ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ៦០គ្រួសារ តវ៉ា​រឿង​ដីធ្លី

ប្រជាពលរដ្ឋ៦០គ្រួសារ តវ៉ា​រឿង​ដីធ្លី

បន្ទាយមានជ័យ​៖ ពលរដ្ឋ​ប្រមាណ ៦០ គ្រួសារ បាន​ប្រមូលផ្តុំ លើ​បដា ស្រែក​តវ៉ា នៅមុខ​សាលាក្រុង​ប៉ោយប៉ែត រឿង​ដីធ្លី នៅ​ចំនុច​ផ្សារ​មង្គល​របស់​ឧកញ៉ា ហង្ស ស៊ីផា និង​ដី​ផ្សារ​រ៉ា​ថ្មី​របស់​អ្នកស្រី លី ម៉ា​រី និង​លោក ទិ​ត្យ លេក ភូមិ​/​សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២០​សីហា​នេះ​។​

​អ្នក​តវ៉ា​ដែល​ខ្លះ​អាច​ដឹង និង​ស្គាល់​ទីតាំង​ដី​និយាយថា ពួកខ្លួន​រង់ចាំ​ដំណោះស្រាយ​រឿង​ដី​លំនៅឋាន​នៅ​ចំនុច​នោះ ជា​យូរ​មកហើយ តាំងពី​វិនិយោគិន ពុំទាន់​សង់​ផ្សារ​ទាំងពីរ រហូត​សង់​រួច និង​ដំណើរ​ការរកស៊ី​បាន​ចំណេញ​សន្ធឹក ក៏​នៅតែ​ពួកខ្លួន ពុំទាន់​ដី​តាម​ការទាមទារ​។​

​គួរ​ឆ្ងល់​ដែរ ព្រោះ​ពលរដ្ឋ​ភាគច្រើន ដែល​មក​តវ៉ា​នោះ មិន​និយាយស្តី​អ្វី​ទេ​។ តែ​អ្នកខ្លះ​ខ្សឹប​ថា ពួកខ្លួន​មិន​ស្គាល់​ទីតាំង និង​ប្រវត្តិ​ដី​នោះទេ​។​

​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​និយាយថា រឿង​ដីធ្លី​ចំនុច​នោះ អាជ្ញាធរ​ក្រុង បាន​បញ្ជូនទៅ​ថ្នាក់លើ ផុតពី​ដៃ​របស់​ក្រុង​ហើយ​។ ប៉ុន្តែ​លោក​នឹង​ជួយ​សុំ​ថ្នាក់លើ អោយ​ដោះស្រាយ តាម​ដែល​អាច​ធ្វើបាន​។ ក្រោយ​អនុសាសន៍​របស​សម្តេច​ហ៊ុនសែន កាលពី​ថ្ងៃទី​១៨​សីហា ទាក់ទិន​ព្រមាន និង​ជំរុញ​ដាស់តឿន អោយ​មន្ត្រី​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ដោះស្រាយ​ដីធ្លី​អោយ​ពលរដ្ឋ​នោះ​រួចមក គឺ​ប្រជាពលរដ្ឋ នៅ​គ្រប់ទិសទី បាន​កញ្ជ្រោល ងើបឡើង​តវ៉ា ស្នើសុំ​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី​ស្ទើរតែ​គ្រប់កន្លែង​៕ ពៅ​citizen_cen

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya