ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​អេតចាយ​បំផ្លាញ​ផ្លូវ​ចូលទៅ​សាលាក្រុង​បាវិត នៅតែ​បន្ត​ដឹក​គគ្រឹក​គ្រេង​ ​

ឡាន​ដឹក​អេតចាយ​បំផ្លាញ​ផ្លូវ​ចូលទៅ​សាលាក្រុង​បាវិត នៅតែ​បន្ត​ដឹក​គគ្រឹក​គ្រេង​ ​

ស្វាយរៀង​៖​ទោះបី​មាន​កាសែត​និង​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​ធ្វើការ​ចុះផ្សាយ​ករណី​រថ​យន្ត​ដឹក​អេតចាយ​និង​រថយន្ត​ដឹកទំនិញ​ធុន​យក្ស​បើក​បំផ្លាញ​ផ្លូវ​មួយ​ខ្សែ​ពី​ចំណុច​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅកាន់​ព្រំដែន​អាជ្ញាធរ​មិន​ស្គាល់ឈ្មោះ​សង្ស័យ​ជា​កុង​ត្រួ​ល​ជជុះ​ដុះ​ស្លែរ​។ បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា​ផ្លូវ​មួយ​ខ្សែ​ពី​ចំណុច​ផ្លូវជាតិ​លេខ​១​ឆ្ពោះទៅ​សាលាក្រុង​បាវិត​និង​ចូល​ច្រករបៀង​ដែល​អាជ្ញាធរ​ក្រុង​បាវិត​មិន​ស្គាល់ឈ្មោះ​គ្រាន់តែ​ហៅ​តៗ​គ្នា​ថា​ជា​ផ្លូវ​តា​ណេង​ដែលជា​អំណោយ​របស់លោក ហ៊ុន ណេង អតីត អភិបាលខេត្ត​ស្វាយរៀង កំពុង​រង​ការបំផ្លាញ​ពី​រថយន្ត​ធុន​យក្ស​ដឹក​អេតចាយ​និង​ដឹកទំនិញ​ផ្សេងៗ​ទៀត​ខណៈដែល​ក្រុម​រថយន្ត​ដឹក​អេតចាយ​និង​ដឹកទំនិញ​ទាំងអស់នោះ​សង្ស័យ​បង់លុយ​ជួន​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​ជជុះ​នោះ​មាន​ទា​ហ៊ាន​វរៈ​ការពារ​ព្រំដែន​២០១​ដែលមាន​លោក មុំ ដា​រ៉ា ជា​អ្នក​មើលផ្លូវ​និង​ប៉ូលិស​វរៈ​ព្រំដែន​ភាស៊ី​និង​សមត្ថកិច្ច​មួយចំនួនទៀត​។ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​ច្រករបៀង​ជជុះ​មិន​ត្រឹម​មាន​រថយន្ត​ដឹក​អេតចាយ​និង​ដឹកទំនិញ​ធុន​ធ្ងន់​នោះទេ​នៅមាន​ជ្រូក​ក្រហម​នាំចូល​យ៉ាង​គគ្រឹក​គ​គ្រៀង​មិន​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ទប់ស្កាត់​នោះទេ​.​បណ្តោយ​ឲ្យ​ចូល​យ៉ាង​រលូន​មក​ចែកចាយ​នៅក្នុង​ទី​រួម​ខេត្ត​និង​នៅ​រា​ធានី​ភ្នំពេញ​។ ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ​លោក យិន​ច​ន្ធី អភិបាលរងក្រុង​បាវិត​បាន​ប្រាប់​ឲ្យ​ដឹងថា ច្រករបៀង​ពុំមាន​ឈ្មោះ​ដាក់​ទេ​គ្រាន់តែ​ហៅ​ផ្លូវ​នេះ​ថា​ផ្លូវ​តា​ណេង​ចំណែក​ភាគី​ខាង​វៀតណាម​វិញ​គេ​ហៅ​ច្រក​នេះ​ថា​( កេ​ម៉ែ​រ័​)​ដោយ​ច្រក​នេះ​ឃើញ​មាន​ទា​ហ៊ាន​វរៈ​ការពារ​ព្រំដែន​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​ភាស៊ី​ខេត្តហើយ​ផ្លូវ​អ្នក​ដែល​ជុស​ជុល​នោះ​គឺ​លោក មុំ ដា​រ៉ា មេ​ទា​ហ៊ាន​ច្រក​នេះ​ជា​អ្នក​ជុស​ជុល​ប៉ុន្តែ​ផ្លូវ​នៅតែ​ខូច​។ ទាក់ទង​និង​សំនួរ​ចោទសួរ​ទៅ​លោក​អភិបាលរងក្រុង​បាវិត​ពាក់ព័ន្ធ​និង​ការលែង​សត្វ​ក្របី​ពាសវាល​ពាសកាល​នោះ​ត្រូវបាន​លោក កែវ គង់ អធិការនគរបាល​ក្រុង​បាវិត​ដែលមាន​ច​រិ​ក​ក្រ​អើត​ក្រ​ទម​នោះបាន​ហៅ​អ្នកសារព័ត៌មាន​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៤​ដោយ​ប្រើពាក្យ​ថា ពួក​ហ្អែ​ង​កុំ​ចេះតែ​ថា​វា​មិន​ដែលមាន​សត្វ​ក្របី​ដល់​ទៅជា​១០០​ក្បាល​នោះទេ​ចាំមើល​អា​ញ់​សួរ​អ្នក​ឃ្វាលក្របី​មើល​?​ពាក្យសម្តី​ដែល​ប្រើ​មកលើ​អ្នកសារព័ត៌មាន​ពួក​ហ្អែ​ង​នេះ​វា​ធ្វើ​ឲ្យ​ក្រុម​អ្នកសារព័ត៌មាន​ហួសចិត្ត​ព្រោះ​តួនាទី​ជា​មន្ត្រី​នគរបាលជាតិ​វា​មិន​ស័ក្តិសម​ប្រើពាក្យ​នេះ​ទេវា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មន្ត្រីនគរបាល​ដែលមាន​ច​រិ​ក​ថ្លៃថ្នូរ​ចេះ​ប្រើពាក្យ​សម្តី​សមរម្យ​ណាស់​ជាមួយ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​៕ ពៅ​20140815_09041220140815_09054320140815_085643

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya