ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប្រពន្ធ​ស្លាប់​ដោយ​ថ្នាំពុល ប្តី​ស្លាប់​ដោយ​ចងក​.​សម្លាប់ខ្លួន មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​

ប្រពន្ធ​ស្លាប់​ដោយ​ថ្នាំពុល ប្តី​ស្លាប់​ដោយ​ចងក​.​សម្លាប់ខ្លួន មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​

​កណ្ដាល ៖  ស្ដ្រី​ជា​ប្រពន្ធ​លេប​ថ្នាំពុល​សម្លាប់ខ្លួន រីឯ​បុរស​ជា​ប្ដីរ​ត់ទៅ​ចងក​នៅក្រោយ​ផ្ទះ​ស្លាប់​ទាំងពីរ​នាក់ បន្សល់ទុក​កូន​ឱ្យនៅ​កំព្រា ប៉ុន្ដែ​រឿង​ជម្លោះ​យ៉ាងណា​នោះ រវាង​ជន​រង គ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ មិនទាន់​មានការ បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​និង​នគរបាល ជំនាញ ដែល​ចុះទៅពិនិត្យ​សព​នៅឡើយ​ទេ ដោយ​រង់ចាំ​ការសួរនាំ​បន្ដទៀត ខណៈដែល ជនរងគ្រោះ ដែលជា​អ្នកដឹង​សាច់រឿង​ពិតប្រាកដ បាន​ស្លាប់បាត់​ទៅហើយនោះ​។ ករណី​ភ្ញាក់ផ្អើល​ប្រទះឃើញ​សព​ស្ដ្រី​ជា​ប្រពន្ធ ដេកស្លាប់​នៅលើផ្ទះ​ខាងលើនេះ បានកើត ឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ទាប ភ្លឺ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ ស្ដៅ​កន្លែង​២ ភូមិ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

​ពីដំបូង​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​និង​សង្ស័យ ថា ជា​អំពើ​ឃាតកម្ម ពោល​ប្ដី​សម្លាប់​ប្រពន្ធ រួចហើយរ​ត់ទៅ​ចងក ប៉ុន្ដែ​ក្រោយពី​សមត្ថ កិច្ច​ចុះទៅពិនិត្យ​និង​សួរនាំ​រួចមក សមត្ថកិច្ច អះអាងថា ប្រពន្ធ​ស្លាប់​នៅលើផ្ទះ​ដោយសារ លេប​ថ្នាំពុល​សម្លាប់ខ្លួន រីឯ​បុរស​ជា​ប្ដីរ​ត់ទៅ ចងក​ក្រោយ​ផ្ទះ ។​
​យ៉ាងណាក៏ដោយ​ករណីនេះ ស្ថិតក្រោម ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​បន្ដទៀត​របស់ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​និង​សមត្ថកិច្ច មូលដ្ឋាន​ថា តើ​ថា​ពួកគេ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ស្លាប់​ដោយ​ការធ្វើ​អត្ដ​ឃាត​ឬមួយ​យ៉ាងណា​នោះ ។​
​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​និយាយថា ស្ដ្រី​ជា​ប្រពន្ធ​ដែល​កូនស្រី​ប្រទះឃើញ​ដេក ស្លាប់​នៅក្នុង​ផ្ទះ​នោះ ឈ្មោះ​គង់ វណ្ណា អាយុ ៥១​ឆ្នាំ មុខរបរ​ជា​គ្រូទាយ រីឯ​បុរស​ជា​ប្ដី​ដែល រត់​ទៅ​ចងក​នៅក្រោយ​ផ្ទះ ឈ្មោះ​ថៃ សុផាន់ នី អាយុ​៥២​ឆ្នាំ មុខរ​បរជាកសិករ ។​
​យោងតាម​សាកសួរ​កូនស្រី​ឈ្មោះ​នី សីហា អាយុ​២៧​ឆ្នាំ បាន​រៀបរាប់​ពី​ករណីនេះ​ថា កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ ២០១៤ ឪពុក​របស់​នាង​ថៃ សុផាន់​នី បាន​យក​ទូរស័ព្ទដៃ​មួយគ្រឿង លុយ​៤០០​ដុល្លារ ចិ​ញ្ជៀ​ន​មួយ​វង់ និង​ខ្សែ​កមួយ​ខ្សែ ផ្ញើទុក និង​នាង​រួចហើយ​ប្រាប់ថា នឹង​ទៅ​ខេត្ដ​កោះកុង ឥឡូវនេះ ។​
​សមត្ថកិច្ច​បន្ដទៀតថា ក្រោយពី​ឪពុក របស់ខ្លួន​យក​ទ្រព្យសម្បត្ដិ​ជា​គ្រឿងអលង្កា និង​លុយកាក់​ផ្ញើទុក​នៅ​នឹង​នាង​យ៉ាង​ដូច្នេះ នាង​ក៏​ប្រាប់​ទៅ​ឪពុក​ថា កុំអាល​ទាន់​ទៅ​អី ស្នាក់នៅ​មួយ​យប់​សិន ។ ក្រោយពី​ឃើញ​កូន ស្រី​ប្រាប់​យ៉ាង​ដូច្នេះ ជនរងគ្រោះ​ជា​ប្ដី បាន​ដេក​នៅ​មួយ​យប់ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង ប្រមាណ​៦​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ នេះ កូនស្រី នី សីហា បាន​ងូតទឹក​និង​ស្លៀក ពាក់​រៀបចំខ្លួន​ទៅធ្វើ​ការ រួច​ទៅ​ដាស់​ម្ដាយ ស្រាប់តែ​ឃើញ​ដេកស្លាប់​បាត់ទៅហើយ ទើប បង្កឱ្យមាន​ការភ្ញាក់ផ្អើល​រត់​ទៅប្រាប់​អ្នក​ជិត ខាង​ឱ្យជួយ​មក​មើល ហើយ​នាំគ្នា​ស្វែងរក បុរស​ជា​ប្ដី ក៏​ស្រាប់តែ​ប្រទះឃើញ​ចងក​នៅ ក្រោយ​ផ្ទះ​ស្លាប់​តែម្ដងទៅ ។​
​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​កើតហេតុ បាន​ប្រាប់​ដឹងថា ករណីនេះ អាច​បណ្ដាលមកពី​ប្ដី​ប្រច័ណ្ឌ ប្រពន្ធ​ពីព្រោះ​នាពេល​កន្លងទៅ​ប្ដី​ប្រពន្ធ ទាំងពីរ​នាក់ តែងតែ​ឈ្លោះប្រកែក​គ្នា ៕ ឆ​លីកា​

10375909_426691150802815_1454488890844996979_n10609416_426691107469486_4672368258898290258_n10561798_426691070802823_9196916335935357688_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya