ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » កុមារី​អាយុ​ជាង​មួយ​ខួប ម្ដាយ​យកទៅ​ទុកចោល ​

កុមារី​អាយុ​ជាង​មួយ​ខួប ម្ដាយ​យកទៅ​ទុកចោល ​

ភ្នំពេញ ៖ កុមារី​ម្នាក់​ត្រូវ​ម្ដាយ​ចិត្ត​អប្រិយ៍​យកទៅ​ទុកចោល​នៅផ្ទះ​អ្នកស្រុក​បណ្ដាលអោយមាន​ការ​ភ្ងា​ក់​ផ្អើល​កាល ពីថ្ងៃ​ទី​18 ខែសីហា ឆ្នាំ​2014 នៅ​ចំណុច​ផ្ទះ​លេខ​1900 ក្រុម​4 ភូមិក សង្កាត់​ច្រាំង​ចំរេះ​2 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​បើតាម​ការរៀបរាប់​ពី​ស្ត្រី​ឈ្មោះ សាន់ សា​រ៉ស់ ភេទ​ស្រី អាយុ​62​ឆ្នាំ​ជា​ជនជាតិខ្មែរ​អ៊ីស្លាម​បានអោយដឹងថា កាលពី​វេលា​ម៉ោង​11 និង​30 នាទី​ថ្ងៃទី​17 ខែសីហា ឆ្នាំ​2014 នារី​ម្នាក់​ឈ្មោះ គង់ ច​ន្ធី ភេទ​ស្រី អាយុ​25​ឆ្នាំ បានមក​លេង​គាត់​ហើយ​បាន​យក​កូនស្រី​ម្នាក់​អាយុ​ប្រហែល​ជាង​1​ខួប​មកជា​មួយ​ដែរ ហើយ​នារី​រូបនោះ​កាលពី​5​ឆ្នាំមុន​ធ្លាប់​រស់នៅ​ផ្ទះជួល​ក្បែរ​គាត់​ហើយ​ធ្លាប់ ចេញចូល​លេង​ផ្ទះ​គាត់​ស្រាប់​តែមួយ​រយះ​កន្លងមកនេះ​បាត់​នាង​មិនឃើញ​មិនដឹង ជា​ទៅណា​លុះ​ព្រឹក​ថ្ងៃកើតហេតុ​ទើប​ឃើញ​នាង​។​
​ស្ត្រី​ដែលជា​ម្ចាស់ផ្ទះ​បាន​បន្តទៀតថា ពេលដែល​នារី​ជា​ម្ដាយ​កុមារី​រូបនោះ​ហូបបាយ​ហើយ​បាន​ប្រាប់​គាត់​ថា សុំ​ផ្ញើរ​កូន​មួយ​ភ្លែត​នាង​ទៅ​ជួប​និយាយ​ការងារ​ជាមួយ​គេ​ស្ត្រី ដែលជា​ម្ចាស់ផ្ទះ​ក៍​មិនបាន​ចាប់អារម្មណ៍​អ្វីដែល​ដោយ​នឹកស្មានថា នារី​រូបនោះ​ទៅ​តែមួយ​ភ្លែត​លុះ​ព្រឹក​ឡើងក៍​ពុំទាន់​ឃើញ​នារី​រូបនោះ​មក​យក​កូន ទៀត​ទើប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ក៍បាន​រាយការណ៍​ប្រាប់​ប្រធានភូមិ​ទើប​មានការ ភ្ងា​ក់​ផ្អើល​ឡើង​។​
​កុមារី​អាយុ​ជាង​មួយ​ខួប​ដែល​ត្រូវ​ម្ដាយ​យកទៅ​ទុកចោល​នៅផ្ទះ​អ្នកស្រុក​នោះ​ត្រូវបាន​ម្ចាស់ផ្ទះ​យកទៅអោយ លោក​ស្ត្រី ឡឹប សុ​ន្ថា មេ​ភូមិក សង្កាត់​ច្រាំង​ចំរេះ​2 ខណ្ឌ​ឬ​ស្សី​កែវ យកទៅ​ថែរក្សា​បន្ទាប់មក​លោកស្រី​មេភូមិ​បានប្រគល់​កុមារី​អភ័ព្វ​រូបនោះ​ទៅអោយ លោកស្រី យ៉ា សំ​រ៉ុ​ស ភេទ​ស្រី អាយុ​42​ឆ្នាំ ជា​ក្រុមប្រឹក្សា​សង្កាត់​ច្រាំង​ចំរេះ​2​យកទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​វិញ ៕ ពៅ​a248

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya