យោងតាមប្រភពព័ត៌មានពីគេហទំព័រកម្សាន្តបរទេសមួយ ដែលបានចេញផ្សាយកាលពី ពេលថ្មីៗនេះ បានឲ្យដឹងថា កំពូលតារាម៉ូដែលមួយរូបរបស់ប្រទេសចិនគឺ នាង Liu Jianan បានជាប់ជាកំពូលតារាម៉ូដែលដែលមានភាពសិចស៊ីបំផុតប្រចាំនៅប្រទេសចិន ដោយតារារូបនេះទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។
ប្រភពបានបន្តឲ្យដឹងទៀតថា កាលពីពេលកន្លងទៅថ្មីៗនេះប្រទេសចិនបានរៀបចំឲ្យ មានកម្មវិធី”Chinese models of the year” ដែលមានការប្រកួតប្រជែងគ្នា យ៉ាងស្វិត ស្វាញមួយដើម្បីជ្រើសរើសតារាមួយដែលមានភាពលិចធ្លោ និងសិចស៊ីបំផុតលំដាប់ ប្រទេសដោយមានការចូលរួមពីបណ្តាកំពូលតារាម៉ូដែលដែលកំពុងល្បីឈ្មោះ និង មានរូបរាងសិចស៊ីជាច្រើននៅក្នុងប្រទេសចិន ។
នៅក្នុងកម្មវិធីប្រកួតប្រជែងនោះកំពូលតារាម៉ូដែលសិចស៊ីដែលមានសម្រស់ស្រស់ស្អាត និងមានកេរ្តិ៍ឈ្មោះ ល្បីល្បាញបំផុតនៅក្នុងប្រទេសចិនគឺនាង Liu Jiananបាន បង្ហាញនូវរូបភាពសិចស៊ីជាមួយ សម្លៀកបំពាក់បុរាណចិនពណ៌ក្រហម បញ្ចេញ សុដន់ ដ៏ស្រស់ស្អាតសខ្ចីមូលក្បំធ្វើបណ្តាប្រិយមិត្តអ្នកចូលរួមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងលានមាត់សរសើរគ្រប់ៗគ្នាពីសម្រស់ និងភាពសិចស៊ីរបស់តារារូបនេះ ។
បន្ទាប់ពីទទួលបានជ័យលាភីក្នុងការប្រកួតរូបសម្លៀកបំពាក់បុរាណចិន ពណ៌ក្រហម របស់នាង Liu Jiananត្រូវបានគេដាក់បង្ហោះតាមប្រព័ន្ធអនឡាញរឹងរឹតតែធ្វើឲ្យតារា រូបនេះទទួលបាននូវការចាប់អារម្មណ៍ទ្វេឡើងថែមទៀត ពីទស្សនិកជនជាច្រើន នាក់នៅក្នុង និងក្រៅប្រទេសជាពិសេសបណ្តាមិត្តយុវវ័យ។
បច្ចុប្បន្ននេះ នាងLiu Jianaបានក្លាយជាតារាម៉ូដែលសិចស៊ីដែលប្រជាប្រិយភាព បំផុតប្រចាំប្រទេសចិន នៅក្នុងឆ្នាំ២០១៣ក្នុងកម្មវិធី “Chinese models of the year” ៕