ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ប្រធាន​មន្ទីរអប់រំ​ខេត្តបាត់ដំបង​ធុំក្លិន​មិន​ស្រួល​ ​

លោក​ប្រធាន​មន្ទីរអប់រំ​ខេត្តបាត់ដំបង​ធុំក្លិន​មិន​ស្រួល​ ​

បាត់ដំបង ៖ មន្ត្រី​មួយ​នៅ​មន្ទីរអប់រំ​ខេត្តបាត់ដំបង​បាន​ខ្សឹប​តាម​អរិយធម៌​ថា អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ប្រធាន​មន្ទីរ​របស់​ពួកគេ​គឺ​លោក ងី សែត និង​មន្ត្រី​ជំនិត​មួយ​ក្តាប់​តូច​បាន​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ​តាមរយៈ​ការ​កិបកេង​ថវិកា​សំរាប់​ឧបត្ថម្ភ​ដំណើរ​លំហែ​និង​សិក្សា​រួម​និង​ថវិកា​សម្រាប់​ឧបត្ថម្ភ​ដល់​សហគមន៍​កីឡា​។​

​គេ​ខ្សឹប​ឲ្យ​ឮ​ទៀតថា ថវិកា​ទាំងពីរ​ប្រភេទ​ខាងលើ​ក្នុង​មួយឆ្នាំៗ​ត្រូវបាន​ក្រុម​បក្ស​ពួក​លោក ប្រធាន​មន្ទីរ​រួមដៃគ្នា កិបកេង​អស់​មិនតិចជាង​១០០​លាន​រៀល​ឡើយ ដោយ​ជំនួស​មកវិញ​នូវ​ការធ្វើ​ឯកសារ​បំប៉ោង​តួលេខ​ចំនួន​នៃ​ការប្រកួត​កីឡា​និង​ចំនួន​អ្នក​ដើរ​សិក្សា​លំហែ​ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ទឹកប្រាក់​ដែល​គេ​បាន​យកមក​ចាយ​វាយ​នោះ​។ គេ​បាន​ខ្សឹប​ទៀតថា សកម្មភាព​ជាក់ស្តែង​ការងារ​ខ្លះ​ស្ទើរតែ​ទាំងស្រុង​មិនត្រូវ​បាន​ពួកគេ​អនុវត្តន៍ នេះ​មិនទាន់​និយាយ​អំពី​ការចំណាយ​បែប​ភាពមិនប្រក្រតី​ទៅតាម​ប្រភេទ​គណនេយ្យ អនុ​គណនេយ្យ​នៅក្នុង​ជំពូក​ជាច្រើន​ទៀត​នៃ​ការចំណាយ​ថវិកា​ជាតិ​នៅឡើយ​ទេ​។​

គេ​ខ្សឹប​ថា នៅ​ឆ្នាំ​២០១៣​កន្លងទៅ​មន្ទីរអប់រំ​ខេត្តបាត់ដំបង​បាន​ចំណាយ​ថវិកា​សម្រាប់​ឧបត្ថម្ភ​សហគមន៍​កីឡា​អស់​ចំនួន​២៣៩,៣៩០,០០០​រៀល និង​ថវិកា​សម្រាប់​ដំណើរ​លំហែ​និង​សិក្សា​អស់​ចំនួន​១៧១,៦៦៤,០០០​រៀល ប៉ុន្តែ​ថវិកា​ទាំងនេះ​វា​គ្រាន់តែ​ជា​តួលេខ​ដែល​មន្ទីរអប់រំ​បាន​ដក​ថវិកាជាតិ​យកមក​ចាយ​ប៉ុណ្ណោះ សម្រាប់​សកម្មភាព​ជាក់ស្តែង​គឺ​អត់​ហើយ​ថវិកា​ខាងលើ​ត្រូវបាន​ក្រុម​លោក​ប្រធាន​មន្ទីរ​កឹ​ប​កេង​អស់​មិនតិចជាង​១០០​លាន​រៀល​នោះទេ​។

ទោះជា​យ៉ាងណាក្តី​ការ​ខ្សឹប​នោះគេ​មិនដឹងថា ជា​ស្នៀត​សាចទឹក ដាក់គ្នា​ឬ​កាច់​កុង​គ្នា​យ៉ាងណាទេ ហើយ​មិនទាន់​ប្រាកដថា​ពិត​ក្នុង​កំរិតណា​ដែរ ព្រោះ​មិនអាច​សុំ​ការ​បក ស្រាយ​ពី​លោក​ប្រធាន​មន្ទីរ​បាន​កាលពី​ម្សិលមិញ​៕ ដោយ​៖ ព្រហ្ម ពៅ​

yfcin cam

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya