ខេត្តកំពង់ឆ្នាំង៖ រថយន្តធន់ធំចំនួន២គ្រឿងបានបុកគ្នាលាន់ដូចរន្ទះ បណ្តាលអោយរមូរចូលគ្នាធ្លាក់ទៅ ក្រោមថ្នល់ខ្ទេចខូចខាតទាំងស្រុង ទាំងសងខាង ក្នុងនោះអ្នកបើកបររថយន្តបង្ករម្នាក់បានស្លាប់ និង៣ នាក់ទៀតបានរងរបួសធ្ងន់នឹងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហាឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិ ក្បាល ដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
មន្ត្រីនគរបាលស្រុកបរិបូណ៍ បាននិយាយអោយដឹងថា រថយន្តបង្កអោយមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបែបនេះ គឺរថយន្តហ៊ីយ៉ាន់ដាយមានសណ្តោងកន្ទុយ ដឹកចំណីសត្វ ពាក់ស្លាកលេខ ក 6264 .ភព3បើកបរដោយឈ្មោះ ឯក សុម៉ាលីន អាយុ៣៤ ឆ្នាំ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើត គឺពីក្រុងប៉ោយប៉ែត្រទៅ រាជធានៅភ្នំពេញ បានស្លាប់នៅកន្លែងកើតហេតុ ។ ចំ
ណែកភាគរថយន្តម្ខាងទៀត ម៉ាកហ៊ីយ៉ានដាយ ប្រភេទយីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3B. 6910 បើកបរដោយឈ្មោះ ស៊ុយ ណៃហេង អាយុ ៣៥ឆ្នាំមានទីលំនៅភូមិព្រែក១ ឃុំព្រែក១ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង បានរងរបួសជាទម្ងន់ ។ ក្នុងហេតុការណ៍នោះ
មានព្រូរថយន្តទាំងសងខាង ចំនួន២នាក់ទៀត ដែលជិះរថយន្តបានរងរបួសស្រាល ។ប្រភពដដែល
បានបន្តថា មុនពេលកើតហេតុ រថយន្តទាំងពីរបានធ្វើដំណើរក្នុងទិសច្រាស់គ្នា ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តហ៊ីយ៉ានដាយ សណ្តោងកន្ទុយ បានរ៉េចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវរថយន្តយីឌុប ស្ទើរមួយរយភាគរយ បណ្តាលអោយបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះហើយបានរមូរចូលគ្នាធ្លាក់ទៅខាងស្តាំដៃរថយន្តយីឌុបចុះក្រោមថ្នល់ជាតិតែម្តង ។ ក្រោយពេល កើត ហេតុ គេឃើញអ្នកបើករថយន្តហ៊ីយ៉ាន់ដាយមានកន្ទុយសណ្តោង ឈ្មោះ ឯក សុម៉ាលី បានស្លាប់នៅនឹងកន្លែង ចំណែកឈ្មោះ ស៊ុយ ណៃហេង បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកព្រូរថយន្តទាំងសងខាង២នាក់បានរងរបួសស្រាល ។
លោក រស់ ប៊ុនណា្ណរិទ្ឋ ប្រធានផ្នែកចរាចរណ៍ផ្លូវ នគរបាលស្រុកបរិបូណ៌ បាននិយាយថា កត្តា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមការស្រាវជ្រាវ គឺមិនមែនមកពីអ្នកបើករថយន្តមានកន្ទុយ សណ្តោងនោះងោក ដូចការស្មានពីដំបូងទេ គឺបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាលអោយបែបនេះ ។
រថយន្តទាំង២គ្រឿងដែលរងការខូចខាតស្ទើរទាំងស្រុងត្រូវបានមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពុងរកមធ្យោបាយស្ទូចមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
ពៅ សត្យា