ត្បូងឃ្មុំៈ ក្មេងស្រីវ័យ៤ឆ្នាំ ត្រូវឃាតករចាប់រំលោភ ហើយ សម្លាប់ចោលយ៉ាងព្រៃផ្សៃរបំផុតរឿងនេះប្រជាពលរដ្ឋទាមទារឱ្យសមត្ថកិច្ចតុលាការចាត់វិធានការដ៍តឹងរឹងចំពោះពិជឃាតវ័យក្មេងរូបនេះ ។ ហេតុការនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅចំណុចព្រៃឈើទាល ខាងត្បូង ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង ក្រោយពេលកុមាររីវ័យ៤ឆ្នាំម្នាក់ត្រូវក្មេងប្រុសអាយុ១០ឆ្នាំបញ្ចប់ជីវិត បន្ទាប់ពីចាប់រំលោភនាងបានសម្រេច ។ ប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំមើលថា ថាតើសមត្ថកិច្ចតុលាការដាក់ទោសទណ្ឌបែបណាទៅលើជនដៃដល់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា កុមារីរងគ្រោះ មានឈ្មោះ ហាក់ ស្រីអូន អាយុ៤ឆ្នាំ មានទីលំនៅ ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនបង្ក អាយុជាង ១០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ចាប់រំលោភលើកុមារី បានសម្រេច ហើយសម្លាប់ចោល ហើយពេលនេះស្ថិតក្នុងការសាកសួរនៅកន្លែងនគរបាល រងចាំកសាងសំណុំរេឿងបញ្ជូនទៅកាន់តុលាការ ។
សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុ ដែលបង្កឲ្យមានករណីរំលោភរួចសម្លាប់ ចោលនោះនៅឡើយទេ ដោយសមត្ថកិច្ចបញ្ជាក់ថារង់ចាំការសាកសួរទៅលើជនសង្ស័យឱ្យលម្អិតសិន ។ យើងនឹងលំអិតជូននៅពេលក្រោយ…. ដោយ៖ឆលីកា