កោះកុង ៖ ទូកដឹកឈើក្រញូងមួយគ្រឿងដែលគេដឹងថាបម្រុងដឹកចេញពីចំណុច កោះប៉ោមកស្តុកទុកនៅទីរួមខេត្ត ត្រូវបានប៉ូលិសខេត្តចុះបង្ក្រាបបានកាលពីថ្ងៃទី១៩សីហាឆ្នាំ២០១៤។ មានទម្ងន់ ប្រមាណជាងមួយតោន តែទោះជាយ៉ាងណារហូតមកដល់រសៀលថ្ងៃទី១៩ សីហានេះ ប៉ូ លិសពុំទាន់បានប្រាប់អ្នកកាសែតឲ្យបានដឹងនៅឡើយ ពីចំនួនឈើនិងអត្តសញ្ញាណរបស់ ម្ចាស់ឈើ។
លោកយឹម ផេងស្នងការរងទទួលផែនបង្ក្រាបបទល្មើសដែលជាអ្នកដឹកនាំកម្លាំង ចុះធើ្វការបង្ក្រាបដោយផ្ទាល់នោះបានប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលម៉ោង៣រសៀសថ្ងៃទី ១៩សីហានេះថា ឈើក្រញូងដែលចាប់បាននោះលោកពុំទាន់បានថ្លឹងឲ្យដឹងពីចំនួនពិត ប្រាកដនៅឡើយរួចចំពោះម្ចាស់ឈើវិញ លោកក៏ពុំបានដឹងពីអត្តសញ្ញាណដែរ។
ទូកនិងឈើគ្រញូងខាងលើ ត្រូវកម្លាំងរបស់លោក ចុះចាប់បាននៅចំណុចកោះប៉ោ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុងខណៈពេលដែល ឈ្មួញបម្រុងដឹកមកស្តុកទុកនៅឯទីរួមខេត្តរួចចំពោះម្ចាស់ឈើបានគេចខ្លួនពេល កម្លាំងចុះ ទៅដល់គោលដៅ។ ច្រកកោះប៉ោដែលសិ្ថតក្នុងឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា គឺជាច្រកមួយដែលឈ្មួញតែងតែនាំឈើក្រញូងឆ្លងកាត់ទាំងទូកៗ ទោះបី ជាច្រកនោះមានបុស្ត៏របស់មេព្រៃនិងវ៉ាយអេដយាមប្រចាំការទាំងយប់ទាំងថ្ងៃ ក៏ដោយចុះ៕ ពៅ
» ព័ត៌មានជាតិ » មេព្រៃដេកលក់ ប៉ូលិសចុះចាប់ទូកដឹកឈើគ្រញូង