ភ្នំពេញ ៖ មានការភ្ងាក់ផ្អើលមួយបានកើតឡើងកាលពីថ្ងៃទី20 ខែសីហា ឆ្នាំ2014 តាមបណ្ដោយផ្លូវជាតិលេខ6 ស្ថិតក្នុងក្រុម1ភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បន្ទាប់ពីក្រុមសណ្ដាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វាមួយក្រុមបានចុះរៀ ចំសណ្ដាប់ធ្នាប់មិនអោយរថយន្តតាក់ស៊ីចតចាប់ម៉ូយ ដែលបង្កភាពអាណាធិបត្តេយ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈហើយបានចុះទៅដក សោររថយន្តតូរីសមួយគ្រឿងដែលចតចាប់ម៉ូយបណ្ដាលអោយម្ចាស់រថយន្តខឹង យ៉ាងខ្លាំ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តតូរីសមួយគ្រឿងម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2U-1164 បានចតចាប់ម៉ូយនៅមុខហាងនំបុ័ងភ្នំពេញដែលជាកន្លែងដែលសាលាខណ្ឌជ្រោយចង្វាហាម មិនអោយចតស្រាប់តែមួយសន្ទុះក្រោយមកគេឃើញរថយន្តរបស់គណះ បញ្ចាការឯកភាពខណ្ឌជ្រោយចង្វា មួយគ្រឿងបានបើកមកឈប់ពីមុខរថយន្តតូរីសនោះ ហើយសណ្ដាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វាម្នាក់បានដើរមកដកសោររថយន្ត ដែលឈប់ចតចាប់ម៉ូយនោះ ពេលដែលម្ចាស់រថយន្តឃើញសណ្ដាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វាដកសោរ រថយន្តក៏ស្ទុះមកប្រតាយប្រតប់គ្នា មួយប្រូវតែមិនបណ្ដាលអោយរងរបួសធ្ងន់ធ្ងរនោះទេ ឃើញហេតុករណ៍បែបនេះកូនស្រីរបស់ម្ចាស់រថយន្តតាក់ស៊ីរូបនោះក៍បាន ស្រែកជេសណ្ដាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វានៅពាក្យអសុរស់យ៉ាងច្រើន បណ្ដាលអោយសណ្ដាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វាម្នក់ក្ដៅស្លឹកត្រ ចៀកបានតបតទៅវិញដោយប្រើពាក្យគំរាមអារកសម្លាប់ទៀតផង ពេលដែលឮពាក្យរបស់សណ្ដាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វាគំរាមបែបនេះ ធ្វើអោយប្រជាពលរដ្ធមានការខឹងយ៉ាងខ្លាំងតែត្រូវបានតែត្រូវបាន មន្ត្រីសាលាខណ្ឌជ្រោយចង្វាចុះមកសម្របសម្រួលទាន់ពេលវេលាហើយ ៕ ពៅ