ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ជំនួញ​ឈើ​ប្រណីត កើតឡើង​យ៉ាង​គគ្រឹក តាម​ច្រក​ក្បែរ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ​

ជំនួញ​ឈើ​ប្រណីត កើតឡើង​យ៉ាង​គគ្រឹក តាម​ច្រក​ក្បែរ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ​

ក្រចេះ ៖ សកម្មភាព នៅក្នុង​ជំនួញ​ឈើ​ខុសច្បាប់ បច្ចុប្បន្ននេះ ក្រុម​ឈ្មួញ​បាន​ផ្លាស់ប្តូរ​រូបភាព ថ្មី​ប្លែក ដោយ​ប្រើប្រាស់ រថយន្ត​ស៊េរី​ទំនើប មាន​ពាក់​ស្លាក​លេខ​ធម្មតា ក្នុងការ​បន្លំ​ភ្នែក របស់​សមត្ថកិច្ច ក្នុង នោះ​មាន​ប្រភេទ រថយន្ត​ម៉ាក​កាមរី​ហើម បា​ឡែ​ន ហាយ​ឡែ​ន​ឌឺរ និង​លុ​ច្ស​ស៊ី​ស​ជាដើម ដែល​សុទ្ធសឹង ជា​ប្រភេទ រថយន្ត​កែច្នៃ​វះ​គូទ ទម្លាក់​បាត ដើម្បី​ដឹក និង​ផ្ទុក​ឈើ​បាន​ច្រើន ។​
​បទល្មើស​ព្រៃឈើ កើតមាន​យ៉ាង​គគ្រឹកគគ្រេង ខណៈដែល​ក្រុម ឈ្មួញ​បាន និង​កំពុង​សប្បាយចិត្ត​ក្នុងការ​ដឹកជញ្ជូន ឈើ​ប្រណីត​ចេញពី​តំបន់​មួយចំនួន ស្ថិត​ក្នុងភូមិ សាស្ត្រ​ចំណុច ១០៥ ឃុំ​ថ្មី  ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែល​ពួកគេ​ដឹក​ចេញ ពី​ខេត្ត​មណ្ឌល​គី​រី មក​ស្តុក ទុក​ដើម្បី​រង់ចាំ​ដឹក​បន្ត តាម​រថយន្ត ទៅ​លក់​ឲ្យ​លោក កែវ ជា​មេការ ដែល​ឈរ​ចាំ​ទិញ​ឲ្យ​ថៅកែរ​ធំ​ម្នាក់ នៅ​ស្រុក​មេមត់ នៃ​ខេត្ត​ត្បូងឃ្មុំ ។​
​ឈើ​ប្រណីត​ដែល​បាន និង​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន រាល់​យប់នោះ គឺ មាន​ប្រភព​ហូរ​ចូល ពី​ទឹកដី​ខេត្ត​មណ្ឌល​គី​រី​មក ដែល​គេ​ដឹក​តាមរ​ទះ​គោ ឬ​គោរ​យន្ត​កែច្នៃ រាប់រយ​គ្រឿង ក្នុងនោះ ត្រូវបាន​គេ​ដឹងថា មាន​មន្ត្រី​យោធា​ខេត្ត​មណ្ឌល​គី​រី​ម្នាក់ ឈ្មោះ ទេព ប្រុស និង​ប្រព​ន្ឋ ឈ្មោះ ច​ន្ធូ គឺជា​អ្នកកាង និង​នាំ​ក្បួនរ​ទះ​គោ ដឹកឈើ​ទាំងនោះ​ចេញពី​ទឹកដី​ខេត្ត​មណ្ឌល​គី​រី មក​ដាក់​នៅ​ព្រំ ប្រទល់​ខេត្តក្រចេះ​នៅ​ចំណុច​ទីតាំង​ដី​ក្រុមហ៊ុន​ម៉ូ​វី​បា ដោយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកឈើ​ទាំងអស់ ត្រូវ បង់ប្រាក់​ឲ្យ​ទៅ​លោក ទេព ប្រុស និង​ប្រព​ន្ឋ ឈ្មោះ ច​ន្ធូ ក្នុង​មួយរ​ទះ​គោត​ម្លៃ ៦៨​ម៉ឺន ទៅ​៧០​ម៉ឺន​រៀល ។ ការ​ចរាចរ​ក្នុង​ជំនួញ​ឈើ​ប្រណីត ខុសច្បាប់​ទាំងនោះ កើតឡើង ដោយ គ្មាន​ការកោតខ្លាច ចំពោះ​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់​ព័​ន្ឋ​នោះឡើយ  ដោយ​ក្នុង​នោះគេ​សង្កេតឃើញ ក្រុម​ឈ្មួញ​ភាគច្រើន ជា​មន្ត្រី​កម្លាំងប្រដាប់អាវុធ  ។​
​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ ធឿន ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ដែល​ពីមុន​ឈរជើង​ជា​កម្លាំងចម្រុះ ក្នុងការ បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម ប្រចាំ​នៅ​ស្រុក​ស្នួល ជា​ដៃគូ និង ឈ្មួញ​ម្នាក់ទៀត ឈ្មោះ ធា​កន្ទួត ដែល​បច្ចុប្បន្ន​ប្រើប្រាស់​នូវ​រថយន្ត ហាយ​ឡែ​ន​ឌ័​រ និង​រថយន្ត​បា​ឡែ​ន កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ ចេញពី​ទឹកដី​ស្រុក​ចិត្រ​បុរី តាម​ច្រក​ផ្លូវ​គោ​លាប់ និង ច្រក​ផ្លូវ​ឃុំ​កន្ទួត ក្បែរ​ច្រក​ផ្លូវ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត ដោយ​ពុំ​មានការ​ខ្លាចក្រែង ចំពោះ​សមត្ថកិច្ច ជំនាញ​នោះឡើយ ៕T-0451T-0449

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya