ខេត្តកំពង់ឆ្នាំង៖ កុមារាម្នាក់បានរងរបួសរលាគទឹកសម្លមួយកំណាត់ខ្លួនចុះក្រោម ហើយត្រូវបានស្ត្រីជា ម្តាយប្រញ៉ាប់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ដើម្បីអោយលោកគ្រូពេទ្យជាជួយសង្គ្រោះ។
ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២១០១៤ នៅលំនៅដ្ឋានកុមារងគ្រោះស្ថិតក្នុង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ស្ត្រីជាម្តាយកុមារងគ្រោះបាននិយាយថា កូនប្រុសគាត់រងគ្រោះមានឈ្មោះ សុខ ពៅ អាយុ២ឆ្នាំ។មុនពេលកើតហេតុ ក្រុមគ្រួសារគាត់បានរៀបចំហូបបាយ ពេលល្ងាច ពេលនោះ ម្តាយមីងវា ( ប្អូនស្រី គាត់) បានរៀបចំចានបាយ និងលើកឆ្នាំងសម្លមកដាក់លើគ្រែដើម្បីដួសហូប ស្រាប់តែពេលនោះកូន ប្រុសគាត់ វារពីសពេក ហើយវាកំពុងប្រឡែងជាមួយបងប្អូនវា បានដើរថយក្រោយក៏បានអុកគូថចូល ឆ្នាំងសម្លដែលទើបតែលើកចេញពីភ្លើងតែម្តង បណ្តាលអោយរលាគមួយកំណាត់ត្រឹមចង្កេះចុះក្រោមពិសេសម្តុំកំប៉េសគូច ភ្លាមៗនោះគាត់បានប្រញ៉ាប់ដឹកកូនគាត់មកកាន់មន្ទីពេទ្យជាបន្ទាន់ ។
ក្រុមគ្រូពេទ្យដែលបានធ្វើការសង្គ្រោះ បាននិយាយថា កុមាររងគ្រោះបានរលាគធ្ងន់ក៏ពិតមែនប៉ុន្តែវាមិនបានរលាគចំកន្លែងគ្រោះថ្នាក់នោះទេ គឺម្តុំដើមទ្រូង ឡើងលើ ដែលជាចំណុចសំខាន់ ។កុមាររងគ្រោះគ្រាន់តែសម្រាកព្យាបាល២-៣ថ្ងៃ ជាសះស្បើយអាចទៅផ្ទះវិញបានហើយ ។ លោកគ្រូពេទ្យក៏បានផ្តាំផងដែរថា សូមបងប្អូនបើមានកូនចៅរលាគទឹកក្តៅ ត្រូវប្រញាប់យកទៅត្រាំទឹកត្រជាក់បានមួយ
ស្របក់សិន នេះជាវិធីជួយសង្គ្រោះបន្ទាន់ដើម្បីកាត់បន្ថយកំដៅមួយពេលបាន មុននិងដឹកមកកាន់មន្ទីរ ពេទ្យ ៕ ពៅសត្យា
» ព័ត៌មានជាតិ » ក្មេងប្រុស អុកគូថចូលឆ្នាំងសម្ល លើកចេញពីភ្លើងរលាគមួយកំណាត់ខ្លួន