ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » មន្ត្រី​រដ្ឋាករទឹក​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់ សង្ស័យ​ករណី​គំនុំ​

មន្ត្រី​រដ្ឋាករទឹក​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់ សង្ស័យ​ករណី​គំនុំ​

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៦ ព្រឹក​ថ្ងៃទី​១៩ សីហា​នេះ មាន​ភាព​ភ្ញាក់​ផ្អើ​រ​មួយ​កើតឡើង​ដែល​គេ​ប្រទេះ​ឃើ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​រដ្ឋាករទឹក​ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់ យ៉ាង​អាណា​ច​អាធ័ម ស្ថិតនៅ​ចំណុច​ក្បែរ​ចិញ្ចើមផ្លូវ​កែវ ចិន្តា ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ប្ញ​ស្សី​កែវ ។​
​ប្រភពពី​កន្លែងកើតហេតុ​ថា ជនរងគ្រោះ​មានឈ្មោះ រស់ ចន្ទ្រា អាយុ​២១ ឆ្នាំ ជា​មន្ត្រី​រដ្ឋាករទឹក មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។ ប្រភព​បន្តថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង​ដើម្បី​ត្រឡប់ទៅផ្ទះ​វិញ  លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏ត្រូវ​ជន​មិន​ស្គាល់​ស្ទាក់​វាយ​សម្លាប់​តែម្តង ហើយ​ម៉ូតូ​កញ្ចាស់​មួយគ្រឿង​នោះ ក៏ត្រូវ​បាន​បាត់​ដែរ ។​
​ទោះបីជា​យ៉ាងណា មជ្ឈដ្ឋាន​ជុំវិញ​ត្រូវបាន​សន្និដ្ឋានថា អាចជា​ករណី​គំនុំ មិនមែនជា​ករណី​ប្លន់​ម៉ូតូ​ទេ ព្រោះ​ម៉ូតូ​របស់​ជនរងគ្រោះ​គឺជា​ម៉ូតូ​កញ្ចាស់​មួយគ្រឿង​។ អរិយធម៌ និង​ផ្តល់ព័ត៌មាន​លំអិត​នៅពេល​ក្រោយ​…..​។ ឆ​លីដា​

cf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya