ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » កន្លែង​ផលិត​ថ្នាំពុល​របស់លោក ស៊ុត ខុន អភិបាលស្រុក​បុរី​ជលសា​គ្មាន​ច្បាប់​អនុញ្ញាត​រកប្រាក់​ចំណូល​ក្នុង​១ ឆ្នាំៗ​រាប់ម៉ឺន​ដុល្លារ​ ​

កន្លែង​ផលិត​ថ្នាំពុល​របស់លោក ស៊ុត ខុន អភិបាលស្រុក​បុរី​ជលសា​គ្មាន​ច្បាប់​អនុញ្ញាត​រកប្រាក់​ចំណូល​ក្នុង​១ ឆ្នាំៗ​រាប់ម៉ឺន​ដុល្លារ​ ​

ខេត្ដ​តាកែវ ៖ កន្លែង​លួចលាក់​ផលិត​ថ្នាំពុល​គ្រប់​ប្រភេទ​មួយកន្លែង​របស់ លោក ស៊ុត ខុន ត្រូវបាន​មន្ដ្រីក្រោមឱវាទ បាន​ទម្លាយ​ចេញ​ថា ពុំមាន​ច្បាប់​អនុញ្ញាត និង​រកប្រាក់​ចំណូល​បាន​រាប់ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំៗ ។​
​ប្រភពពី មន្ដ្រី​សាលាស្រុក​បុរី​ជលសា​បានឱ្យដឹងថា កន្លែង​ផលិត​ថ្នាំពុល​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​កំពង់ទូក​កំពង់អំពិល​ជាប់​នឹង​ការិយាល័យ​ពន្ធដារ​ស្រុក បុរី ជលសា ឃុំ​បុរី​ជលសា ស្រុក​បុរី​ជលសា ខេត្ដ​តាកែវ​ដែលមាន​អាយុកាល​រាប់​ឆ្នាំ​មកហើយ​ពុំមាន​មន្ដ្រី​ជំនាញ​ចុះ ទៅ​បិទ​នោះទេ ។​
​ប្រភព​ដដែល​បាន​បន្ដទៀតថា លោក ស៊ុត ខុន បាន​ជួល​ជនជាតិ​វៀតណាម ដែលមាន​ជំនាញ​ខាង​ផលិត​ថ្នាំពុល​គ្រប់ ប្រភេទ​ចំនួន​៣​នាក់ ហើយ​វត្ថុធាតុដើម នាំចូល​ពី​ប្រទេស​វៀតណាម​ដោយ​ផលិត​វេច​ខ្ចប់​នៅ​កន្លែង​ខាងលើ​និង​បាន​ចែក ចាយ​លក់​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដោយ​សេរី​។​
​ប្រភព​បាន ទម្លាយ​ឱ្យដឹងទៀតថា ប្រភេទ​ថ្នាំពុល​នេះ​ជា​ប្រភេទ​ថ្នាំពុល កសិកម្ម​ដូចជា​ថ្នាំ​សម្លាប់​សត្វល្អិត​ថ្នាំ ប៉ូវ​ស្រូវ ថ្នាំ​បាញ់​ស្មៅ និង​មាន​ថ្នាំ​ជាច្រើន ប្រភេទ​ទៀត ។​
​ប្រភពពី មន្ដ្រីក្រោមឱវាទ​លោក ស៊ុត ខុន បានឱ្យដឹងថា កន្លងមក​មាន មន្ដ្រី​ជំនាញ​ចុះមក​ត្រួតពិនិត្យ​ដែរ​តែ ដោយសារ​កន្លែង​ផលិត​ថ្នាំពុល​នេះ​ជា របស់លោក ស៊ុត ខុន អភិបាលស្រុក​បុរី ជលសា​ទើប​មន្ដ្រី​ទាំងនោះ​យកតែ​លុយ ហើយ​វិលត្រឡប់​ទៅវិញ​បាត់ទៅ ។​
​ជុំវិញ ករណី​ខាងលើ​អ្នកយកព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ស៊ុត ខុន អភិបាលស្រុក​បុរី​ជលសា​បានទេ ដោយ ទូរ​សព្ទ័​ចូល​ហើយ​លោក​ទទួល​តែ​មិន​និយាយ ។ ចំណែក​លោក សន ថា ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​បុរី​ជលសារ បានឱ្យដឹងថា កន្លែង​ផលិត​ថ្នាំពុល​នេះ មានច្បាប់​តែ​មិនទាន់​គ្រប់គ្រាន់ ពីព្រោះ លោក​សៅ សំអុល ប្រធានការិយាល័យ នីតិកម្ម​និង​កសិកម្ម​ជា​អ្នក​អនុញ្ញាត ។​
​លោក​សៅ សំអុល មិនអាច​សុំ​ការ បំភ្លឺ​បានទេ​ដោយ​ទូរ​សព្ទ័​លោក​បាន​បិទ ។ ចំណែក​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ កសិកម្ម​ខេត្ដ​តាកែ​បានឱ្យដឹងថា ក្នុង​ខេត្ដ តាកែវ​គ្មាន​ការ​ផល​ផលិត​ថ្នាំពុល​អ្វី​នោះទេ ពីព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត ។ កន្លែង ផលិត​ថ្នាំ​ខាងលើ​គឺ​គ្មាន​ច្បាប់​នោះទេ ដោយសារ​កន្លងមក​លោក​បានឱ្យ​មន្ដ្រី ជំនាញ​ចុះទៅ​បិទ​មិន​ឱ្យមាន​ការផលិត​តទៅទៀត​នោះទេ​ទោះជា​របស់​លោកធំ​ណា ក៏ដោយ​ហើយ​លោក​នឹងដាក់​បទបញ្ជា ជាថ្មី​ឱ្យ​ខាង​មន្ដ្រី​ជំនាញ​របស់លោក​ចុះ ទៅ​បិទ​ជាបន្ទាន់ ។​
​ជុំវិញ ករណី​លួចលាក់​ផលិត​ថ្នាំពុល របស់លោក ស៊ុត ខុន អភិបាលស្រុក បុរី​ជលសា លោក ឡាយ វណ្ណៈ អភិបាល ខេត្ដ​តាកែវ​បានឱ្យដឹងថា លោក​នឹង ពិភាក្សា​ជាមួយ​លោក​ព្រះរាជអាជ្ញា​ចុះទៅ ត្រួតពិនិត្យ​ដល់​កន្លែង​ហើយនឹង​ឃាត់ខ្លួន​រឹបអូស​ប្រសិនបើ​គ្មាន​ច្បាប់ មែន​នោះ ៕dsc00325

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya