ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ចុះ​បូមទឹក​សង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្វាយទាប ​

មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ចុះ​បូមទឹក​សង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្វាយទាប ​

ស្វាយរៀង  ៖ គ្រោះធម្មជាតិ​រាំងស្ងួត​បាន​នឹង​កំពុង​គំរាមកំហែង​ស្រូវ​រដូវវស្សា​នៅ ក្រុង​ស្រុក​មួយចំនួន​ធ្វើ​ឲ្យ​ផ្ទៃដី​កសិករ​ជួប​បញ្ហា​ប្រឈម​ខ្វះ​ទឹក ស្រោចស្រព​។ រដូវវស្សា​ឆ្នាំនេះ​ខេត្តស្វាយរៀង​បាន​ជួប​នូវ​បញ្ហា​ប្រឈម​គ្រោះ​រាំង ស្ងួត​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទៃដី​ស្រូវ​រដូវវស្សា​ជាច្រើន​ពាន់​ហិកតា ហើយ​ស្រុក​ដែល​រង​ផលប៉ះពាល់​រាំងស្ងួត​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ស្រុក​ស្វាយទាប នេះ​តាម​របាយការណ៍​ពី​អាជ្ញាធរ​ស្រុក​ស្វាយទាប​បានបញ្ជាក់​ពី​តួលេខ​នៃ​ផល ប៉ះពាល់​គិត​ត្រឹម​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤​នេះ​គឺ​ផ្ទៃដី​ស្រូវ​ចំនួន​៩៥៥៥​ហិកតា​ទើបតែ​មានទឹក​សើមៗ និង​៤៩៥៣​ហិកតា​ទៀត​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​​ប៉ុន្តែ​មិនទាន់​ខូចខាត​ទាំងស្រុង​នោះទេ​។ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ដែល​ពាក់ព័ន្ធ​បាន​ចុះ ពិនិត្យ និង​អន្តរាគមន៍​ជាបន្ទាន់​បូមទឹក​ដើម្បី​ជួយសង្គ្រោះ​ស្រូវ​ជូន ប្រជាពលរដ្ឋ​ភ្លាមៗ​នៅ​ឃុំ​សម្បួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​បាន​ទាន់ពេលវេលា​ផងដែរ​។
​លោក គឹម សាវុធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ថ្ងៃ​១៨ ខែសីហា ឆ្នាំ​២០១៤ បានដាក់​គ្រឿងចក្រ​ធ្វើ​ការកាយ​ប្រឡាយ​មេ​ចំនួន​៣​គ្រឿង និង​ម៉ាស៊ីនបូមទឹក​ធន់​ធំ​ចំនួន​៧​គ្រឿង​ចុះជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ ដែរ​។
​លោក ប្រធាន​បាន​បន្តថា នៅ​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​នេះ​យើង​អាចដាក់​ម៉ាស៊ីន​ជួយ​អន្តរាគមន៍​បាន ដោយសារ​មាន​ប្រភពទឹក​ពី​ព្រែ​កតា ដែល​ស្ថិតក្នុង​ឃុំ​ប្រសូត្រ និង​អាចដាក់​ម៉ាស៊ីនបូមទឹក​ធំៗ​បាន​ចំនួន​២​កន្លែង​គឺ ទី​១.​នៅ ភូមិ​ទួល​អង្គប់​ខាងជើង​គឺ​ដាក់​ម៉ាស៊ីនបូមទឹក​ធំ​ចំនួន​៣​គ្រឿង អាច​ស្រោចស្រព​បាន​ផ្ទៃដី​៧០០​ហិកតា​ភូមិ​ទួល​អង្គប់​ខាងត្បូង​ម៉ាស៊ីន​បាន ២​គ្រឿង អាច​ស្រោចស្រព​បាន​ផ្ទៃដី​ចំនួន​៣០០​ហិកតា​៕ ពៅ​
art25.3art25.4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya