ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » បាត់​រថយន្ត ជាច្រើន​គ្រឿង នៅក្នុង​បូរី​ឡាយ​គង់ ម្ទា​ស់​បូរី​មិន​ខ្វល់​

បាត់​រថយន្ត ជាច្រើន​គ្រឿង នៅក្នុង​បូរី​ឡាយ​គង់ ម្ទា​ស់​បូរី​មិន​ខ្វល់​

​ភ្នំពេញៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​បូរី​ឡាយ គង់ ក្នុងភូមិ​ម៉​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ បានធ្វើ​ការរិះគន់ យ៉ាងធ្ងន់ធ្ងរ ចំពោះ​បញ្ហា​សន្តិសុខ នៅក្នុង​បូរី​ទាំងមូល ដោយសារតែ​ក្នុង រយៈពេល​ចុងក្រោយ​នេះ បាត់រ​យន្ត​ជា​បន្តបន្ទាប់ នៅក្នុង​បូរី ហើយ​សមត្ថកិច្ច និង​អាជ្ញាធរ ក៏ដូចជា ម្ចាស់​បូរី​ផ្ទាល់​តែម្តង មិនបាន​យកចិត្តទុកដាក់ និង​អើពើ ចំពោះ​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​របស់​បូរី​ខ្លួន​ឡើយ​។​
​ពលរដ្ឋ​ដែល​រស់នៅក្នុង​បូរី​នេះ បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង​ចំពោះ​បញ្ហា​សន្តិសុខ ក្រោយពី​ពួកគាត់ បាន​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ ទិញ​ផ្ទះ​នៅក្នុង​បូរី សង្ឃឹមថា​រស់នៅក្នុង​បូរី​មាន​សុវត្ថិភាព មាន​សន្តិសុខ​ល្អ ប៉ុន្តែ​ធាតុពិត​គឺ ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ ដូចជា​រថយន្ត​នោះ​ត្រូវបាន​ចោរ លួច​ជា​បន្តបន្ទាប់​។​
​គួររំលឹកថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​កន្លងទៅនេះ អ្នករស់នៅ​ក្នុង​បូរី​ឡាយ គង់ តាមផ្លូវ​លេខ​៥ បាន​បាត់ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង ប៉ុន្តែ​ពេល​ប្តឹងទៅ​សមត្ថកិច្ច និង​ប្រាប់​ទៅ​ម្ចាស់​បូរី​នោះ គឺ​ពុំ​មានការ​អើពើ អី្វ​សោះឡើយ  ពោលគឺ​ទុក​តាម​យថាកម្ម​តែប៉ុណ្ណោះ ។ ហើយ​ប្រជាពលរដ្ឋ​ក៏​សុំ​អំពាវនាវ ដល់​ថ្នាក់ដឹកនាំ ខណ្ឌដង្កោ ក៏ដូចជា​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ ជួយ​ពិនិត្យមើល​សន្តិសុខ នៅក្នុង​បូរី​នេះ​ផង ពីព្រោះ​បទល្មើស លួច​រថយន្ត​ដែលមាន​តម្លៃ គឺ​បានកើត​ឡើងជា​បន្តបន្ទាប់ ហើយ​រហូតមក​ដល់ពេលនេះ​។​
​តាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​ដែល​រស់ នៅក្នុង​បូរី​ឡាយ​គង់ បាន​និយាយថា រថយន្ត​ជិត​១០​គ្រឿង​ត្រូវបាន​ចោរលួច ដូច្នេះ​ប្រជាពលរដ្ឋ ដែលមាន​រថយន្ត​ផ្សេង​នោះ សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ឡើងៗ ចំពោះ​បទល្មើស​ទាំងនេះ ៕chorleka

CH-01085

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya