ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » មនុស្ស​៥​នាក់​បាន​ស្លាប់ និង​២១​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ​

មនុស្ស​៥​នាក់​បាន​ស្លាប់ និង​២១​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ​

ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​០៥​នាក់​បាន​ស្លាប់ និង​២១​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រយៈពេល​១​ខែ ដោយ​គិតពី​ថ្ងៃទី ១៤​ខែកក្កដា​ដល់​ថ្ងៃទី​១៣ ខែសីហា​​ឆ្នាំ​២០១៤​។  នេះ​ជា​របាយ​ការ​ណ៏​របស់​មន្ត្រីនគរបាល​ច​រារ​ចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត
​កំពង់ឆ្នាំង ដែល​រាយការណ៍​ជូន​ថា្នក់​លើ​របស់ខ្លួន ។​របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​គ្រោះថ្នាក់ ច​រា​​ចរ​ណ៌​ខាងលើនេះ​ក៏បាន​បង្ករ​អោយ​ខូ​ត​ខាត រថយន្ត និង​ម៉ូតូ  សរុប​ចំនួន​១៨​គ្រឿង ។​
​    ​លោក​អៀរ ប៊ុនធឿន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក របស់​ស្នងការដ្ឋាន​នគរបាល​​ខេត្ត បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខែ​នេះ​បាន​ថយចុះ ក្នុង​នោះបាន​កើតឡើង​ចំនួន​១២​ករណី ថយ​៤​ករណី (​ខែ​ចាស់​១៦) បាន​បង្ក​អោយ​មនុស្ស ស្លាប់ ៥​នាក់ (​ថយ​ជាង​ខែ​ចាស់​៣​នាក់​) ។ បង្ក​អោយ​មនុស្ស​រងរបួស​ធ្ងន់​និង​ស្រាល​សរុប​២១​នាក់ ។ ក្នុងនោះ​របួសធ្ងន់ ១៣​នាក់ របួសស្រាល​៨​នាក់​
​ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង  ខូចខាត​ម៉ូតូ​១៥​គ្រឿង (​ធ្ងន់​៤​គ្រឿង​)​។ ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​ចំនួន​៤​លើក លើផ្លូវ​លេខ​១៥៣A​ចំនួន​១​លើក លើផ្លូវ​ក្រាល​កៅស៊ូ ​ក្នុង​ខេត្ត​៦​លើក និង​នៅលើ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​១​លើក ។ ក្នុង​នោះបាន​កើតឡើង​នៅ​ស្រុក​​សាមគ្គី​មានជ័យ​ចំនួន​១​ករណី , ស្រុក​រលាប្អៀរ ៦​ករណី​, និង​ក្រុង​កំពង់ឆ្នាំង​៥​ករណី ។
​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​ករណី គឺ​កើតឡើង​ដោយសារ បើក​
​បរ ហួស​ល្បឿន​កំណត់​៥​ករណី , បើកបរ​មិន​គោរព​សិ​ទ្ឋ​អ​ទ្ឋិ​ភាព​៤​ករណី , បើកបរ​បត់​ឆ្វេង​ស្តាំ​មិន ​ប្រ​យ​ត្ន័ ១​ករណី និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​១​ករណី ។​
​    ​លោក នាយការិយាល័យ​រូបនោះ​ក៏បាន​ផ្តាំផ្ញើ​ផងដែរ ដល់​អ្នកបើកបរ​យាន​យន្ត និង​អ្នកប្រើប្រាស់​​ផ្លូវ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក អោយបាន​ខ្ជាប់ខ្ជួន ដូចជា​កុំ​បើក​ហួស​ល្បឿន​កំណត់​, កុំ​បើក​ជែង​​ក្នុងស្ថានភាព​គ្រោះថ្នាក់ , ត្រូវគោរព​សិ​ទ្ឋ​អ​ទ្ឋិ​ភាព  និង​បើ​ស្រវឹង​សុំ​កុំ​បើកបរ​ជាដើម ។ សូមអ្នក​ប្រើប្រាស់​​ផ្លូវ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍​លើ​ទ្រូងផ្លូវ  ត្រូវ​ចេះ​អធ្យាស្រ័យ និង​យោគយល់​គ្នា​ក្នុងពេល​បើកបរ​។ ជាពិសេស​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ពាក់មួក​សុវត្ថិភាព​​អោយបាន​ជាប់​ជានិច្ច​ក្នុងពេល​បើកបរ ទើប​អាច​ទប់ស្កាត់​ការ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​កាត់បន្ថយ​បាន​​ករណី​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​៕  ពៅ សត្យា  DSCN4986DSCN4998DSCN4997

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya