ក្រចេះ ៖ រថយន្ដ វីហ្គោរបស់ក្រសួងសុខាភិបាល បានបុករថយន្ដ សាំយ៉ុងរត់ឈ្នួល ពេលកំពុងចតតាមចិញ្ចើម ផ្លូវបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ គឺអ្នកបើករថយន្ដ សាំយ៉ុង និងព្រូរថយន្ដ ព្រមទាំងរងរបួសធ្ងន់ ៣នាក់ ដែលជាអ្នកជិះរថយន្ដសាំយ៉ុង ក្នុង នោះមានស្រីម្នាក់ ។
គ្រោះថ្នាក់ ចរាចរនេះ បានកើតឡើងកាលពីវេលា ម៉ោង២និង១០នាទីរសៀលថ្ងៃនេះ ស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល បណ្ដាលឱ្យស្លាប់ពីរនាក់ ភ្លាមៗនៅកន្លែងកើតហេតុ រងរបួសធ្ងន់៣ នាក់ និងរងរបួសស្រាលខ្លះទៀត ។
លោកចាន់ សុខឃីម បានបញ្ជាក់ថា មុន ពេលកើតហេតុ រថយន្ដវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ១២.២-០៣៣១ ធ្វើ ដំណើរក្នុងទិសដៅចេញពី ខេត្ដមណ្ឌលគិរី ស្រាប់តែដល់ចំណុចកើតហេតុនេះ បានរេ ចង្កូតបុករថយន្ដសាំយ៉ុងរត់ឈ្នួល កំពុងចត តាមចិញ្ចើមផ្លូវលើកដាក់ឥវ៉ាន់របស់អ្នក ដំណើរ បណ្ដាលឱ្យប៉ើងរថយន្ដធ្លាក់ពីផ្លូវស្លាប់ អ្នកបើករថយន្ដនិងព្រូរថយន្ដភ្លាមៗនៅកន្លែង កើតហេតុ ហើយអ្នកដំណើរ៣នាក់បានរង របួសធ្ងន់ ក្នុងនោះមានស្រីម្នាក់ ។
មន្ត្រីនគរបាលម្នាក់បានបញ្ជាក់ថា ក្រោយកើតហេតុ អ្នកបើករថយន្ដដែលមិន ស្គាល់អត្ដសញ្ញាណបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្ដ នៅកន្លែងកើតហេតុ ។
ក្រោយទទួលបានពីគ្រោះថ្នាក់ ចរាចរខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់ លោកបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗនិងជួយដឹកជនរងគ្រោះ ដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ដោយឡែកជនរងគ្រោះ ដែលស្លាប់ កំពុងទាក់ទងនិងស្វែងរកសាច់ ញាតិរបស់ពួកគេ ។
រថយន្ដទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាលស្រុកស្នួល ដើម្បីរងចាំការដោះស្រាយ៕ chorleka