ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » មន្ត្រី​យោធា​និង​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៨១៧ បើក​ច្រករបៀង​ប្រព្រឹត្ត​អំពើពុករលួយ​ ​

មន្ត្រី​យោធា​និង​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៨១៧ បើក​ច្រករបៀង​ប្រព្រឹត្ត​អំពើពុករលួយ​ ​

បាត់ដំបង​៖ ​យោងតាម​ប្រភពព័ត៌មាន ពី​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ នៅ​ចំណុច ប៉ុស្តិ៍​ចក្រី​ស្ថិតក្នុង​ភូមិ​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន​ខេត្ត បាត់ដំបង បានឱ្យ​ថា​នៅ​ចំណុច​ខាងលើ មាន​សមត្ថកិច្ច ចំនួន​ពីរ​ស្ថាប័ន​ដែល​ឈរជើង ប្រចាំការ​នៅ​ទីនោះ គឺ​សមត្ថកិច្ច​យោធា វរៈ​សេនា​តូច​លេខ​៥០៦ ដឹកនាំ​ដោយ សេនីយ៍​ទោ​យ៉​ម មឿ​ន និង​សមត្ថកិច្ច ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ដែលមាន​លោក​អនុសេនីយ៍ឯក​ម៉ួ ចន្ថា​ជា​មេ​ប៉ុស្តិ៍​ប្រចាំ​នៅ​ច្រក​ចក្រី ។​

​ប្រភព​បាន​បន្ត​ឱ្យដឹងថា សមត្ថកិច្ច ទាំងពីរ​ស្ថាប័ន​នេះ បាន​សហការគ្នា​យ៉ាង​ស្អិតរ​មួ​ត ដូច​ស្ករ​តាំង​ម៉ែ អីចឹង ដោយ​ពួកគេ​បង្កើតជា​ច្រករបៀង សម្រាប់​នាំ​ពលករ​ខុសច្បាប់​ចូល​ប្រទេស​ថៃ ហើយ​អង្គុយ​លក់​សំបុត្រ យកប្រាក់​ដាក់ចូល​ហោប៉ៅ និង​ចែក​គ្នីគ្នា​ចាយ​យ៉ាង​ត្រជាក់​មេជើង ដោយ​មិន​ខ្ចី​ខ្វល់ខ្វាយ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ ថែមទាំង ផ្គើន​និង​បទបញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ទៀតផង​។​

​ពាក់​ព័​ន្ឋ​និង បញ្ហា​ខាងលើនេះ មិនអាច​សុំ​ការបំភ្លឺ​ពី​មេបញ្ជាការ​យោធា​យោធភូមិភាគ​ទី​៥ និង​លោក ស្រី សុខុន​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ បានទេ​នៅ​រសៀល​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៤​នេះ ពីព្រោះ​លោកស្រី​សុខុន មិន​ចូលចិត្ត​ទទួល​ទូរស័ព្ទ​របស់​អ្នកសារព័ត៌មាន ។ សារព័ត៌មាន​យើង​សង្ឃឹមថា និង​ទទួលបាន​ការបកស្រាយ​បំភ្លឺ​នៅ​លេខ​ក្រោយៗ​ទៀត ៕
​ដោយ ខៀវ បូរី​ßPÜßP+ßPößPÉßPÅ 3ßPÜßP+ßPößPÉßPÅ 2ßPÜßP+ßPößPÉßPÅ 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya