ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ស្រវឹង​ស្រា​បាន​ជិះម៉ូតូ​១គ្រឿង​លឿនគេច​ពីរ៉ឺម៉ក​កង់បីដួលប្រាវបាក់ជើង​ម្ខាង

បុរស​ម្នាក់​ស្រវឹង​ស្រា​បាន​ជិះម៉ូតូ​១គ្រឿង​លឿនគេច​ពីរ៉ឺម៉ក​កង់បីដួលប្រាវបាក់ជើង​ម្ខាង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសបាក់ជើងម្ខាង ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ក្នុងខណៈ ដែលបុរសរូបនេះបានជិះម៉ូតូ ១ គ្រឿង ក្នុងល្បឿនលឿនទាំងខ្លួនស្រវឹងស្រា ហើយ ជិះគេចពីរ៉ឺម៉កកង់បីបណ្តាលឲ្យដួលបា្រវទៅនឹងថ្នល់តែម្តង។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ​២០១៣ ស្ថិតនៅចំណុចមុខធានាគារ អេស៊ីលីដា តាមផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌ​ដូនពេញ ។

សាក្សីដែលបានឃើញហេតុការណ៍បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេល មានគ្រោះថ្នាក់ ខាងលើនេះបុរសដែលរងរបួសបាក់ជើងខាងលើបានជិះម៉ូតូ ១ គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-4142 ជិះម្នាក់ឯងធ្វើដំណើរ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានជិះយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ  បុរសរូបនោះ​បានទាញចង្កូតម៉ូតូ​គេចពី​រ៉ឺម៉ក​កង់បី បណ្តាលឲ្យរេចង្កូតជ្រុលដួលបា្រវទៅចំពាក់កណ្តាលផ្លូវ បោកក្បាលទៅនឹង ថ្នល់ហូរឈាម ហើយត្រូវម៉ូតូកិនពីលើរងរបួសបាក់ជើងម្ខាងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ចំណែកម៉ូតូបង្កហេតុ ត្រូវរងការខូចខាតស្ទើរទាំងស្រុង ។

នគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងគ្រោះថ្នាក់នេះបានឲ្យដឹងថា ក្រោយពេលកើត ហេតុ បុរសរងគ្រោះ ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយនៃមន្ទីរពេទ្យឯកជន១ មកដឹក យកទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែកម៉ូតូរបស់ គេវិញនោះ​ត្រូវសមត្ថកិច្ច​ប៉ុស្តិ៍ជ័យជំនះ​អូសយកទៅរក្សាទុក​បណ្តោះអាសន្ន​នៅ​ទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីរង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារបស់គាត់ឲ្យមកទទួលយកទៅវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya