ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញត្រួតពិនិត្យរថយន្តក្រុង ១គ្រឿងក្នុងចំណោម៤០ គ្រឿង ដែលទើបមកដល់ថ្មី ត្រៀមដាក់ឲ្យដំណើរការ៣ខ្សែបន្តទៀតក្នុងពេលឆាប់ៗនេះ ។
អ្នកយកព័ត៌មានកាសែតអរិយធម៌បានបញ្ជាក់ឲ្យដឹងដែរថា រថយន្តទាំង៤០គ្រឿងបានមកដល់អស់ហើយ ដោយ៣៩គ្រឿងយកទៅរក្សាទុកនៅមន្ទីរសាធារណករានិងដឹកជញ្ជូនរាជធានីភ្នំពេញ និង ១គ្រឿងបានយកមកឲ្យ លោកអភិបាលក្រុងពិនិត្យមើលគុណភាពនៅព្រឹកថ្ងៃទី១៩ សីហា ២០១៤ មុនពេលដាក់ឲ្យដំណើរការជាផ្លូវការ ។
សូមបញ្ជាក់ផងដែរថា សាលាក្រុងបានសម្រេចដាក់ដំណើរសេវារថយន្តក្រុងរត់ចំនួន៣ខ្សែបន្ថែមទៀត គឺចាប់ពីគីឡូម៉ែត្រលេខ៦ មកតាមផ្លូវព្រះមុនីវង្ស ឆ្ពោះមកផ្លូវម៉ៅសេទុង និង ឆ្ពោះទៅដល់ក្តីតាកុយ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និង ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ៕ chorleka