម​ ​ ​អ្នក​ជំងឺ​ចំនួន​១.៩៨៥នាក់​ ​ក្នុង​នោះ​មាន​ ​ស្រី​ចំនួន​១.២៦៣នាក់​ ​ហើយ​ពិ​និត្យ​ទទួល​ ​ព្យាបាល​ស្ដ្រី​សម្រាល​កូន​បាន​ចំនួន​១២ នាក់​ ​និង​បញ្ជូន​អ្នក​ជំងឺ​តាម​រថ​យ​ន្ដ​ ​ស​ង្គ្រោះ​បន្ទាន់​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ ​ពី​មន្ទីរ​ពេទ្យ​សម្ដេច​តេ​ជោ​និង​សម្ដេច​ ​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ស្រុក​ពញា​ឮ​មក​កាន់​ ​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ​ ​បាន​ចំនួន​១៥ នាក់​ផង​ដែរ​ ​។

លោក​ ​ចា​ន់​ ​យុ​ត្ថា​ នាយ​ខុទ្ទកាល័យ​ ​ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​បាន​មាន​ ​ប្រសាសន៍​ថា​ ​ទន្ទឹម​នឹង​ពិ​និត្យ​ព្យាបាល​ ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​សម្ដេច​តេ​ជោ​ ​និង​ ​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ស្រុក​ពញា​ឮ​ ​ដំណើរ​ការ​សាង​សង់​នៅ​តែ​ប​ន្ដ​យ៉ាង​សកម្ម​ ​ដើម្បី​ធ្វើ​អគារ​បន្ថែម​ទៀត​ឱ្យ​បាន​រួច​ ​រាល់​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ ​ក្នុង​នោះ​លោក​រដ្ឋ​ម​ន្ដ្រី​ក៏​បាន​ប្រមែ​ប្រមូល​ ​សប្បុរស​ជនតា​មរ​យៈ​មូល​និ​ធិ​តា​ហោ​ ​ផ្គត់​ផ្គង់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ ​ធ្វើ​យ៉ាង​ណា​ ​សម្រួល​សេ​វា​ពិ​និត្យ​សុខ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ពុំ​គិត​ថ្លៃ​ ​៕

ដោយ៖ នាយរំពេរ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya