ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » និស្សិត​យោធា​ម្នាក់ បាន​ស្លាប់ ដក​ធ្មេញ​នៅ​មន្ទីរ​ពេទ្យធ្មេញ​ទំនើប ​

និស្សិត​យោធា​ម្នាក់ បាន​ស្លាប់ ដក​ធ្មេញ​នៅ​មន្ទីរ​ពេទ្យធ្មេញ​ទំនើប ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី ១៩ ខែសីហា ដែល​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ពិនិត្យ​សាកសព​។ និស្សិត​យោធា​ម្នាក់ ដែល​រៀន​នៅ​ប្រទេស​វៀតណាម​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ទៅ​ដក​ធ្មេញ​នៅ​គ្លី​នី​ក​ឯកជន​មួយ​ឈ្មោះ​មន្ទីរ​ពេទ្យធ្មេញ ទំនើប ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ២១៣​អឺ​០ ផ្លូវ ២១៥ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ បុរស​ដែល​បាន​ស្លាប់​ដោយ​ការដក​ធ្មេញ​នោះ​ឈ្មោះ ឈឹម សុធា​រ៉ា អាយុ ៣២ ឆ្នាំ ជា​និ​សិ​ត្ស​យោធា​រៀន​នៅ​ប្រទេស​វៀតណាម ទើបតែ​មកដល់​ផ្ទះ​បាន​មួយអាទិត្យ​ប៉ុណ្ណោះ​។​
​ជនរងគ្រោះ  ស្នាក់​នៅផ្ទះ​ក្នុងភូមិ​ព្រែក តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ប្រភព​ថា ដោយមាន​អាកា​រៈ​ឈឺធ្មេញ​ជនរងគ្រោះ ក៏​ទៅ​ដក​ធ្មេញ​នៅ​គ្លី​នី​ក​ឯកជន​ខាងលើ ក្រោយ​ត្រឡប់មកផ្ទះ​វិញ​ជនរងគ្រោះ​ក៏មាន​សភាព​ស្រៀវស្រាញ ហើយ​នៅពេលដែល​ទូរស័ព្ទ​ទៅកាន់​ពេទ្យធ្មេញ​នោះ គ្រូពេទ្យ​បាន​បង្គាប់​ឲ្យ​លេបថ្នាំ ដែល​បាន​ឲ្យ ។ ប្រភព​ថា ក្រោយពី​លេបថ្នាំ​នោះ ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ហើយ​បាន​ដឹក​បម្រុង​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ តែ​ជនរងគ្រោះ​បាន​ស្លាប់ ពេល​ធ្វើដំណើ​តាមផ្លូវ ៕ ពៅ​e3d4dcf128074f7b86ba0fbc0c85f813_L

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya