ភ្នំពេញ៖ ជនសង្ស័យពីរ នាក់ត្រូវបានឃាត់ខ្លួន នៅម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ ក្រោយ ពីធ្វើសកម្មភាព យកកាំបិទបុ័ងតោ ភ្ជង់នារីវ័យក្មេងម្នាក់ យកទូរស័ព្ទដៃម៉ាកសូនី នៅចំណុចលើស្ពាន ព្រះមុន្នីវង្ស ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនទាំងពីរនាក់នេះ ត្រូវសង្ស័យក្នុងករណី លួចមានស្ថានទម្ងន់ទោស ដោយយក កាំបិទបុ័ងតោ ភ្ជង់យកទូរស័ព្ទដៃម៉ាក សូនីអេរិចសាន់ ពណ៌ខ្មៅមួយគ្រឿង រួមនិងកូនពិលពណ៌លឿង មួយ ផងដែរ។ នគរបាលបានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ រុន រ៉ា ហៅ អ៊ូជី ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅផ្ទះជួលក្រុម២ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជនសង្ស័យ ទី២ ឈ្មោះ លី សំណាង ហៅអាយួន ភេទប្រុស អាយុ២១ ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ។ ចំណែកឯនារី រងគ្រោះ ឈ្មោះ លី ថាវី អាយុ១៩ ឆ្នាំ ស្នាក់នៅខណ្ឌច្បារអំពៅ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោងប្រមាណ៨យប់ នារីរងគ្រោះបានដើរតែម្នាក់ឯង មកទិញទឹកកក នៅគុលស្ពានព្រះមុន្នីវង្ស ហើយបាននិយាយទូរស័ព្ទ ជាមួយមិត្តភ័ក្ត ពេលនោះជនសង្ស័យទាំងពីរនាក់ បានធ្វើ សកម្មភាព ម្នាក់ក្រៀគក ម្នាក់ទៀតយកកាំបិទភ្ជង់ នារីរងគ្រោះហាម មិនឲ្យស្រែក ដើម្បីយកទូរស័ព្ទ រួចហើយក៏ រត់គេចខ្លួនបាត់ទៅ។
ភ្លាមៗនោះ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅកន្លែងនគរបាល កម្លាំននគរបាល ប៉ុស្តិ៍ ក៏បានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១១ និង៣០ នាទីយប់ ទើបឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ទាំងពីរ នាក់នេះ ជាបន្តបន្ទាប់ ៕ ពៅ