ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ស៊ុន ថូ​ង ៖ បើកដៃ​ឲ្យ​មន្ត្រី​ជំនិត​បង្ក​ព្យុះភ្លៀង​នៅក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​ ​

លោក​ស៊ុន ថូ​ង ៖ បើកដៃ​ឲ្យ​មន្ត្រី​ជំនិត​បង្ក​ព្យុះភ្លៀង​នៅក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​ ​

​ព្រះសីហនុ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ​ដែលមាន​លោក ស៊ុន ថូ​ង ជា​ប្រធាន​មន្ទីរ​នោះ​បច្ចុប្បន្នកំពុង​កើតមាន​រឿងអាស្រូវ​ពុករលួយ​ដែល​បង្កឡើង​ដោយ​មន្ត្រី​មួយចំនួន​ដែលជា​ដៃជើង​លោក​ប្រធាន​មន្ទីរ​ក្រោមរូបភាព ទាមទារ​ប្រាក់​ទឹកតែ​ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​សម្ភារៈ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា នៅពេល​មន្ទីរ​ជុំវិញ​ខេត្ត​រត់ការ​សុំ​ដក​សាច់ប្រាក់​ម្តងៗ​គឺ​តែងតែ​ចំណាយ​ប្រាក់​ទឹកតែ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​មិនតិចជាង​៨%​នោះទេ​។ លើកលែងតែ​ប្រាក់​នៅក្នុង​ជំពូក​៦៤​ដែល​គេ​មិនសូវ​ហាន​ទាមទារ​។

ដោយឡែក​ក្រុមហ៊ុន​គឺ​ត្រូវ​ចំណាយ​ប្រាក់​ទឹកតែ​មិនតិចជាង​១៥%​នោះទេ​សម្រាប់​បង់​ជូន​មន្ត្រី​សំខាន់ៗ​នៅក្នុង​មន្ទីរ​មួយ​នេះ​។​បើ​មិន​ដូច្នោះ​ការរត់​ឯកសារ​ដក​សាច់ប្រាក់​គឺ​ប្រាកដជា​ជួប​ការលំបាក​ឬ​រាំងស្ទះ​។

មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​ដែលជា​អ្នកមានអំណាច​ក្នុងការ​ទារប្រាក់​ទឹកតែ​ពី​មន្ទីរ​ជុំវិញ​ខេត្ត​និង​ក្រុមហ៊ុន​គឺ​លោក​អនុប្រធាន​មន្ទីរ កឹម សុ​ផល្លី និង​លោកស្រី​តូច ប៊ុណ្ណា​វី ប្រធាន​ការិយាល័យ​ថវិកា​ដែល​មន្ត្រី​ទាំងពីរ​រូបនេះ​គឺជា​បុគ្គល​សំខាន់​ដែល​ត្រូវ​ចំណាយ​ប្រាក់​ទឹកតែ​បង់​ជូន​ពួកគាត់​មានតម្លៃ​ខ្ពស់​និង​ចំណែក​ស្មើគ្នា​។ ក្រៅពី​ការបង់ប្រាក់​ទឹកតែ​ជូន​លោក កឹម សុ​ផល្លី និង​លោកស្រី តូច ប៊ុណ្ណា​វី គឺ​មន្ទីរ​ជុំវិញ​ខេត្ត​និង​ក្រុមហ៊ុន​ក៏ត្រូវ​ចំណាយ​ប្រាក់​មួយផ្នែក​តូច​ផ្តល់ជូន​មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​ថវិកា​ដែល​ទទួលបន្ទុក​មន្ទីរ​នីមួយៗ​រួម​និង​អ្នក​បោះត្រា​ចុះ​លេខ​លិខិត​ផងដែរ​។

បញ្ហា​ការទាមទារ​ប្រាក់​ទឹកតែ​របស់លោក កឹម សុ​ផល្លី និង​លោកស្រី តូច ប៊ុណ្ណា​វី រួម​និង​មន្ត្រី​មួយចំនួន​ផ្សេងទៀត​នេះ​គឺ​បាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ ស៊ុន ថូ​ង ដើម្បី​ជា​ផលប្រយោជន៍​បក្សពួករ​បស់​គេ​។​

​តាម​ប្រភព​បាន​បញ្ជាក់ថា​នៅពេល​លោក​ស៊ុន ថូ​ង ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​ដំបូង​ជំនួស​លោក ហេង ស៊ី​នឿន នោះ​រូបគាត់​បាន​កោះប្រជុំ​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​ក្នុង​បំណង​រៀបចំ​យុទ្ធសាស្ត្រ​រក​ចំណូល​និង​ប្រាក់​ទឹកតែ​ពី​តាម​មន្ទីរ​ជុំវិញ​ខេត្ត​និង​ក្រុមហ៊ុន ហើយ​ក្នុងពេលនោះ​លោក ស៊ុន ថូ​ង បានកំណត់​ឲ្យ​មន្ទីរ​នៅ​ជុំវិញ​ខេត្ត​និង​ក្រុមហ៊ុន​បង់ប្រាក់​ជូនទៅ​លោកស្រី តូច ប៊ុណ្ណា​វី ដើម្បី​យកប្រាក់​នេះ​មក​ចែកគ្នា​នៅក្នុង​មន្ទីរ​។

ក្រោយពី​ការអនុវត្តន៍​នូវ​ការទាមទារ​ប្រាក់​ទឹកតែ​ដាក់ចូល​កេស​ខ្មៅ​បាន​មួយរយៈ​ខ្លី​នោះ លោក ស៊ុន ថូ​ង បាន​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការបង់ប្រាក់​រួម​មកជា​ការបង់ប្រាក់​តាម​មន្ត្រី​ដែលមាន​ភារកិច្ច​ក្នុងការ​ត្រួតពិនិត្យ​លើ​ការចំណាយ​របស់​មន្ទីរ​ជុំវិញ​ខេត្ត​និង​ក្រុមហ៊ុន​ដើម្បី​ទទួលបាន​ប្រាក់​ទឹកតែ​ខ្ពស់​វិញ​ម្តង​។

​បញ្ហា​នេះ​បានធ្វើ​ឲ្យ​មន្ទីរ​ជុំវិញ​ខេត្ត​ជាពិសេស​គឺ​ក្រុមហ៊ុន​ដែលជា​អ្នកទទួលបាន​សិទ្ធ​ផ្គត់ផ្គង់​ជាច្រើន​ជួប​នូវ​បញ្ហា​និង​ត្រូវ​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅលើ​អំពើ​ពុករលួយ​ពី​ការទាមទារ​ប្រាក់​ទឹកតែ​ពី​មន្ត្រី​នៅក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត​និង​ក្រុមហ៊ុន​បាន​ទទូច​សូម​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ អូន ព័ន្ធមុន្នីរ័ត្ន និង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ស្រាវជ្រាវ​សកម្មភាព​ពុករលួយ​នេះ​ផង ដើម្បី​កំណែ​ទម្រង់​ស៊ីជម្រៅ​តាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​។

ទោះជា​យ៉ាងណាក្តី ព័ត៌មាន​នេះ​គេ​មិនទាន់​ប្រាកដថា​ពិត​ត្រឹម​កម្រិតណា​នៅឡើយ​ទេ ព្រោះ​មិនអាច ទំនាក់ទំនង​សុំ​ការបកស្រាយ​ពី​មន្ត្រី​ទាំង​២​នាក់​បាន​កាលពី​ម្សិល​មិញ​៕ ​ហេង មានជ័យ

78784444444444444

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya