ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កាណូត​២​បុក​គ្នា​ពេលយប់​ងងឹត​ម្នាក់​របួស​ធ្ងន់​ ​ម្នាក់​ធ្លាក់ទឹក​បាត់​ខ្លួន​ពេលនេះ​បា​នរក​សាកសព​ឃើញ​ហើយ​ ​

កាណូត​២​បុក​គ្នា​ពេលយប់​ងងឹត​ម្នាក់​របួស​ធ្ងន់​ ​ម្នាក់​ធ្លាក់ទឹក​បាត់​ខ្លួន​ពេលនេះ​បា​នរក​សាកសព​ឃើញ​ហើយ​ ​

ខេត្តកំពង់ឆ្នាំង​៖​សព​យុវជន ដែល​បាន​ធ្លាក់ទឹក​ស្លាប់​និង​បាត់​ខ្លួន ដោយសារ​បុក​ក​ណូ​ត កាលពី​យប់ ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ទន្លេ​ភូមិ​ត្រដោក ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង  ត្រូវបាន​​ក្រុមគ្រួសារ រកឃើញ​ហើយ​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃទី​១៨ ខែសីហា នៅ​ចំណុច​ជិត​កន្លែងកើតហេតុ​។​
​លោក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង បានអោយដឹងថា ជនរងគ្រោះ​ដែល​ធ្លាក់​​ទឹក បាត់​ខ្លួន​មានឈ្មោះ ឈឿន វណ្ណៈ  អាយុ​២២ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ ខាងលើ​។ ប្រភព ដ ដែល​បាន​បន្តថា នៅវេលា​ម៉ោង​១១​និង​១៥​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ក្រុមគ្រួសារ​បាន​ជួល​គេ​មុជទឹក    រកឃើញ​ហើយ  ខណៈដែល​កំពុង​រាវរ​ក​នោះ​គឺ​សព​បាន​ហើម​ផុស​ឡើង​នៅក្បែរ​កន្លែងកើតហេតុ​តែ​ម្តង ។​
​លោក​អធិការ បានអោយដឹង​ទៀតថា​នៅ​កន្លែងកើតហេតុ​គឺមាន​អន្លង់​ទឹក​វិល​ខ្លាំង​ទើប​សាក​សព​ជនរងគ្រោះ​ធ្លាក់​ទៅ​បាតទន្លេ វិលវល់​មិន​អណ្តែត​ទៅណា  លុះ​ថ្ងៃ​សាកសព​ហើម​ខ្លាំង ទើប​សព ហើមរលួយ​នោះបាន​ផុស​អណ្តែត​ឡើង​តែម្តង​។​ដោយឡែក​ក្នុងការ​ស្រាវជ្រាវ​រក​ម៉ាស៊ីន​ទាំង​២​គ្រឿង របស់​កាណូត​២​គ្រឿង​បុក​គ្នា​ធ្លាក់ទឹក​នោះ សមត្ថកិច្ច​និង​ក្រុមគ្រួសារ​មុជ​រក​ស្រាវជ្រាវ​មិនទាន់​ឃើញ​ទេ​។​
​ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​​ករណី​គ្រោះថ្នាក់​នេះ បណ្តាលមកពី​កាណូត ទាំង​២​គ្រឿ​បើក​លឿង​ពេក​ក្នុង​ពេលយប់​ងងឹត​មើលគ្នា​មិនឃើញ ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ និង​ម្យ៉ាងទៀត​គេ​សង្ស័យថា​ពួកគេ​បាន​ផឹក​ស្រវឹង​ទៀតផង​៕ សុខ​ហ៊ាន
​    ​    ​    ​    ​    ​    ​11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya