ខេត្តកំពត៖ បុរសម្នាក់ដែលអួតថាជាសកម្មជនរបស់គណបក្សសង្រ្គោះជាតិត្រូវ សមត្ថកិច្ចស្រុកដងទង់ ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសាកសួរក្រោយពីមានបណ្តឹងថា បុរសរូបនោះដើរអុកឡុកអ្នកភូមិ ហើយជេរ ប្រមាថនិងប្រឆាំងរាជការសាធារណះ ថែមទាំងគំរាមសម្លាប់គេ អែងទៀតផង។
ជនសង្ស័យមានឈ្មោះ កែវ រ៉ៃ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ ដោយជាប់ចោទពីបទគំរាមសម្លាប់ពលរដ្ឋស្លូតត្រង់និងជេរប្រមាថដល់រាជា ការសាធារណះ។
បើតាមការបំភំភ្លឺពីសំណាក់ឈ្មោះ ប៊ី ភេ និងខ្លឹម ឆន ជាមន្ត្រីនគរបាលស្រុកដងទង់ បានបញ្ជាក់ថា នៅយប់កើតហេតុក្រោយពីទទួលបទបញ្ជាលោកអធិការស្រុក ដងទង់ថាមានបុរសម្នាក់ឈ្មោះកែវ រ៉ៃ កំពុងបង្កការអុកឡុកនៅតាមដងផ្លូវលំ ខាង ជើងវត្តអង្គស្វាយនៅក្នុងភូមិត្រពាំងម្នាស់ ឃុំដងទង់ ដោយពួកខ្លួនជា មន្ត្រីប៉ូលិស សរុប៦នាក់បានចេញទៅពិនិត្យមើលហេតុការណ៍ លុះទៅដល់ក៏ឃើញឈ្មោះ កែវ រ៉ៃ អង្គុយក្នុងតូបមុខវត្តអង្គស្វាយកំពុងស្រែកឡូឡា ច្រងេងច្រងាង ទើបចូលទៅឃាត់ កុំឲ្យស្រែកឡូឡាហើយឲ្យគាត់វិលត្រឡប់ទៅផ្ទះវិញ តែឈ្មោះកែវ រ៉ៃមិនស្តាប់បែរ ជាស្រែកជេរមកក្រុមខ្លួនថែមទាំងប្រមាថដល់ជីវិតទៀតផង ទើបឃាត់ខ្លួនបុរសនេះមក កាន់អធិការដ្ឋានស្រុកដងទង់ រួចបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចបុរសសង្ស័យបានសារភាពថា ការជេរប្រមាថបណ្តាលឲ្យ ប៉ះពាល់ដល់អ្នកដទៃ ខ្លួនមិនបានដឹងទេព្រោះខណះនោះគាត់ផឹកស្រាស្រវឹង ខ្លាំងពេកទើបនិយាយមិនដឹងអី។ ទោះបីបែបណានៅព្រឹកថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៣ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជននេះទៅសាលាដំបូងខេត្តកំពត ចាត់ការតាម ផ្លូវច្បាប់៕
ដោយៈ ព្រាប ស