ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម្ដាយ​ចិត្ត​អប្រិយ៍​យក​កូនស្រី​ទៅ​ទុកចោល ដឹងថា​មាន​អ្នក​រើស​យកទៅ​ចិញ្ចឹម​តាម​ទារលុយ​គេ​ដល់ផ្ទះ​ ​

ម្ដាយ​ចិត្ត​អប្រិយ៍​យក​កូនស្រី​ទៅ​ទុកចោល ដឹងថា​មាន​អ្នក​រើស​យកទៅ​ចិញ្ចឹម​តាម​ទារលុយ​គេ​ដល់ផ្ទះ​ ​

ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ដែលជា​ម្ដាយ​អប្រិយ៍​យក​កូនស្រី​របស់ខ្លួន​ដែល​ទើប​តែមាន​អាយុ​ជាង​1​ខួប​ប៉ុណ្ណោះ ដើរ​លក់​អោយ​អ្នកស្រុក​ពេលដែល​គ្មាន​អ្នកណា​ហ៊ាន​ទិញ ស្រាប់តែ​យកទៅ​ផ្លុ​ង​ទុកចោល​នៅផ្ទះ​អ្នកស្រុក​ពេលដែល​ឮ​ព​ត័​មានបាន​ផ្សាយ​ថា មាន​គេ​រើស​យកទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ស្រាប់តែ​ម្ដាយ​អប្រិយ៍ រូបនោះ​បែរជា​មក​ត្រឡប់មករ​កកូន​ហើយ​ទាម​ទារលុយ​ចំនួន​100​ដុល្លារ​ពី​អ្នក​ដែល​យក​កូន​ទៅ ចិញ្ចឹម​ទៅវិញ​បណ្ដាល​ធ្វើអោយ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​កាលពី​ថ្ងៃទី​20 ខែសីហា ឆ្នាំ​2014 នៅ​ចំណុច​ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​2 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​បន្ទាប់ពី​ម្ដាយ​អប្រិយ៍​រូបនោះ​យក​កូនស្រី​របស់ខ្លួន​ទៅ​ទុកចោល​នៅផ្ទះ​ប្រជា​ពលរ​ដ្ធ ហើយ​ត្រូវបាន​មេភូមិ​យក​ទា​រី​កា​អភ័ព្វ​នេះ​ទៅអោយ​លោកស្រី យ៉ា សំ​រ៉ស់ ជា​ក្រុមប្រឹក្សា​សង្កាត់​ច្រាំង​ចំរេះ​2​បាន​រយះពេល​2- 3​ថ្ងៃ​កន្លងមក ស្រាប់តែ​ដំណឹង​នេះ​បានឮ​ដល់​ម្ដាយ​ចិត្ត​អប្រិយ៍​របស់​ទា​រី​កា​រូប នោះ​ស្រាប់តែ​គេ​ឃើញ​នារី​រូបនោះ​បានមក​ទាមទារ​យក​កូន​វិញ​ហើយ​ប្រសិនបើ​ចង់បាន​ទា​រី កា​រូបនោះ​នាង​ទាមទារ​ចំនួន​100​ដុល្លារ​ដើម្បី​ធ្វើ​សាហុ​យ​ទៅរក​ការងារ ធ្វើតាម​ខេត្ត​។​
​ដោយមាន​ការអាណិតអាសូ​រ​ដល់​ទា​រី​កា​រូបនោះ​ទើប​លោកស្រី យ៉ា សំ​រ៉ស់ ដែលជា​ក្រុមប្រឹក្សា​សង្កាត់​ច្រាំង​ចំរេះ​2​បានសម្រេច​ចិត្ត​អោយ​លុយ​ចំនួន​20 ម៉ឺន​រៀល​ជូន​ជា​សា​ហុយ​ដល់​ម្ដាយ​ទា​រី​កា​អភ័ព្វ​រូបនោះ​ហើយ​លុយ​ដែល​គាត់​ជូនទៅ​ម្ដាយ ទា​រី​កា​អភ័ព្វ​រូបនោះ​មិនមែនជា​លុយ​ដែល​គាត់​អោយ​ថ្លៃ​ទិញ​ទា​រី​កា​រូបនោះ ទេ ហើយ​មូល​ហេតុដែល​គាត់​សម្រេចចិត្ត​អោយ​លុយ​ជា​សា​ហុយ​ដល់​ម្ដាយ​ចិត្ត​អប្រិយ៍​ដែល យក​កូនស្រី​របស់ខ្លួន​ដើរ​លក់​ដូច​សត្វ​នោះ​គឺ ដោយសារ​គាត់​មានការ​អាណិតអាសូរ​ដ​ល់​ទា​រី​ការ​រូបនោះ​ប្រសិនបើ​គាត់​ប្រគល់ ទា​រី​កា​រូបនោះ​អោយទៅ​ម្ដាយ​ចិត្ត​អប្រិយ៍​នោះ​វិញ ប្រាកដជា​ម្ដាយ​ចិត្ត​អប្រិយ៍​រូបនោះ​យក​កូន​ដើរ​លក់​អោយ​អ្នក​ដទៃទៀត​ជាក់ ជាមិនខាន​។​
​គួរ​បញ្ចាក់​ថាះ​កាលពី​វេលា​ម៉ោង​11 និង​30 នាទី​ថ្ងៃទី​17 ខែសីហា ឆ្នាំ​2014 នារី​ម្នា​ក់បាន​យក​កូនស្រី​ទៅ​ទុកចោល​នៅផ្ទះ​អ្នកស្រុក​បណ្ដាលអោយមាន​ការ​ភ្ញាក់ នៅ​ចំណុច​ផ្ទះ​លេខ​1900 ក្រុម​4 ភូមិក សង្កាត់​ច្រាំង​ចំរេះ​2 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​៕ ពៅ​a276a275

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya