ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » សុំ​លែងប្រពន្ធ​មិនបាន ចាក់​សម្លាប់​គ្មាន​ត្រា​ប្រណី ត្រូវ​ជាប់​ខ្នោះ ​

សុំ​លែងប្រពន្ធ​មិនបាន ចាក់​សម្លាប់​គ្មាន​ត្រា​ប្រណី ត្រូវ​ជាប់​ខ្នោះ ​

ភ្នំពេញ ៖ បុរស​ម្នាក់ ក្រោយពី​ចាក់​សម្លាប់ ប្រពន្ធ​របស់ខ្លួន​គ្មាន​ត្រា​ប្រណី បណ្ដាលឱ្យ ស្លាប់​ក្នុង​ថ្លុកឈាម​រហូត​ហើម​ស្អុយ​ធុំក្លិន​ជះ​មក​ក្រៅ​នៅតាម​ផ្លូវ​បេតុង សង្កាត់​បឹង​សា ឡាង ខណ្ឌទួលគោក​នោះ ត្រូវបាន​កម្លាំង នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌទួលគោក ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន ទៅដល់​ការចាប់ខ្លួន​ក្រោយពី​រត់គេច​អស់ រយៈពេល​៣-៤​ថ្ងៃ​មក​នោះ ។​
​ករណី​ប្ដី​វ័យ​ជាង​២០​ឆ្នាំ ចាក់​សម្លាប់​ប្រពន្ធ​អាយុ​ជាង​៣០​ឆ្នាំ​ខាងលើ នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៤​មកម្ល៉េះ ប៉ុន្ដែ​មានការ​ភ្ញាក់ផ្អើល រហូតដល់​ធុំក្លិន​សព​ភាយ​ចេញមកក្រៅ​កាល ពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ផ្ទះ​ជាន់ ទី​២ តាមផ្លូវ​បេតុង សង្កាត់​បឹង​សាឡាង ខណ្ឌ ទួលគោក ។​
​នៅក្នុង​ករណី​ឃាតកម្ម​សម្លាប់​ស្ដ្រី​រង គ្រោះ​នេះ គឺជា​ប្ដី​របស់ខ្លួន​ឈ្មោះ​សឿន សុខ ហេង អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ២៩៨ ផ្លូវលំ ភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ ត្រូវបាន​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង នគរបាល​ខណ្ឌទួលគោក ធ្វើការ​ស្រាវជ្រាវ យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ហើយ​ឈានទៅដល់ ការចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ នៅ​កន្លែង​ស្នាក់នៅ​របស់គេ ។ ដំបូង​ឡើយ​មានការ​សង្ស័យ​ទៅលើ ស្ដ្រី​ម្នាក់ទៀត ដែលជា​បងស្រី​បង្កើត​របស់ ស្ដ្រី​រងគ្រោះ​ថា អាច​ជាប់​ពាក់ព័ន្ធ​និង​អំពើ ឃាតកម្ម​នេះ ប៉ុន្ដែ​ក្រោយពី​ឃាត់ខ្លួន​ជន​ដៃ ដល់ និង​ក្រោយពី​ការ​ជជីក​សួរនាំ​នោះ ជន សង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​តែ​ម្នាក់ ប៉ុណ្ណោះ ដែល​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ស្ដ្រី រងគ្រោះ ។​
​បើតាម​លោក​ស្នងការរង ជនដៃដល់​រូប នេះ បាន​ប្រ​ព្រឹ​ត្ដបទ​ល្មើស​តាំងពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៤​មកម្ល៉េះ ប៉ុន្ដែ​ការ​ភ្ញាក់ ផ្អើល​ទើបនឹង​កើតឡើង​នៅ​យប់​ថ្ងៃទី​១៨ ខែសីហា ប៉ុន្ដែ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​និង​កម្លាំង​នគរ បាល​ខណ្ឌទួលគោក បាន​បើក​ប្រតិ​ប​ត្ដិ​ការ ស្រាវជ្រាវ​ករណីនេះ មិន​ដល់​២៤​ម៉ោង​ផង ក៏​ឃាត់ខ្លួន​ជនដៃដល់​តែម្ដង ។​
​ជនដៃដល់​ក៏​ជា មនុស្ស​ប្រើ​ថ្នាំញៀន​ជាប្រចាំ​ផងដែរ ហើយ មូលហេតុ​ដែល នាំឱ្យ​រូបគេ​ចាក់ សម្លាប់​ប្រពន្ធ របស់ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម នៅលើផ្ទះ​ជាន់ ទី​២​នោះ សង្ស័យ​មកពី​ឈ្លោះប្រកែក​គ្នា ក្រោយ​ពេលដែល​ជនដៃដល់​ជា​ប្ដី​បាន​សុំ​លែង លះ ប៉ុន្ដែ​ប្រពន្ធ មិន​ព្រម ដោយ​ទាម​ទារលុយ ៥០០​ដុល្លារ​ជា​សំណង ក៏​កើត​មានរឿង​បែប នេះ​តែម្ដងទៅ ។​
​ស្ដ្រី​រងគ្រោះ​ឈ្មោះ​អ៊ុក យ៉ាង ហៅ​ណា​ធី អាយុ​៤១​ឆ្នាំ ខ្មែរ​កម្ពុជា​ក្រោម ជា​បុគ្គលិក បម្រើ​ការងារ​នៅ ភោជនីយដ្ឋាន​កាំបូឌី​យ៉ា ណា​៣ រីឯ​ជនដៃដល់​ក៏​ជា​បុគ្គលិក នៅ​ភោ​ជ នី​យ​ដ្ឋា​ន​នោះ ដែរ ។​
​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​បញ្ជាក់ថា តាមពិត​ពួកគេ​ទាំងពីរ​នាក់ មិនមែនជា​ប្ដី ប្រពន្ធ​ស្របច្បាប់ រៀបការ​ត្រឹមត្រូវ​នោះ ឡើយ ពោល​ជា​ប្ដី​ប្រពន្ធ​ឥត​ខាន់ស្លា ។​
​មូលហេតុ ដែលនាំឱ្យ​មាន​អំពើ​ឃាតកម្ម​ចាក់​សម្លាប់ ប្រពន្ធ​របស់ខ្លួន​យ៉ាង​ដូច្នេះ ដោយ​ផ្ដើមចេញ ពី​រូបគេ​បាន​សុំ​លែង លះ​ជាមួយ​ស្ដ្រី​រងគ្រោះ ប៉ុន្ដែ​ដោយសារ​ចិ​ត្ដ​មិន​ដាច់ និង​ប្ដី​វ័យក្មេង ស្ដ្រី​រងគ្រោះ មិន​ចង់​លែង ហើយ​បើ​លែង​ត្រូវ ប្រគល់​លុយ​ចំនួន​៥០០​ដុល្លារ​មក​សិន ។​
​ដោយសារតែ​ការទាមទារ​លុយ​ពី​ស្ដ្រី​ជា ប្រពន្ធ ធ្វើឱ្យ​ជនដៃដល់​ប្រើល្បិច​ទៅ​ជួល​នៅ ជាន់​ទី​២ តាមផ្លូវ​បេតុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ទីកន្លែង​កើតហេតុ​នោះ រួច ហើយ ហៅ​ប្រពន្ធ​មក​និយាយ​គ្នា​រហូត​ធ្វើ សកម្មភាព​ចាក់​សម្លាប់​និង​អា​រកប្រពន្ធ​តែម្ដង ទៅ ។​
​ក្រោយ​ពេលធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៤​មក​នោះ ជន​ដៃ បាន​រត់គេចខ្លួន​ទៅសម្ងំ​ពួន​នៅផ្ទះ​របស់ខ្លួន ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទី​ដែល​សមត្ថ កិច្ច​ចាប់ខ្លួន​តែម្ដងទៅ​។​
​ដោយឡែក​ក្រោយពី​បញ្ចប់​ការសួរនាំ​រួច មក មន្ដ្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ កម្រិតធ្ងន់ បាន​រៀបរាប់​ពី​ដំណើរ​ដើមទង យ៉ាង​ដូច្នេះ​ថា ស្ដ្រី​រងគ្រោះ​និង​ជន​ដៃ ដល់​បាន ស្រឡាញ់​និង​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ជិត​២​ឆ្នាំ​មកហើយ ពោល​ចាប់តាំងពី​ស្ដ្រី​រង គ្រោះ​ទើប​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី វិញ ហើយ​លែងលះ​ប្ដី​ដើម ។​
​ក្រោយពី​ចូល បម្រើ​ការងារ​ជា​មេការ​នៅ​ភោជនីយដ្ឋាន​កាំបូឌី​យ៉ា​៣ ក្នុង​ខណ្ឌចំការមន និង​ដោយសារ តែ​ប្ដី​វ័យក្មេង​ឥត​ខាន់ស្លា​របស់ខ្លួន ពុំមាន​ការ ងារ​ធ្វើ​នោះ ស្ដ្រី​រងគ្រោះ​បាន​យកទៅឱ្យ​ធ្វើ ការ​នៅក្នុង​ហាង​ជា​អ្នក​កុំម៉ង​ម្ហូប ប៉ុន្ដែ​ធាតុ ជា​ក្មេងស្ទាវ​និង​លេះ​ឡោះ​និង​ការងារ​ទៅ លួច​ស្រឡាញ់​បុគ្គលិក​នៅក្នុង​ហាង​ដូចគ្នា រហូត​លួច​សរសេរ​សំបុត្រ​ឱ្យ​នារី​រូបនោះ ទាំង គេ​មិនដឹង​ខ្លួន ។​
​ប៉ុន្ដែ​សំបុត្រ ឆ្លើយឆ្លង​ស្នេហា របស់​ជនដៃដល់​ត្រូវបាន​ស្ដ្រី ជា​ប្រពន្ធ​ចាប់ បាន ហើយ​ឈ្លោះ​គ្នា​មួយ​ប្រាវ នៅក្នុង​ហាង កាលពី​យប់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៤ លុះ​ព្រឹក​ឡើង​ពួកគេ​ទាំងពីរ​នាក់ ក៏​បាត់ តែម្ដង ។ ក្រោយ ពី​ឈ្លោះ​គ្នា​នៅក្នុង​ហាង​រួចមក ពួកគេ​ទាំងពីរ នាក់​បាន​បន្ដ​ឈ្លោះ​គ្នា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ស្ថិតនៅ​ទីតាំង​ផ្ទះជួល​ជា​កន្លែង កើតហេតុ ដោយសារតែ​ជនដៃដល់​សុំ​លែង លះ តែ​ត្រូវ​ប្រពន្ធ​ទារ​២​លាន​រៀល ប៉ុន្ដែ​ជន ដៃដល់​ប្រាប់ថា មានតែ​១​លាន​រៀល​នោះទេ រហូត​ឈ្លោះ​គ្នា កាន់តែខ្លាំង​នៅវេលា​ម៉ោង ជិត​៩​ព្រឹក ជនដៃដល់​បាន​ទាញ​កាំបិត​ចុង​ស្រួច ដែល​ទុក​នៅក្នុង​ផ្ទះ​នោះ រក​ចាក់​ប្រពន្ធ​តែ ត្រូវ​ប្រពន្ធ​ធាក់​ឱ្យ​ដួល ហើយក៏​ស្ទុះ​មកចាក់ និង​អា​រក​សម្លាប់​តែម្ដងទៅ ។​
​ក្រោយ​ធ្វើ​សកម្មភាព​រួចមក ជនដៃដល់ បាន​ចាក់​ទ្វារ​បន្ទប់ រួចហើយ​ទៅសម្ងំ​លាន់​ខ្លួន នៅផ្ទះ​ដែល​ខ្លួន​ជួល​មុន ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទី​ដែល​កម្លាំង សមត្ថកិច្ច​ចាប់ ខ្លួន​រូបគេ​តែម្ដង​៕ ពៅ​CH-00999M20-08-14-a-fullCH-01009

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya