ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​លើកកម្ពស់​សុខភាព សុវត្ថិភាព​ការងារ​ដល់ក​ម្មករ និយោជិត សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ ​

​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​លើកកម្ពស់​សុខភាព សុវត្ថិភាព​ការងារ​ដល់ក​ម្មករ និយោជិត សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ ​

ភ្នំពេញ​៖ សុខភាព​គឺជា​កត្តា​សំខាន់បំផុត​របស់​មនុស្ស មិន​ថា​មន្ត្រីរាជការ ឬ​កម្មករនិយោជិត​ដែល​ធ្វើ​ការងារ​ទទួលបាន​ប្រាក់ខែ​ច្រើន​ឬ​តិច​នោះទេ បើ​សុខភាព​មិនល្អ​ក៏​វា​មិនអាច​ធ្វើការ​បំពេញ​កិច្ចការ​បានដែរ​។ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​គេ​សង្កេតឃើញថា បញ្ហា​សុខភាព​កំពុងតែ​កើតមានឡើង​ចំពោះ​កម្មករ និយោជិត នៅតាម​បណ្តាល​រោងចក្រ​សហគ្រាស​ពី​សេ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​មួយចំនួន​កំពុងតែ​ជួបនឹង​បញ្ហា​សុខភាព រហូត​មានការ​ដួលសន្លប់​នៅ​កន្លែង​ជាច្រើនលើក​ច្រើនសារ​។​
​បញ្ហា​សុខភាព​កម្មករនិយោជិត​នេះ ត្រូវបាន​ក្រសួង​កា​ងា​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ ការវាយតម្លៃ​ផែនការមេ​លើក​ទី​១ ស្តីពី​សុខភាព និង​សុវត្ថិភាព​ការ ឆ្នាំ​២០០៩-២០១៣​និង​រៀបចំ​ផែនការមេ​លើក​ទី​២​ឆ្នាំ​២០១៤-២០១៨ នា​ព្រឹក​ថ្ងៃទី​១៩​សីហា​នេះ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​មួយ ដើម្បី​តាមដាន​រាល់​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​រ​ដួលសន្លប់ នៅ​កន្លែងធ្វើការ​របស់​កម្ម​ករ និយោជិត​។​
​លោក​វេជ្ជ​. ឡេង តុង ប្រធាន​នាយក​យក​ដ្ឋា​ន​ពេទ្យ​ការងារ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​បញ្ហា​ដូ​ល​សន្លប់​របស់​កម្មករ​និយោជិត​នាពេល​កន្លងមក​ខណៈ​ពួកគេ​កំពុងធ្វើការ​ងារ នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​មួយចំនួន​នោះ​មាន​កក្តា​ជាច្រើន​ដែល​ត្រូវធ្វើ​ការកត់សំគាល់ និង​វាយតម្លៃ ប៉ុន្តែ​កក្តា​ដែល​ធំជាងគេ​នោះ គឺ​ការធ្វើការងារ​ច្រើន​ម៉ោង​ថែម​ម៉ោង​លើស​កំណត់ (​កើត​ត្រេះ​)  និង​បញ្ហា​បរិយាកាស​នៅតាម​កន្លែងធ្វើការ​មួយ​នៅមាន​សភាព​អ៊ួ​រអា​ប់ មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​។​
​លោក​វេជ្ជ​.​បន្ថែមថា ទោះបី​ជាមាន​បញ្ហា​ដួលសន្លប់​កន្លងមក​យ៉ាងណាក្តី​ពេលនេះ​ក្រសួង​ការងារ​បានចាប់ផ្តើម​រៀបចំ​ឲ្យ​មាន​ក្រុម​អធិការ​រ​កិច្ច​ដោយមាន​ការបំពាក់​ឧបករណ៍​ទំនើប​សម្រាប់​អង្កេត​តាមដាន​អំពី​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ និង​អង្កេត​ពី​បរិយាយ ធ្វើយ៉ាងណា​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។ លើសពីនេះ​ក្រសួង​ក៏បាន​អប់រំ​ដល់​កម្មករនិយោជិត​តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ពី​របៀប​ហូបចុក ធ្វើយ៉ាងណា​ឲ្យ​គាត់​ដឹងថា​គួរ​បរិភោគ​នូវ​ចំណីអាហារ​បែបណា​និង​មិនគួរ​បរិភោគ​ចំណីអាហារ​ប្រភេទ​ណា ដើម្បី​មាន​កំលាំង​សម្រាប់​បំពេញការងារ​ជៀសវាង​ដួលសន្លប់​នៅពេល​ធ្វើការ​។​
​លោក ឡេង តុង បាន​បញ្ជាក់ថា សុខភាព​ជាការ​សំខាន់​ណាស់ យើង​អាច​លក់​កំលាំង​ពលកម្ម​បាន​ប៉ុន្តែ​យើង​មិនអាច​លក់​សុខភាព​បាន​នោះទេ ។ ដូច្នេះ​ក្រសួង​មាន​យន្តការ​សំខាន់​ជាច្រើន ដែល​ត្រូវធ្វើ​នាបេល​ចំពោះមុខ​នេះ ពិសេស​ក្នុងនោះ​គឺ​ការចូលរួម​ពី​សំណាក់​កម្មករ​និយោជក ក៏ដូចជា​សហជីព និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ជាមួយគ្នានេះ​ក្រសួង​អប់រំ​បានរៀបចំ​ឲ្យ​មាន​ក្រុមអធិការកិច្ច​រួម ដែលមាន​នាយកដ្ឋាន​ចំនួន​៨​នៅតាម​បណ្តាល​ក្រសួង​ពាក់ព័ន្ធ សម្រាប់​ជម្រុញ​និង​លើកកម្ពស់​សុខភាព និង​បណ្តុះបណ្តាល​កម្មករនិយោជិត អំពី​ហានិភ័យ​នៅ​កន្លែងធ្វើការ ធ្វើយ៉ាងណា​ឲ្យ​គាត់​យល់ដឹង​ពី​បញ្ហា​ដែល​កើតមាន​និង​វិធីសាស្ត្រ​ការពារ​ខ្លួន ។​
​លោក​បាន​អះអាង​ទៀតថា បញ្ហា​ដួលសន្លប់​របស់​កម្មករ​និយោជិត​កន្លងមក​មិនមែនជា​ការពុល​ជាតិគីមី​អី​នោះទេ រួម​ទ​ទាំង​បញ្ហា​ទន់​ដៃ ជើង កម្មករ​នាពេល​កន្លងមក​ផងដែរ គឺ​ពួកគាត់​មិនបាន​ហាត់ប្រាណ ធ្វើការ​ច្រើន​ម៉ោង  មិន​យល់​ពី​ការកើត​ត្រេះ មិនបាន​សម្រាក់​ឲ្យ​បាន​គ្រប់គ្រាន់ និង​បញ្ហា​មួយចំនួនទៀត​ពេល​កំពុងធ្វើការ​។ ទោះជា​យ៉ាងនេះ​ក្តី​លោក​បញ្ជាក់​ផងដែរ​ថា ការដួលសន្លប់​របស់​កម្មករនិយោជិត​ក្នុង​ដើមឆ្នាំ​២០១៤​នេះ​មាន​ភាព​ច្រើនជាង​ដើមឆ្នាំ​២០១៣ ។ ដែល​បញ្ហា​នេះ​បណ្តាលមកពី​បរិយាកាស​ក្តៅ​ខ្លាំងពេក​។​
​លោក ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រំបាន​ពឹង​ថា នៅពេល​មានការ​កែប្រែ​លក្ខខណ្ឌ​នៅ​កន្លែងធ្វើការ​ងារ កម្មករនិយោជិត និង​មាន​សុខភាព និង​សុវត្ថិ​ភាពល្អ​។ ហើយ​អន្តរក្រសួង​សម្រាប់​ត្រួតពិនិត្យ​តាមដាន​សុខភាព​កម្មករនិយោជិត​នោះ មាន​ក្រសួង​ដែនដី នគររូបនីយកម្ម និង​សំណង់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ឧ​ស្សហកម្ម រ៉ែ​និង​ថាមពល ក្រ​សូង​សុខា​ភិ បាល ក្រសួង​សិប្បកម្ម និង​ឧស្សាហកម្ម ក្រសួងបរិស្ថាន ដែលមាន​តួនាទី​គិតគូរ​ពី​បញ្ហា​សុខភាព​កម្មករ និយោជិត​​លោក​លើកឡើងថា គ្រោះថ្នាក់​ការងារ​កើតឡើង​មាន​ពី​ករណី គឺ​កត្តា​មនុស្ស​ផ្ទាល់ និង​បិ​យា​កាស ដើម្បី​លុបបំបាត់​គ្រោះថ្នាក់​បាន​លុះត្រា​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​សុ​វត្តិភាព​ការងារ​ពេលធ្វើ​ការងារ​ដោយមាន​ការសហការ​ជាមួយ​បណ្តា​ភាគី​ពាក់ព័ន្ធ​។ លោក​បាន​អំពាវនាវ​រួម​គិតគូរ​បញ្ហា​សុខភាព​ពី​ជា​ចំបង  ទាំង​កម្មករ និយោជិត និង​និយោជក​ពិសេស​មុន​ចូល​បំរើកា​រកា​ងារ​នៅតាម​បណ្តា​រោងចក្រ​ត្រូវ​ពិ​និ​ត្ត​សុខភាព​ឲ្យ​បានល្អ យើង​មាន​ពេទ្យ​ការងារ​ពិនិត្យ​សុខភាព​ជូន​ក្នុងនោះ​រយៈពេល​៦​ខែ​ឆ្នាំ​២០១៤​នេះ​ពិនិត្យ​បាន​ប្រមាណ​ជា​១២​ម៉ឺន​នាក់​៕​ដោយ​៖​ស្រី​ផល​????????????????????

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya