ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​របស់​ប្រធាន​កិច្ចការនារី​ខេត្តកំពង់ស្ពឺ វគ្គ​១ ​

ធ្លាយ​រឿង​អំពើពុករលួយ​កិបកេង​ថវិកាជាតិ​របស់​ប្រធាន​កិច្ចការនារី​ខេត្តកំពង់ស្ពឺ វគ្គ​១ ​

​ខេត្តកំពង់ស្ពឺ ៖ លោកស្រី ប៉ុល សុខ​លីម ប្រធាន​កិច្ចការនារី​ខេត្តកំពង់ស្ពឺ ដ៏​ចាស់វស្សា​ដុះ​ស្នឹម​ត្រូវបាន​មន្ត្រីក្រោមឱវាទ​មួយចំនួន​ខ្សឹប​ឲ្យ​ដឹងថា ការដឹកនាំ​របស់​ប្រធាន​មន្ទីរ រូបនេះ​កន្លងទៅ​ពោរពេញ​ទៅដោយ​អំពើពុករលួយ​កិបកេង​ថវិកាជាតិ បក្ខពួកនិយម​និង​អាត្មានិយម ដែល​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​មួយចំនួន​មានការ​ថ្នាំងថ្នាក់ ប៉ុន្តែ​មិន​ហាន​ចេញមុខ​ប្រឆាំង ព្រោះ​ខ្លា​ចការ គុំ​គួ​ន​ពី​ប្រធាន​មន្ទីរ​រូបនេះ​។​
​    ​តាម​ប្រភពពី​មន្ត្រី​បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​មន្ទីរ​កិច្ច​នារី​ខេត្ត កំពង់ស្ពឺ ដោយសារតែ​លោកស្រី​ប្រធាន​មន្ទីរ​ជា​មនុស្ស​គិត​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើពុករលួយ​និង​បក្ខពួកនិយម​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា​រាប់សិប​លាន​រៀល​ក្នុង​មួយឆ្នាំៗ ហើយ​ទឹកប្រាក់​ដែល​ត្រូវគេ​កិបកេង​នេះ គឺ​បាន​ធ្លាក់ចូល​កន្តាប់ដៃ​លោកស្រី​ប្រធាន​មន្ទីរ ប៉ុល សុខ​លីម និង​លោកស្រី​អនុប្រធាន​មន្ទីរ ច​ន យឿន រួម​និង​លោកស្រី​ប្រធានការិយាល័យ​គណនេយ្យ ហង់ ស៊ី​ង​ហ៊ីម ជាដើម​។ ហើយ​ជាក់ស្តែង នៅ​ឆ្នាំ​២០១៣​គឺ​លោកស្រី​ប្រធាន​មន្ទីរ ប៉ុល សុខ​លីម រួម​និង​បក្ខពួក​ជំនិត​បាន ធ្វើការ​កិបកេង ថវិកាជាតិ​អស់​រាប់សិប​លាន​រៀល តាមរយៈ​ការ​កិបកេង​ប្រាក់​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស ប្រាក់ (​បេសកកម្ម​)​ប្រាក់​ចំណាយ​លើ​ការជួសជុល​បន្ទប់​ការិយាល័យ​គណនេយ្យ​និង​ការរៀប​សំអាត​ទីធ្លា​បរិវេន​មន្ទីរ​ដែលមាន​តម្លៃ​ខ្ពស់​ខុស​ប្រក្រតី​និង​ការ​កិបកេង​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ដល់​មន្ត្រី​មាន​ជម្ងឺ​និង​អ​ក្ន​សម្រាលកូន​និង​ប្រាក់ឧបត្ថម្ភ​សហគមន៍​រួម​និង​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​មិនទាន់​និយាយ​អស់​នៅពេលនេះ​។ ដោយ​ការចំណាយ​លើ​ផ្នែក​នីមួយៗ​សុទ្ធតែ​ត្រូវបាន​គេ​កិបកេង​អស់យ៉ាង​ច្រើន​លើកលែងតែ​ប្រាក់ខែ​មន្ត្រីរាជការ​មួយ​មុខ​ប៉ុណ្ណោះ​។ សម្រាប់​ពេលនេះ​លោកស្រី ប៉ុល សុខ​លីម ទោះបី​ដឹងថា រាជរដ្ឋាភិបាល​បានធ្វើការ​កំណែ​ទំរង់​ស៊ីជម្រៅ​និង​លុបបំបាត់​អំពើពុករលួយ​គ្រប់​រូបភាព​ក៏ដោយ​ក៏​រូបគាត់​មិន​ខ្លាចញញើត​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ ព្រោះ​រូបគាត់​ប្រឹង​សន្សំ​ប្រាក់​ដើម្បី​ទុក​ស៊ីចាយ ក្រោយពេល​រូបគាត់​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៧​ខាងមុខ​។
​    ​សូម​រំលឹកថា​នៅ​ឆ្នាំ​២០១៣​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ស្ពឺ​បាន​ចំណាយ​ថវិកាជាតិ​អស់​ចំនួន​៥៤១,៦១៥,០២៨ រៀល ដោយ​ចំណាយ​លើ​ជំពូក​៦០​អស់​ចំនួន​៨៧,៨២១,៧៨០ រៀល ក្នុងនោះ​ចំណាយ សម្ភារៈ​ផ្គត់ផ្គង់​ថែទាំ អស់​ចំនួន​៣១,៦៦៣,០០០​រៀល (​ប្រេងឥន្ធនៈ​អស់​២១,៦៦៣,០០០​រៀល​) ចំណាយ​សម្ភារៈ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល​អស់​ចំនួន​១៨,៥០០,០០០​រៀល ចំណាយ​ទិញ​សម្ភារៈ និង​បរិក្ខារ​អស់​ចំនួន​១១,៥៣០,០០០​រៀល ចំណាយ​ទិញ​សង្ហា​រឹម​ចំនួន​១៤,៦២០,០០០​រៀល ចំណាយ​ទឹក​ភ្លើង​អស់​ចំនួន​១១,៥០៨,៧៨០​រៀល​។ ជំពូក​៦១​ចំណាយ​អស់​ថវិកា ១១១,៦០០,០០០​រៀល ក្នុងនោះ​ជួសជុល​ការិយាល័យ​គណនេយ្យ​អស់​ចំនួន​៥៩,០០០,០០០​រៀល ចំណាយ​លើ​ការថែទាំ​រៀបចំ​ទីធ្លា​មន្ទីរ​អស់​ចំនួន​៤៣,៦០០,០០០​រៀល ជួសជុល​មធ្យោបាយ ដឹកជញ្ជូន​អស់​ចំនួន​២,០០០,០០០​រៀល ថែទាំ​ជួសជុល​ឧបករណ៍​ការិយាល័យ សម្ភារៈ​ព័ត៌មានវិទ្យា អស់​ចំនួន​៧,០០០,០០០​រៀល​។ ជំពូក​៦២​ចំណាយ​អស់​ថវិកា​ចំនួន​៥១,៦៣៨,៩៤៨ រៀល ក្នុងនោះ​ចំណាយ​លើ​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​ផ្សព្វផ្សាយ​អស់​ចំនួន​១១,០០០,០០០​រៀល ចំណាយ​លើ​សោហ៊ុយ​ជៀវ​សារព័ត៌មាន​និង​ឯកសារ​២,០០០,០០០​រៀល ចំណាយ​ទូទាត់​សោហ៊ុយ​ក្នុង ប្រទេស​(​បេសកកម្ម​)​អស់​ចំនួន​៣៣,៩២៨,០០០​រៀល ចំណាយ​លើ​សោហ៊ុយ​ទូរគមនាគមន៍​អស់ ចំនួន​៤,៧១០,៩៤៨​រៀល​។ ជំពូក​៦៤​ចំណាយ​អស់​ថវិកា​សរុប​២០០,៥៨២,៣០០​រៀល ក្នុងនោះ ប្រាក់​លាភការ និង​ប្រាក់​បំណាច់​បុគ្គលិក​ក្របខ័ណ្ឌ​អចិន្ត្រៃយ៍​អស់​ចំនួន​៦៦២,១៧៨,៣០០​រៀល ប្រាក់​លាភការ​និង​ប្រាក់​បំណាច់​បុគ្គលិក​មិនមែន​ក្របខ័ណ្ឌ​និង​បុគ្គលិក​អណ្តែត អស់​ចំនួន ២៣,៧១២,០០០​រៀល ចំណាយ​លើ​ប្រាក់​វិភាជន៍​សង្គម​អស់​ចំនួន​១៤,៦៩២,០០០​រៀល (​ប្រាក់​មន្ត្រី​មាន​ជម្ងឺ​និង​ឧបត្ថម្ភ​សម្រាលកូន​១៤,០០០,០០០​រៀល​)​។ ជំពូក​៦៥​ចំណាយ​អស់​ថវិកា សរុប​៨៩,៩៧២,០០០​រៀល ក្នុងនោះ​ចំណាយ​សម្រាប់​ឧបត្ថម្ភ​សហគមន៍​ទាំងអស់​។​
​    ​សូមបញ្ជាក់ថា មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ស្ពឺ​ដឹកនាំ​ដោយ​លោកស្រី ប៉ុល សុខ​លីម ជា​ប្រធាន លោកស្រី ច​ន យឿន អនុប្រធាន​និង​ជា​នាយិកា​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​ម​ស្ត្រី​ខេត្ត លោកស្រី ជៀប មុំ អនុប្រធាន​ទទួលបន្ទុក​រដ្ឋបាល​ផែនការ និង​គណនេយ្យ លោក នន សែម អនុប្រធាន​ទទួល បន្ទុក​ព័ត៌មាន​(​មិនសូវ​ចូល​កន្លែងធ្វើការ​)​។ ហើយ​មាន​មន្ត្រី​ថ្នាក់​ខេត្ត  រួម​និង​ក្រុង​ស្រុក​ទាំង​៨​សរុប មាន​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៣៣​រូប មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​១៣​រូប និង​បុគ្គលិក​អណ្តែត​១​រូប ប៉ុន្តែ​សម្រាប់​មន្ត្រី​ទាំងនេះ​គឺមាន​ភាគតិច​ដែល​គាំទ្រ​ការដឹកនាំ​របស់លោក​ស្រី ប៉ុល សុខ​លីម ដោយ សារ​អ្នក​ទាំងនោះ​ជា​អ្នកទទួលបាន​ផលប្រយោជន៍​មួយចំនួន​ពី​រូបគាត់​។ ចំណែក​មន្ត្រី​ភាគច្រើន​គឺ មិនសូវ​ពេញចិត្ត​ទេ ប៉ុន្តែ​មិន​ប្រឆាំង​ហៃអើ​តាមរបៀប​អា​ជ័យ​ធ្លាក់ទឹក​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya