ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ឋនឹងករណីចូលលួចឯកសណ្ឋាន សន្តិសុខ បំណងបន្លំយកឥវ៉ាន់អ្នកជំងឺក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូរវៀត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២នឹង៤៥នាទី ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌមនចំការមន ។
ប្រភពពត៌មានពីសាក្សីនៅក្នុងមន្ទីរពេទ្យបានឱ្យដឹងថា គេតែងតែសង្កេត ឃើញបុរសខាងលើតែងតែស្លៀកសម្លៀកបំពាក់សន្តិសុខចូលទៅក្នុងមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀតជាញឹកញាប់ ហើយបានចូលទៅបន្លំយកសំភារៈនិងរបស់របរផ្សេងៗពីអ្នក ជំងឺដែលសម្រាកនៅទីនោះ ហើយនៅវេលាថ្ងៃកើតហេតុស្រាប់តែឃើញជនសង្ស័យ ដើរក្រវែលជាច្រើនជុំនៅក្នុងកន្លែងសម្រាក់របស់ជនរងគ្រោះ ទើបសន្តិសុខនៅក្នុងមន្ទីរ ពេទ្យមិត្តភាពខ្មែរសូវៀតធ្វើការឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ នៅកន្លែងកើតហេតុ ប៉ុន្តែមិនបានយកជនសង្ស័យខាងលើយកទៅធ្វើការសាកសួរនោះទេ ដោយសារតែជនសង្ស័យជាមនុស្សមានសតិមិនគ្រប់ គ្រាន់តែធ្វើការអប់រំរួចដោះលែងវិញ៕ ដោយ ឆលីកា