ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ផ្តន្ទាទោស​បុរស​ម្នាក់ ដាក់គុក​១២ ឆ្នាំ ពីបទ​រំលោភ សេពសន្ថវៈ ​

ផ្តន្ទាទោស​បុរស​ម្នាក់ ដាក់គុក​១២ ឆ្នាំ ពីបទ​រំលោភ សេពសន្ថវៈ ​

ភ្នំពេញ​៖ បុរស​ជាប់ចោទ​វ័យ ៤៩​ឆ្នាំ ម្នាក់ ត្រូវបាន​ក្រុមប្រឹក្សា ចៅក្រម​ជំនុំជម្រះ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ ទី ១៩ ខែ សីហា ២០១៤ ប្រកាស​សាលក្រម​ផ្តន្ទាទោស ដាក់​រយៈពេល​១២​ឆ្នាំ និង បង្គាប់​ឲ្យ​សងជំងឺចិត្ត ចំនួន ៥​លាន​រៀល ទៅ​ក្មេងស្រី​រងគ្រោះ ពីបទ «​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​រងគ្រោះ​ជា​អនីតិជន​»​។​
​ជនជាប់ចោទ​រូបនេះ មាន ឈ្មោះ ភោគ ចំរើន ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ មានមុខ​របរ កម្មករ មាន​ទីលំនៅ​៖ ផ្ទះជួល ស្ថិតនៅ​ក្នុ​ងៅ​ភូមិ​អូរ​បែកក្អម សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៣ តាម​បណ្តឹង​របស់​ក្មេងស្រី រងគ្រោះ​។ ជនជាប់ចោទ​ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពីបទ «​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​រងគ្រោះ​ជា​អនីតិជន​» តាម​មាត្រា​២៤៦ នៃ ក្រមព្រហ្មទណ្ឌ កម្ពុជា​៕ ពៅ​that-0425

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya