ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||   

» ព័ត៌មានជាតិ » បែកធ្លាយអាថ៌កំបាំងនៃការស្លាប់ពីនាក់ ប្តី-ប្រពន្ធ​ ហើយ

បែកធ្លាយអាថ៌កំបាំងនៃការស្លាប់ពីនាក់ ប្តី-ប្រពន្ធ​ ហើយ

ខេត្តកណ្តាល​៖ ប្តី​ប្រពន្ធ​ជា​គ្រូទាយ​មួយគូ​បាននាំគ្នា​ធ្វើអត្តឃាត​រៀងៗ​ខ្លួន ក្នុង​ថ្ងៃ​ជាមួយគ្នា ដោយ​ប្រពន្ធ​បាន​លេប​បំពុល​សម្លាប់ខ្លួន ចំណែក​បុរស​ជា​ប្តី​វិញ​ចងក​ធ្វើអត្តឃាត​។ រហូតមកដល់​ពេលនេះ គ្មាន​នរណាម្នាក់​បានដឹង​ពិតប្រាកដ​អំពី​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ប្តី​ប្រពន្ធ មួយគូ​នេះ​ធ្វើអត្តឃាត​នោះទេ អ្នកខ្លះ​លើកឡើងថា បណ្តាលមកពី​ការ​ប្រច័ណ្ឌ ប៉ុន្តែ​ប្រភព​មួយ​ទៀតថា បណ្តាលមកពី​ជំពាក់​បំណុល​គេ​។​
នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ បុរស​ជា​ប្តី​ឈ្មោះ ថៃ សុផាន់​នី អាយុ​៥២​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ គង់ វណ្ណា អាយុ ៥១​ឆ្នាំ មុខរបរ​ជា​គ្រូទាយ មាន​ទីលំនៅ នៅ​កន្លែងកើតហេតុ​។ អ្នក​ទាំងពីរ​ត្រូវ​បានកូន​ប្រទះឃើញ​ស្លាប់ នៅ​ទីកន្លែង​ផ្សេងគ្នា ប្រពន្ធ​ស្លៀក​ស​ពាក់​ស ស្លាប់​ក្នុង​បន្ទប់ដេក ដោយមាន​ដប ថ្នាំពុល​នៅក្បែរ ចំណែក​បុរស​ជា​ប្តី យក​ក្រ​ម៉ា​ទៅ​ចងក​នៅ​ដើម​កំពីងរាជ​ជាប់​ខាងក្រោយ​ផ្ទះ​។​
នៅមុន​ពេល​ឃើញ ម្តាយ និង​ឪពុក​ស្លាប់ គាត់​ទាំងពីរ​នាក់​ពុំដែល​មានរឿង​រកាំរ​កុស​នឹង​គ្នា​នោះទេ ប៉ុន្តែ​ឪពុក មានគំនិត​ប្រច័ណ្ឌ​ប្រពន្ធ​ព្រោះ​ម្តាយ​ខ្ញុំ តែងតែមាន​ភ្ញៀវ​ហៅ​ឲ្យ​ទៅ​ទស្សន៍ទាយ​នៅ​កន្លែង​ផ្សេង ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​មានគំនិត​ប្រច័ណ្ឌ​ម្តាយ​រហូត​។ នៅ​យប់កើតហេតុ ឪពុកម្តាយ​ខ្ញុំ​មិនបាន​មានទំនាស់​អ្វី​នោះឡើយ ស្រាប់តែ​នៅវេលា​ម៉ោង ៣​ទៀបភ្លឺ ថ្ងៃកើតហេតុ ឪពុក​បាន​ដើរ​ចេញពី​ក្នុង​បន្ទប់ មក​ប្រាប់ថា​យក​ខ្សែក និង ចិញ្ចៀន រួម​នឹង​លុយ 400$ ទៅ​ទុក​ផង ព្រោះ​មាន​ភ្ញៀវ​ហៅ​ឲ្យ​ទៅ​មើល​ដី​នៅ​កោះកុង​។ បន្ទាប់ពី​ប្រគល់​ខ្សែក និង​លុយ​រួចហើយ ឪពុក​ក៏​ចេញមកក្រៅ​ផ្ទះ ស្មានថា​គាត់​ចេញទៅ​កោះកុង​មែន លុះ​វេលា​ម៉ោង ៤​ទៀបភ្លឺ កូនស្រី​ច្បង​ក៏ យក​សម្ភារៈ​ទាំងនោះ​មក​ឲ្យ​ម្តាយ​ទុកដាក់ ស្រាប់តែ​រុញ​ទ្វា​ចូល ឃើញ​ម្តាយ​ដេកស្លាប់​បាត់ទៅហើយ ដោយមាន​គ្រប​ក្រណាត់ស​ពីលើ ហើយ​មុខ​លាបម្សៅ ដំបូង​ឡើយ​មិនទាន់​ដឹងថា មូលហេតុ​អ្វី​បាន​ម្តាយ​ស្លាប់​នោះទេ​៕ ពៅ​
a-couple-committed-suicide-on-the-same-day-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya