ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ផឹកស៊ី​ស្រ​វឺ​ង​ទាស់​ពាក្យសំដី ទាញ​ពូថៅ​កាប់​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ​

ផឹកស៊ី​ស្រ​វឺ​ង​ទាស់​ពាក្យសំដី ទាញ​ពូថៅ​កាប់​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ​

ប៉ៃលិន​៖​កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ជនរងគ្រោះ​ដល់​បាត់បង់​ជីវិត​នេះ​មានឈ្មោះ ក្រិ​ញ ថា​ន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​កសិករ មាន​ស្រុកកំណើត​ភូមិ មនោ​ណុប ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត​។
​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុង​-​ខេត្ត​ប៉ៃលិន ត្រូវ​ជនបង្ក​កាប់​ចំនួន​២​ពូថៅ បែកក្បាល​ផុង​លលាដ៍​ចំហៀង​ខាងក្រោយ ស្លាប់​និង​កន្លែង ,​ជនរងគ្រោះ​ម្នាក់ទៀត​មាន​.​ឈ្មោះ វិក ណែ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ រងរបួស​ជា​ទម្ងន់ ត្រួវបាន​បង​ប្អួ​ន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។
​ចំណែក​ជនបង្ក​ក្រោយពេល កាប់​គេ​រួច​ក៏បាន​រត់​គេចខ្លួនបាត់ តែ​ត្រូវគេ​ស្គាល់ឈ្មោះ អ៊ុំ វណ្ណា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរ​បរជាកសិករ​រស់នៅ កន្លែងកើតហេតុ​ខាងលើ ។ ប្រភពពី​ប្រជា​ពលរ​ដ្ធ​ដែល​នៅ ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា ជា​រៀងរាល់​ល្ងាច គេ​សង្កេតឃើញ​ពួក​កាត់​តែងតែ​នាំគ្នា ផឹកស៊ី​ជាធម្មតា តែ​នៅ​ល្ងាច​ថ្ងៃកើតហេតុ ពួកគាត់​មាន​គ្នា​៥​នាក់ បាននាំគ្នា​មក​ផឹកស៊ី នៅផ្ទះ​ជនបង្ក លុះដល់​ម៉ោង​ជិត​១១​យប់​ស្រាប់ តែ​ឭ​សំលេង​ទាស់សំដី​គ្នា ស្រែក​ខ្លាំងៗ ជនបង្ក​ជា​ម្ចាស់ផ្ទះ​បាន​ទាញ​ពូថៅ ដែល​នៅ​ជិត​ដៃ​កាប់​ទៅ​ឈ្មោះ ក្រិ​ញ ថា​ន់ ចំនួន​១​ពូថៅ​ចំក្បាល ហើយ​ឈ្មោះ វិក​ណែ​ត ក៍​ចូល​ជួយ ត្រូវ​ជនបង្ក​កាប់​ទាំងពីរ​នាក់​តែម្តង ចំណែក​អ្នកដ៍ទៃ​ទៀត​បាន​រត់​ចែក​ជើង​គ្នា​អស់​។ បច្ចុប្បន្ន​ជនបង្ក​ខាង​សមត្ថកិច្ច​ចុះទៅ​ស្រាវជ្រាវ ដល់​មូល​ដ្ធា​ន​ដើម្បី​កំណត់​មុខ សញ្ញា​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ ក្រុម​គ្រូ​សារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ពៅ​
art18.2????????????????????art18.4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya