ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ផ្ទុះអាវុធ​ដាក់គ្នា ជាមួយ​សមត្ថកិច្ច

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ផ្ទុះអាវុធ​ដាក់គ្នា ជាមួយ​សមត្ថកិច្ច

​ភ្នំពេញ  ៖ សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿង​ដ៏​សកម្ម ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ​រហូត​មានការ​ផ្ទុះអាវុធ​បណ្ដាលឱ្យ​ជនសង្ស័យ ត្រូវ​គ្រាប់កាំភ្លើង របស់​សមត្ថកិច្ច​២​គ្រាប់ ពេល​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ទំនប់​កប់​ស្រូវ​ក្រោយពី​ដេញតាម​ពី ក្រោយ​តាំងពី​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​មក​។​
​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ ញៀន​ម្នាក់នេះ​ត្រូវបាន​នគរបាល​ខណ្ឌឫស្សីកែវ​២​នាក់ ដឹក​តាម​ម៉ូតូ​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​វេលា​ម៉ោង​៣​និង​២០ នាទី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤  ក្រោយពី​មានការ​ផ្ទុះអាវុធ​ដាក់គ្នា​បណ្ដាលឱ្យ​ជ សង្ស័យ​រូបនេះ ត្រូវ​ចំនួន​២​គ្រាប់​ភ្លៅ​មួយ​គ្រាប់​និង​ពោះ​មួយ​គ្រាប់ ។​
​មន្ដ្រីនគរបាល​ខណ្ឌឫស្សីកែវ​បានដឹង ថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប រហូត មានការ​ផ្ទុះអាវុធ​នេះ​ឈ្មោះ​សុខ រ៉ា អាយុ​៣១​ឆ្នាំ រស់នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។  ជនសង្ស័យ​រូបនេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​និង​បញ្ជូន ទៅកាន់​តុលាការ ម្តង​រួចមកហើយ​និង​បាន​តុលាការ​ឃុំខ្លួន ប៉ុន្ដែ​ត្រូវ​ដោះលែង​មកវិញ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​
​ប្រភព​ដដែល​បាន​បន្ដថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មុខសញ្ញា​រូបនេះ​នៅ​បន្ដធ្វើ សកម្មភាព​ចែកចាយ​គ្រឿងញៀន សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ពួនស្ទាក់​ក៏​ប្រទះ ឃើញ​មុខសញ្ញា​នៅ​សង្កាត់ ស្វាយប៉ាក ហើយ​ដេញតាម​ពីក្រោយ​រហូតដល់​ទាន់​នៅ​ទំនប់ កប់​ស្រូវ ក៏​ផ្ទុះអាវុធ​ដាក់គ្នា​បណ្តាល​ឲ្យ​រងរបួស​ជនសង្ស័យ​ម្នាក់​៕ ឆ​លីកា​

ay

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya