ភ្នំពេញ៖ ប្តី-ប្រពន្ធមួយគូរក្រោយពីឈ្លោះប្រកែកគ្នា ហើយម្តាយស្ដីបន្ទោសយ៉ាងដូច្នេះ ខាងប្តីបានឡើងជិះរថយន្តដឹកដីបើកចេញពីផ្ទះយ៉ាងលឿនមកន្លែងធ្វើការ ស្រាប់តែប្រពន្ធជិះម៉ូតូដឹកកូនតាមពីក្រោយមកឈប់មុខឡា កំពុងលឿនប្តីចាប់ចាប់ហ្វ្រាំងមិនទាន់ទជ្រុលទៅបុកពេញទំហំបណ្តាលអោយកូនប្រុសធ្លាប់និងមា្តយរងរបួសធ្ងន់។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង៤រសៀលថ្ងៃទី១៩ សីហា ២០១៤ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ក្មេងប្រុសដែលមានអាយុ មិនទាន់ដល់២ឆ្នាំផងនោះ ត្រូវមជ្ឈរាជឆក់យកជីវិតភ្លាមៗបន្ទាប់ពីឪពុកបង្កើតបើករថយន្តដឹកដីកិនកូនខ្លួនឯង នៅជាយក្រុងភ្នំពេញ ។
ក្រុមសាច់ញាតិបានទួញសោក ស្តាយស្រណោះគ្រាដែលគ្រោះកាចដ៍ចង្រៃ បានពង្រាត់កូនជាស្រលាញ់ឱ្យឃ្លាតឆ្ងាយពីក្រអៅបេះដូង បន្ទាប់ពីឪពុកបង្កើតត្រូវចាប់ខ្លួននិងម្តាយរងរបួសធ្ងន់ ត្រូវដេកពេទ្យ នេះក៍ព្រោះតែភ្លើងស្នេហ៍ប្រច័ណ្ឌ ។
សមត្ថកិច្ចបាននិយាយថា ហេតុការណ៍ភ្ញាក់ផ្អើលដ៍កម្រមួយបានកើតឡើង បន្ទាប់ពីគ្រោះថ្នាក់ចរាចរឪពុកសម្លាប់កូន ប្រពន្ធរងរបួស ។ ប៉ុន្តែគេចាត់ទុកថា នេះជារេឿងអចេតនា បុរសជាប្ដី ពេលកំពុងបើករថយន្ដដឹកដី បានកិនម៉ូតូ ដែលប្រពន្ធបើក ឌុបកូន បណ្ដាលឱ្យកូនរបស់ខ្លួន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯប្រពន្ធ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ ។
គ្រោះថ្នាក់ចរាចរដ៍រន្ធត់បំផ្លាញក្រុមគ្រួសារដ៍តូចមួយនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣:៤០នាទីរសៀលថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសជាប្ដី ឈ្មោះសាំ រិទ្ធ អាយុ២៣ឆ្នាំ មុខរបរបើករថយន្ដដឹកដី មានស្រុកកំណើត នៅខេត្ដកំពង់ស្ពឺ បាននិយាយទាំងទឹកភ្នែក និងដៃជាប់ខ្នោះថា ប្រពន្ធរបស់ខ្លួន ឈ្មោះ ម៉េត សុខុម អាយុ២៣ឆ្នាំ មុខរបរ កម្មការិនី កាត់ដេរនៅរោងចក្រ និងមានកូនប្រុសម្នាក់ អាយុទើប ១ខួប ៨ខែ ឈ្មោះរិទ្ធី ។
លោកសាំ រិទ្ធ បានរៀបរាប់ថា កាលពី ប៉ុន្មានថ្ងៃមុន ប្រពន្ធរបស់លោកបានខឹង ដោយសារ តែលោកមានមនុស្សស្រី បានទូរស័ព្ទ មក ប៉ុន្ដែពេលនោះប្រពន្ធក៍បានលើក ក៏កើតជម្លោះ ដោយសារតែនាងប្រច័ណ្ឌ ។
បើតាមការរៀបរាប់ពីបុរសជាប្ដីរូបនេះ បានបន្ដទៀតថា លុះពេលម្ដាយស្ដីបន្ទោសយ៉ាងដូច្នេះ រូបនាង បានបើកម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៤ ឌុបកូនប្រុស មករកប្ដីវិញ លុះពេលបានជួបប្ដី កំពុងបើករថយន្ដឆ្ពោះទៅរណ្ដៅដី នៅកែង ធម្មត្រ័យ ប្រពន្ធរបស់លោកសុំឱ្យឈប់និយាយគ្នាសិន ។ ពេលនោះលោកសាំ រិទ្ធ បានប្រាប់ទៅ ប្រពន្ធថា ចាំជួបគ្នានៅកន្លែងរណ្ដៅដី ពីព្រោះខ្លាចថៅកែស្ដីឱ្យ ។ ប៉ុន្ដែប្រពន្ធរបស់លោក មិនព្រមក៏បើកម៉ូតូឌុបកូន តាមក្រោយរថយន្ដរបស់ប្ដី លុះពេលធ្វើដំណើរបានជាងកន្លះគីឡូ ប្រពន្ធរបស់ខ្លួនបានបើកម៉ូតូវ៉ា រថយន្ដនៅខាងឆ្វេងដៃ ស្រាប់តែពេលទៅដល់មុខរថយន្ដ ចូលមកកណ្ដាលផ្លូវ ទំនងជាធ្លាក់ជង្ហុក ភ្លាមៗនោះ លោកបានកាច់ចង្កូតមកស្ដាំដៃ ស្ទើរធ្លាក់ប្រឡាយ ប៉ុន្ដែអនិច្ចាផុតកង់មុខ នៅកង់ក្រោយ កិននិងអូសម៉ូតូ បណ្ដាលឱ្យកូនប្រុស អាយុជិត២ខួប ខ្ទេចជើងទាំងសងខាងស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ រីឯស្ដ្រីជាប្រពន្ធរងរបួសធ្ងន់ ត្រូវបាន រថយន្តសង្គ្រោះបន្ទាន់ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ ។
បច្ចុប្បន្នបុរសជាប្ដីរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីយកទៅសួរនាំ ៕ ឆលីកា