ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||   

» Breaking News, ព័ត៌មានជាតិ » ចូល​ប្លន់​កន្លែង​វេ​លុយ​វី​ង យក​អស់​ជិត​១​ម៉ឺន​ដុល្លារ ​

ចូល​ប្លន់​កន្លែង​វេ​លុយ​វី​ង យក​អស់​ជិត​១​ម៉ឺន​ដុល្លារ ​

ភ្នំពេញ៖ ម្ចាស់​ទីតាំង រកស៊ី​វេ​លុយ​និង ផ្ញើ​លុយ​តាម​វី​ង មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ ១៧៥E តាមផ្លូវ​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ត្រូវបាន គេ​រាយការណ៍​ថា មាន ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ប្រដាប់ ដោយ​អាវុធខ្លី ចូលទៅ​ភ្ជង់​ប្រមូលយកលុយ និង​កាត​ទូរស័ព្ទ​ខ្ទង់​៧០០០​ទៅ​៨០០០​ដុល្លារ រួចហើយ​បើក​ម៉ូតូ​គេច​ខ្លួន​ដោយ​សុវត្ថិភាព ប៉ុន្ដែ​ករណីនេះ ជនរងគ្រោះ​មិន​រងរបួស​ឬ គ្រោះថ្នាក់​នោះឡើយ ដោយសារតែ​ក្រុម ជនល្មើស​មិនបាន​បាញ់ ។

មាន​ជនសង្ស័យ​ទៅ ភ្ជង់​និង​ប្រមូលយក លុយ​ពី​កន្លែង​ទីតាំង​ផ្ញើ លុយ​និង​វេ​លុយ​វី​ង​យីហោ​សុភា​វឌ្ឍនៈ​ខាងលើនេះ បាន​បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​ប្រមាណ​១២​និង​១០​នាទី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ ។​

​មុនពេល​កើតហេតុ​មាន ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ប្រដាប់ ដោយ​កាំភ្លើងខ្លី​បាន ចូលទៅ​កន្លែង វេ​លុយ​វី​ង​សុភា​វឌ្ឍនៈ ដោយ​ធ្វើជា​ទិញ​កាត​ទូរស័ព្ទ ២ ដុល្លារ​ពី​ជនរងគ្រោះ ឈ្មោះ​វង រ៉ា​វីន អាយុ ៣២​ឆ្នាំ ស្រាប់តែ​ពេលនោះ បាន​ដក​កាំភ្លើង​ភ្ជង់ រួចហើយ​ឃើញ ម្ដាយ រត់​មក​ក៏​ដក​កាំភ្លើង​ភ្ជង់ ទៅ​ម្ដាយ​បន្ថែម ហើយ​ប្រមូល យក​អស់​លុយ និង​កាត​ទូរស័ព្ទ​ដែល​ដាក់តាំង​លក់​នៅ ក្នុង ទូរ​តម្លៃ​ចន្លោះ​ពី​៧០០០​ទៅ​៨០០០​ដុល្លារ ។​

​ប្រជាពលរដ្ឋ​មួយចំនួន បាន​រិះគន់​ចំពោះ ការពង្រឹង​សន្ដិសុខ​របស់​នគរបាល​ប៉ុស្ដិ៍​បឹង សាឡាង ថា គ្មាន​ប្រសិទ្ធភាព ហើយ​បទ ល្មើស​ជាច្រើន បានកើត​ឡើងជា​បន្ដបន្ទាប់ ប៉ុន្ដែ​នាយ​នគរបាល​ប៉ុស្ដិ៍ ហាក់បីដូចជា​គ្មាន ចំណាត់ការ​និង​យុទ្ធសាស្ដ្រ​ក្នុងការ​ដឹកនាំ​នោះ ឡើយ ដូច្នេះ​ប្រជាពលរដ្ឋ មានជំនឿថា ស្នងការ នគរបាល​រាជធានី​ភ្នំពេញ និង​ពិនិត្យមើល ការដឹកនាំ​ការងារ​របស់​នាយ​នគរបាល​ប៉ុស្ដិ៍ បឹង​សាឡាង​នេះ​ផង ចៀស​វាង​ការព្រួយបារម្ភ កាន់តែខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូល ដ្ឋា​ន ដោយសារតែ​បទល្មើស​និង​បទឧក្រិដ្ឋ បានកើត​ឡើងជា​បន្ដបន្ទាប់ ៕ ដោយ៖ ព្រហ្ម ពៅ​CEN002CEN003

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya