ខេត្តកំពង់ឆ្នាំង៖ ( កុកភេ្លចជុង តែជុងវិញដាច់ខាតមិនភ្លេចកុកឡើយ ) នេះជាពាក្យបុរាណបានពោលក្នុងនៃ អោយមនុស្សមានប្រព្រឹត្តនូវអំពើអាក្រក់ ទោះគេចទៅដល់ទីណា ពេលភ្លេចខ្លួនត្រឡប់ក៏ជាប់ដៃសមត្ថកិច្ច ។ យ៉ាងណាម៉ិញជនដៃដល់ម្នាក់បានគេចខ្លួនមួយឆ្នាំហើយតែពេលត្រឡប់មកវិញត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងចាប់ខ្លួនតែម្តង។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ១០និង ១៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅចំណុចផ្ទះជនដៃដល់ស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ញ៉ោកប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថាជនដៃដល់រូបនេះ ឈ្មោះ ធន មុន្នី អាយុ២៣ឆ្នាំ ដែលមានទីលំនៅក្នុងភូមិសង្កាត់ខាងលើ។ ការចាប់ខ្លួននេះបានធ្វើឡើង តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ០៧ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ របស់លោកចៅក្រម ទៀង ស៊ីថា ពីបទបង្ករបួសស្នាមដោយចេតនា ទៅលើជនរងគ្រោះដែលបានប្រព្រឹត្តឡើងកាលពីម៉ោង៩ព្រឹកថ្ងៃទី
២៨ ខែមីនា ឆ្នាំ២០១៣ នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បណ្តាលអោយជនរងគ្រោះ មានរបួសជាទម្ងន់។ក្រោយពីបង្ករបួសស្នាមលើអ្នកដទៃរួចជនដៃដល់បានគេចខ្លួនបាត់ពីមូលដ្ឋានរហូត មកដល់ថ្ងៃចាប់ខ្លួនគឺមានរយៈពេលជាង១ឆ្នាំហើយ។
ដោយឡែកជនសង្ស័យឈ្មោះ ធន មុន្នី បាននិយាយនៅចំពោះមុខសមត្ថកិច្ចថា៖ មុនពេលកើត ហេតុយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣រូបគេនិងជនរងគ្រោះត្រូវជាបងប្អូនជីដូនមួយបាននាំគ្នា ផឹកស៊ីនៅ ភូមិ សង្កាត់កើតហេតុខាងលើ បន្ទាប់មក ក៍កើតមានទំនាស់ពាក្យសំដីនឹងគ្នា ហើយក៍បាននាំគ្នា បែកផ្លូវ ទៅផ្ទះរៀងៗ ខ្លួន។លុះព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង៩ព្រឹក រូមគេ បានដើរទៅផ្ទះជនរងគ្រោះដើម្បីសួរនាំ ស្រាប់តែខាងភាគីជនរងគ្រោះបាននាំគ្នា៣នាក់កាន់កាំបិត ដំបង វាយ មកលើខ្លួន ពេលនោះរូបគេក៍បានវាយតបការពារខ្លួនវិញ ត្រូវចំក្បាលជនរងគ្រោះយ៉ាងដំណំបែក ដេរចំនួន៥ថ្នេរ។
ក្រោយពេលកើតហេតុ ឪពុកម្តាយ ទាំងសងខាងបានចរចារគ្នា សុំបញ្ចប់រឿង តែកាលណោះភាគជនរងគ្រោះទាមទារសំណងច្រើនពេកដល់ជិតមួយលានរៀល ខ្លួនគ្មានលុយអោយក៏រត់គេចខ្លួន តែ ម្តង។ ហើតការវិលត្រឡបចូលភូមិវិញនោះព្រោះនឹកម្តាយ និងស្មានថាគេបំភ្លេចរឿងនេះបាត់ទៅ ហើយតែពេលមកដល់ផ្ទះមិនទាន់បានមួយថ្ងៃស្រួលផងត្រូវនគរបាលចាប់ខ្លួនតែម្តង ៕ ( ពៅ សត្យា )
» ព័ត៌មានជាតិ » វាយគេរបួសស្នាមរត់ចោលផ្ទះជាង១ឆ្នាំ ត្រឡប់មកវិញត្រូវជាប់ខ្នោះ