ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត សមត្ថកិច្ច​ឃុបឃិត​គ្នា​

​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត សមត្ថកិច្ច​ឃុបឃិត​គ្នា​

​ខេត្តកំពង់ធំ​៖ បទល្មើស​ព្រៃឈើ​បានធ្វើ​សកម្មភាព សាជាថ្មី បន្ទាប់ពី​ទីផ្សា​នៅ​ប្រទេស​វៀត​ណា បើកចំហរ ទទួល​ការទិញ​ឈើ​ម្តងទៀត បន្ទាប់ពី​បាន​ផ្អាក​មួយរយៈ ទទឹម​គ្នា​នោះដែរ​ក៏​គេ​សង្កេតឃើញថា សមត្ថកិច្ច មេព្រៃ​នៅក្នុង​ខេត្តកំពង់ធំ រួមទាំង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ហាក់​ដូចគ្នា​ជិះទូក​ជាមួយគ្នា ដោយ​ពុំមាន​កា​រប​ញ្ជេ​ញ​ស្នាដៃ​បង្ក្រាប​បទល្មើស​ដែល​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ធំ​នោះទេ​។​
​ជាក់ស្តែង​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត បាន​ដឹក​បន្តកន្ទុយ​គ្នា​ដូច​គោ​ហ្វូង ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិនមាន ការខ្លាច​ញញើត​ពី​ច្បាប់​នោះទេ តែ​ផ្ទុយទៅវិញ​ក្រុម​ឈ្មួញ​បាន​ដឹក​ដោយ​រំភើយ ទោះជា​មានការ​ទូរស័ព្ទ​ប្រាប់ ដល់​អស់លោក សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែលមាន​តួនាទី​បង្ក្រាប​នៅតាម​ដងផ្លូវ ក៏​ជាការ​ឥតប្រយោជន៍ ដោយសារ​តែមាន​នាយផ្នែក នាយ​សង្កាត់​ខ្លះ ឃើញ​រថយន្ត​ដឹក​បទល្មើស ហើយ​បែរជា​មិន​ព្រម បង្ក្រាប ហើយ​ឆ្លើយថា​អត់​ឃើញ ពេលខ្លះ​រថយន្ត​ដឹក​បទល្មើស​ឆ្លងកាត់​នៅ​នឹង​មុខ លោក​មេព្រៃ​ឆ្លើយថា អត់​មាន​កំលាំង និង​ស្ទាក់ចាប់​ដែរ​តែ​ចាប់​ពុំបាន ទោះជា​មានការ​ទូរស័ព្ទ​បញ្ជា​ពី​លោក ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ក៏ដោយ លោក​មេព្រៃ​កំពង់ថ្ម ឆ្លើយថា​ដេញចាប់​ដែរ​តែ​ពុំ​អាច​ចាប់បាន​។​
​ករណី​និង​ទង្វើ​របស់​មេព្រៃ និង​សមត្ថកិច្ច​មួយចំនួន ដែលមាន​តួនាទី​ចូលរួម​សហការ​បង្ក្រាប​បទល្មើស បាន អសមត្ថភាព ព្រោះ​ជាប់​ត្រគៀគ​ងើប​មិន​រួច​នោះទេ ដោយសារតែ​ឥទ្ធិពល​របស់​ឈ្មួញ បាន​ក្រ​សោម​ទិញ​ទឹក ចិត្ត​របស់​អស់លោក​ទាំងនេះ​ទៅហើយនោះ ទើបបានជា​រថយន្ត​ដឹក​បទល្មើស​ដឹកជញ្ជូន​យ៉ាង​រំភើយ តែ​គ្មាន ឃើញ​មានការ​បង្ក្រាប​នោះទេ ។​
​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ក្បួន​ការដឹក​ជ​ញ្ជូ​បទល្មើស​ព្រៃឈើ ឆ្លងកាត់​ខេត្តកំពង់ធំ ត្រូវបាន​ប្រភព បញ្ជាក់ថា ក្នុងនោះ​មាន​សមត្ថកិច្ច​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត សេដ្ឋកិច្ច​ក្រសួង ជាច្រើន​នាក់ និង​មន្ត្រី​នៃ​ស្នងការ ខេត្តកំពង់ធំ និង​កងរាជអាវុធហត្ថ​ស្រុក មួយចំនួន​មាន​ជាប់​រឿង​ពាក់​ព័​ន្ឋ រក​ស៊ីធំ​នៅក្នុង​ខេត្តកំពង់ធំ និង​បាន​បញ្ជា​ឲ្យ​រថយន្ត​ដឹក​បទល្មើស​ចេញ នៅពេល​ថ្ងៃ និង​ពេលយប់ ។​
​ក្នុងនោះដែរ​ប្រជាពលរដ្ឋ ដែល​បានដឹង​ពី​ស្ថានភាព នៃ​អំពើពុករលួយ​ដែល ត្រូវបាន​ចងក្រង​ជា​ប្រ​ព័​ន្ឋ​បង្ហាញ ឲ្យ​ឃើញថា ទោះជា​មានការ​បង្ក្រាប​ពី​ស្ថាប័ន​ខាង​ណា​នោះ​ក៏​មិនអាច​ធ្វើទៅ​រួច ដោយសារតែ ទាំង​ស្គរ ទាំង ចាប៉ី ទាំង​មន្ត្រី​តូច ធំ បាន​ឈ្លក់​វង្វេង​សំណល់​ដុល្លា​ពី​ឈ្មួញ​ទុក​ជូន​សម្រាប់​ហូប​បបរសរ បានធ្វើ​ឲ្យ​មន្ត្រី​នៃ ស្នងការ​ខេត្តកំពង់ធំ និង​លោក សមត្ថកិច្ច​ជំនាញ​មេព្រៃ​ភ្លេច​អស់​តួនាទី ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​លោក ឱម យិនទៀង បើក​ករណី​ជាបន្ទាន់​ដើម្បី​កំចាត់​អំពើពុករលួយ ដែល​កើតចេញពី​មន្ត្រី​នៃ​ស្នងការ នគ​បាល​ខេត្តកំពង់ធំ កំពុងតែ​ធ្វើ​សកម្មភាព​៕ ដោយ  នាគរាជ Image120130527_10051220130527_100158

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya