ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​សុំ​អាជ្ញាធរ អោយ​ម្ចាស់​ស្ថានីយ៍​ប្រេង​មួយកន្លែង​រុសរើ​សំ​យ៉ាប​និង​របង​ចេញពី​លើផ្លូវ​សាធារណៈ​លើ​ខ្នង​ប្រឡាយ​ដើម្បី​ទុកអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ ​

ប្រជាពលរដ្ឋ​ប្រតិកម្ម​នឹង​សុំ​អាជ្ញាធរ អោយ​ម្ចាស់​ស្ថានីយ៍​ប្រេង​មួយកន្លែង​រុសរើ​សំ​យ៉ាប​និង​របង​ចេញពី​លើផ្លូវ​សាធារណៈ​លើ​ខ្នង​ប្រឡាយ​ដើម្បី​ទុកអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ ​

ខេត្តកំពង់ឆ្នាំង​៖​តំណាង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ បាន​សម្តែង​ប្រតិកម្ម​​ទៅនឹង​ម្ចាស់​ស្ថានីយ៍​ប្រេង​ឈ្មោះ ឡាក់ ឡេង ដែល​បាន​សាងសង់​ដំបូល​សំ​យ៉ាប​និង​របង​នៅ​ពីលើ​ខ្នង​​ប្រឡាយ​ផ្លូវ​ដើរ​សាធារណៈ​ជាង​២​ឆ្នាំ​ហើយ​គ្មាន អាជ្ញាធរ​ណា​ជួយ​មើល និង​គិតគូ​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ ។ ការលើកឡើង​នេះ​បានធ្វើ​ឡើង​ក្នុង​វេទិការ​សាធារណៈ​មួយ​ដែល​បានធ្វើ​ឡើង​នៅ
​ព្រឹក​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ​២០១៤ នៅក្នុង​វត្ត​ត្រពាំង​ស្នោរ ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​
​    ​តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង​បញ្ចា​ក់ថា ប្រឡាយ​នោះ មាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ​​ដោយមាន​ខ្នង​ទំនប់​សងខាង​ពីរ បុក​ពី​លិច​មក​កើត ជាប់​ថ្នល់ជាតិ​លេខ​៥ ប៉ុន្តែ​ខ្នង​ទំនប់​ម្ខាង​ប៉ែក​ខាង​ត្បូង ត្រូវបាន​ម្ចាស់​ស្ថានីយ​ខាងលើ សង់​សំ​យ៉ាប និង​របង​រំលោភ​យក មិន​ត្រឹមតែ​ប៉ុណ្ណឹង​បាន​សាងសង់​​សំណង់​ពីលើ​ប្រឡាយ​នោះ​ទៀតផង ។​សំណង់​នេះ​ធ្វើអោយ​រាំងស្ទះ​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​នៅ
​ក្នុង​ឃុំ​រលាប្អៀរ​ជាង​២​ឆ្នាំ​ហើយ  ។ ពួគគាត់​ជា​ប្រជាពលរដ្ឋ​បាន​សំណូម ដល់​លោកជំទាវ​ម៉ាត់ ម៉ា​រ៉ា ដែល​​ជា​គណៈ​អ​ធីប​តី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​រលាប្អៀរ និង​លោក​អភិបាលខេត្ត កំពង់ ឆ្នាំង មេត្តាជួយ ដោះស្រាយ​បើកផ្លូវ​នោះ​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជា​សាធារណៈ​ដូចដើម​វិញ​ផង​។​
​    ​ទាក់ទង​ក្នុង​រឿងនេះ​លោក ពៅ ឈឿន មេឃុំ​រលាប្អៀរ​បំភ្លឺ​នៅក្នុង​វេទិការ​សាធារណៈ​នោះ​ថា​៖​លោក ឡាក់ ឡេង ម្ចាស់​ស្ថានីយ៍​ប្រេង​បានជា​ជ្រុល​ធ្វើ​ដំបូល និង​របង​រាំង​បិទផ្លូវ​នោះ​ទៅហើយ​មែន ប៉ុន្តែ​លោក ឡាក់ ឡេង បានធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ឃុំ​ថា លោក​នឹង​រុសរើ​សំ​យ៉ាប​និង របង​ចេញ​វិញ​នៅពេល​រដ្ឋ​តំរូវការ​។​ចម្លើយ​នេះ ប្រជាពលរដ្ឋ​មិនអាច​ទទួលយក​បានឡើយ នេះ​ប្រជាពលរដ្ឋ​ត្រូវការ ចុះបើ​​រដ្ឋ​មិន​ត្រូវការ ប្រជាពលរដ្ឋ​មិន​លំបាក​ធ្វើដំណើរ​រហូត​ទៅ​ឬ​យ៉ាងណា ។
​    ​ដោយឡែក លោក សួង សែ ប្រធាន​ភូមិបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ដែរ​ថា​៖​ជំនាញ​របស់​​លោក​បាន​អនុញ្ញាតិ​អោយ​សាងសង់​ស្ថានីយ៍​ប្រេង​នេះ តែ​ក្នុង​រង្វង់​ប្លង់ដី​ស្របច្បាប់​របស់​ឈ្មោះ ឡាក់ ឡេង តែប៉ុណ្ណោះ តែ​ការសាងសង់​ហួស​ប្លង់​កំណត់​ជំនាញ​របស់លោក​មិន​អនុញ្ញាតិ​ឡើយ​។ ពាក់ព័ន្ធ​នឹង​ការសាងសង់​សំ​យ៉ាប និង​របង​បិទផ្លូវ​នៅលើ​ខ្នង​ប្រឡាយ លោក​គិតថា​ជា​សមត្ថកិច្ច​របស់​មន្ទី​រធន​
​ធាន​ទឹក​ខេត្ត​និង​មន្ទីរ​កសិកម្ម​ខេត្ត ជា​អ្នកដោះស្រាយ​។​
​    ​ការបកស្រាយ​របស់លោក​មេឃុំ និង​ជំនាញ​ពាក់ព័ន្ធ​ខាងលើនេះ ធ្វើអោយ​ប្រជាពលរដ្ឋ​ងឿងឆ្ងល់ ថា​៖​ហេតុ​អី​ម្នាក់ៗ​ឆ្លើយ​ដោះសា​រយ​ករួច​តែ​ខ្លួន មិន​គិត​ផលប្រយោជន៍​រាស្ត្រ​បែបនេះ​? ។ ឬ​ចាំ​ដល់​ថ្នាក់​​ដឹក​នេះ​ប្រទេស​ស្រែក​ទើប​ធ្វើ ។​ក្នុង​រឿងនេះ​ត្រូវបាន​គេ​យល់ថា​៖​ហេតុដែល​មន្ត្រី​ពាក់ព័ន្ធ​នីមួយៗ ធ្វើ​មិន ដឹង មិនឮ ព្រោះ​សង្ស័យថាៈ​អាចមាន​អំពើ​មិន​ប្រក្រតី​ណាមួយ​ហើយ​មើលទៅ ។​គេ​រង់ចាំ​មើលថាៈ​តើ
​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​អាចដោះស្រាយ បាន ដែរឬទេ​នូវ​សំណូម ពរ​ដែលជា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រលាប្អៀរ​នេះ​៕ ពៅ សត្យា DSC05392DSC05417DSC05419
​    ​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya