ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នាយទាហាន​ម្នាក់​ប្រកាច់​ស្លាប់ ក្រោយ​ព្យាបាល​នៅ​ពី​គ្លីនិក​ធ្មេញ ទំនើប ប៉ុន្មាន​ម៉ោង​ក្រោយ​

នាយទាហាន​ម្នាក់​ប្រកាច់​ស្លាប់ ក្រោយ​ព្យាបាល​នៅ​ពី​គ្លីនិក​ធ្មេញ ទំនើប ប៉ុន្មាន​ម៉ោង​ក្រោយ​

​ភ្នំពេញ​៖  នាយទាហាន​ដែលជា​សិក្ខាកាម សិក្សា​នៅ​ប្រទេស​វៀតណាម​ម្នាក់ បាន​ប្រកាច់​ដាច់ខ្យល់ ស្លាប់​ភ្លាមៗ ក្រោយពី​វិលត្រឡប់ មកពី​គ្លីនិក​ធ្មេញ​ទំនើប ជាទី​ដែល​ជនរងគ្រោះ បាន​ទៅ​ដក​ធ្មេញ នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ នេះ​។​
​បុរស​ដែល​បាត់បង់​ជីវិត ក្រោយពី​ព្យាបាល​ធ្មេញ នៅ​គ្លីនិក​ធ្មេញ​ទំនើប ដែល​ស្ថិត​សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក នេះ មានឈ្មោះ ឈឹម សុធា​រ៉ា អាយុ​៣២​ឆ្នាំ ។ ជនរងគ្រោះ​ទើប​ត្រឡប់ មកលេង​ផ្ទះ បាន​១០ ថ្ងៃ ដែលមាន ទីតាំង ស្ថិតនៅ​ផ្ទះ​លេខ​២៨ ផ្លូវ​បេតុង សង្កាត់​ច​អង្រែ​លើ ខណ្ឌមានជ័យ​។​
​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ឈឹម សុធា​រ៉ា នេះ ទើបតែ​មកលេង​ផ្ទះ​បាន​១០ ថ្ងៃ ជាមួយគ្នា​នោះ​ជនរងគ្រោះ​ក៏មាន អា​ការៈឈឺ​ធ្មេញ ហើយ​បាន​សម្រេចចិត្ត ទៅ​ព្យាបាល​រោគ​ធ្មេញ​នេះ នៅ​គ្លី​និ​ច ឯកជន យីហោ ពេទ្យធ្មេញ​ទំនើប ។ លោក​បាន​បន្តទៀតថា ខណៈ​កំពុង​ព្យាបាល​នោះ ពេទ្យធ្មេញ​បានដាក់ ថ្នាំស្ពឹក ចូលទៅក្នុង​មាត់ ហើយក៏​បាន​ដក​ធ្មេញ​ឲ្យ សុធា​រ៉ា បន្ទាប់មក​នៅពេល​ត្រឡប់ មកដល់​ផ្ទះ​វិញ​មិន បាន​ប៉ុន្មាន​ម៉ោង​ផង ក៏មាន​អាការ​ស្រាវ​ស្រាញ ប្រកាច់​ដាច់ខ្យល់​ស្លាប់​តែម្តងទៅ​។​
​ទាក់ទង​នឹង​ករណី​ស្លាប់​នេះ​ផងដែរ ក៏មាន​សេចក្តីរាយការណ៍​ទៀតថា សាកសព​ជនរងគ្រោះ​មិនត្រូវ​បាន នគរបាល ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ នោះទេ​ដោយ​នគរបាល​រុញ​ដាក់គ្នា ទៅវិញទៅមក​រហូតមក​ដល់ រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ ម្សិលមិញ​៕ by chorleka

Lay-275

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya