ភ្នំពេញ ៖ មន្ត្រីរដ្ឋបាលព្រៃឈើយ៉ាងហោចណាស់២នាក់ ដែលមានឋានៈជានាយក និងនាយករងសង្កាត់រដ្ឋបាលឃុំជ្រោយបន្ទាយ នៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី១៩ ខែសីហា នេះ ពីបទពាក់ព័ន្ធនឹងករណីកំហែងយកប្រាក់។
យោងតាមប្រភពពីសមត្ថកិច្ច មន្ត្រីរដ្ឋបាលព្រៃឈើទាំងពីររូបនោះ មានឈ្មោះ មិញ ស៊ីថា ជានាយកសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ និងឈ្មោះ សន ណារិន ជានាយរងសង្កាត់។
ពួកគេទាំងពីរនាក់ត្រូវបានចាប់ខ្លួនពី ភោជនីយ៍ដ្ឋានមួយកន្លែងនៅក្រុងក្រចេះ បន្ទាប់ពីទទួលប្រាក់ចំនួន១៥០០ដុល្លារ ជាថ្នូរនឹងការដោះលែងឈើជន្លង់ម្រេចចំនួន៧០០ដើម៕ ពៅ