ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុម​គយ​ចល័ត​បាត់ដំបង​ដើរ​កកូរកកាយ​ក្រុមអាជីវករ​ជំរិត​ទារប្រាក់​ ​

ក្រុម​គយ​ចល័ត​បាត់ដំបង​ដើរ​កកូរកកាយ​ក្រុមអាជីវករ​ជំរិត​ទារប្រាក់​ ​

​បាត់ដំបង​៖ មន្ត្រីរាជការ​ក៏ដូចជា ប្រជាពលរដ្ឋ​ទូទាំង ខេត្តបាត់ដំបង បានផ្តល់​ព័ត៌មាន​មក​កាសែត អរិយធម៌​យើង​ឱ្យជួយ​ចុះផ្សាយ​អំពី​សកម្មភាព​លោក​មេ​គយ​ចល័ត និង​បក្ខពួក​មួយ​ក្តាប់​តូច​ប្រចាំការ នៅ​ខេត្ត​នេះ ថា​កំពុងតែ​ដើរ​ធ្វើ​ព្យុះភ្លៀង​កកូរកកាយ​ពួក​ឈ្មួញ​រកស៊ី​ធំៗ និង​បងប្អូន​អាជីវករ​តូចតាច​ដោយ​គាបសង្កត់​ជម្រិត​ទារប្រាក់​ឆៅៗ​តែម្តង​ក្រោមលេស​ថា ទំនិញ​ពួកគេ​ជា​ទំនិញ​ហាមឃាត់​នាំចូល ឬក៏ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាដើម​។​
​    ​ប្រភព​ដដែល​បាន​ប្រាប់​មក​កាសែត​អរិយធម៌​ឱ្យដឹងទៀតថា ក្រុម​គយ​ចល័ត​ប្រចាំ​នៅ​បាត់ដំបង​នេះ ដឹកនាំ​ដោយ​លោក កង ធឿន និង​កូនចៅ​មួយ​តំបស្វា​ទៀត​ឈ្មោះ ស្រ៊ុន ធឿន និង​ឈ្មោះ សី​។​
​    ​ប្រភព​បាន​បញ្ជាក់ថា លោក​មេ​គយ​ចល័ត​ឈ្មោះ កង ធឿន នេះ​គាត់​ជា​អ្នក​ត្រួត​មើល​តាម​ផ្លូវជាតិ លេខ​៥ ផ្លូវ​លេខ​៥៧​អា និង​៥៧ បេ ដែលជា​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​របស់​ខេត្ត​ដែលមាន​រថយន្ត​ដឹកទំនិញ គ្រប់​សារពើ​បើក​ឆ្លងកាត់​។ ព័ត៌មាន​បាន​បញ្ជាក់ថា រថយន្ត​ដែល​ដឹកទំនិញ​ឆ្លងកាត់​ផ្លូវ​ក្នុង​ខេត្ត​បាត់ ដំបង​នេះ​មិនអាច​គេចផុត​ពី​ក្រសែភ្នែក លោក​មេ​គយ​ចល័ត កង ធឿន នេះ​បាន​ដោយ​ងាយៗ​ឡើយ ពិសេស​រថយន្ត​ដែល​ដឹកទំនិញ​ចរាចរ​លើ​កំណត់​ផ្លូវជាតិ​លេខ​៥​តែម្តង​។ ចំណែក​លើ​កំណាត់​ផ្លូវ ផ្សេងទៀត​ម្ចាស់​រថយន្ត​ដឹកទំនិញ​តែងតែ​បន្តដំណើរ​តាម​រថយន្ត​ផ្សេង ឬ​ម៉ូតូឌុប ដើម្បី​យកលុយ​ទៅ​បង់​ជូន​លោក កង ធឿន ក្រោយពី​មានការ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​រួចមក​នោះ​។​
​    ​ចំពោះ​មន្ត្រី​គយ​ចល័ត​២​នាក់​ទៀត​ដែល​គេ​ស្គាល់​ថា ជា​ដៃស្តាំ​របស់លោក កង ធឿន មានឈ្មោះ ស្រ៊ុន ធឿន និង​ឈ្មោះ សី ត្រូវ​លោក កង ធឿន ចាត់តាំង​ឱ្យ​ដើរ​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​តូចតាច​នៅ​ទូទាំង​ខេត្ត​តែម្តង ពិសេស​ក្រុមអាជីវករ​នៅក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដោយ​ដើរ​ប្រមូល​លុយ ជា​រៀងរាល់ខែ ហើយ​បើ​អាជីវ​ណា​មិន​បង់​តាម​ការកំណត់​ទេ ក្រុមមន្ត្រី​គយ​ចល័ត​ខាងលើនេះ នឹង​មក​កកូរកកាយ រក​ឯកសារ​នេះ ឯកសារ​នោះ​បង្ក​ការរំខាន​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​របស់​ពួកគាត់​។ ដូច្នេះ​ដើម្បី កុំ​ឲ្យ​ក្រុម​គយ​ចល័ត​នេះ​មក​រំខាន ពួកគាត់​ត្រូវ​បង្ខំចិត្ត​បង់លុយ​រាល់ៗ​ខែ​ទៅ​មន្ត្រី​គយ​នោះ​ទៅតាម​អាជីវ កម្ម​តិច ឬ​ច្រើន​។​
​    ​ក្រុមមន្ត្រី​រាជការ និង​សមត្ថកិច្ច​ខេត្តបាត់ដំបង​បាន​បង្ហើប​ឱ្យដឹងទៀតថា ក្រុម​ឈ្មួញ​ធំៗ​ប្រចាំ​នៅ ខេត្ត​នេះ បាន​បង់លុយ​ជូន​លោក កង ធឿន មេ​គយ​ចល័ត​នេះ​រាល់ៗ​ខែ​ផងដែរ​។ ក្រុម​ឈ្មួញ​ធំៗ​មាន ដូចជា ចែ​ឡាង លោក ប៉ុល ស៊ីនួន លោក កុង ទ្រី និង​មាន​ឈ្មួញ​ធំៗ​ច្រើន​ទៀត​ដែល​សុទ្ធតែ​បាន​រក ស៊ី​នាំ​ទំនិញ​មកពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ចូលមក​ខេត្ត​នេះ និង​បន្ត​ទៅកាន់​ទីផ្សារ​ខេត្ត​ក្រុង ផ្សេងទៀត​។​
​    ​ក្រុមមន្ត្រី​សាលាខេត្ត​បាន​បញ្ជាក់ថា មាន​បងប្អូន​អាជីវករ​មួយចំនួន​បាន​ប្តឹង​មក​អាជ្ញាធរខេត្ត​ឱ្យជួយ អន្តរាគមន៍​ទប់ស្កាត់​ពី​សកម្មភាព​ក្រុម​គយ​ចល័ត​ខាងលើនេះ ដែល​តែង​ទៅ​កកូរកកាយ និង​រំខាន​ដល់ ការរកស៊ី​របស់​ពួកគាត់​ផងដែរ​។​
​    ​ក្រុម​អា​ជីករ និង​ឈ្មួញ​តូចតាច​បាន​បញ្ជាក់ថា ពួកគាត់​រកស៊ី​ទទួល​ទាន់​ពី​ការលក់ដូរ​ទំនិញ​កំ​ប៉ិក​នេះ គ្រាន់​បាន​ប្រាក់ចំណេញ​តិចតួច​ទុក​ផ្ត​ត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និង​ថ្លៃ​កូន​រៀន ប៉ុន្តែ​ប្រាក់ចំណេញ​ទាំងនេះ​បានត្រឹមតែ​រក​ទុក​បង់​ជូនទៅ​មន្ត្រី​គយ​ចល័ត​តែប៉ុណ្ណោះ​។​

​    ​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​រាជការ និង​ក្រុមអាជីវករ​រួមទាំង​ឈ្មួញ​តូចតាច​ពី​សកម្មភាព មន្ត្រី​គយ​ចល័ត​ប្រចាំ​នៅ​ខេត្តបាត់ដំបង​នេះ សារព័ត៌មាន​អរិយធម៌​បាន​ទំនាក់ទំនង​ទៅ​លោក កង ធឿន ដើម្បី​សុំ​ការបំភ្លឺ​ដែរ តែ​មិនអាច​ទាក់ទង​បាន​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​៕ តា​គ្រ​ញ៉ូ​ង​
​    ​2014_08_10-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya