ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក​ម្មា​ធិ​ការ​​អឺរ៉ុប​EU​ស្វាគមន៍​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

ក​ម្មា​ធិ​ការ​​អឺរ៉ុប​EU​ស្វាគមន៍​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

​ភ្នំពេញ​៖​លោកស្រី Catherine Ashton មន្ត្រី​នាំពាក្យ​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អឺរ៉ុប (EU) បាន​សម្តែង​ការស្វាគមន៍ ដំណើរការ​បោះឆ្នោត នៅ​កម្ពុជា​ថា ប្រព្រឹត្តទៅ​បានល្អ ប្រកបដោយ​សន្តិភាព​។​

​បើតាម​សេចក្តីថ្លែងការណ៍ របស់​អ្នកនាំពាក្យ Catherine Ashton នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ កក្កដា​ឆ្នាំ​២០១៣ ឱ្យដឹងថា តំណាង​ជាន់ខ្ពស់ អបអរសាទរ​ចំពោះ ប្រជាជន​កម្ពុជា ក្នុង​បង្កើត​នូវ​ការបោះឆ្នោត ដោយ​សន្តិភាព និង​ស្ងៀមស្ងាត់ នៅ​ថ្ងៃទី​២៨ ខែកក្កដា​ឆ្នាំ​២០១៣​។ ការចូលរួម​ពី​គ្រប់ភាគី នៅក្នុង​ការបោះឆ្នោត និង​មានការ​រៀបចំ​ដោយ​យុវជន​អំឡុងពេល យុទ្ធនាការ បាន​កំពុង​ជំរុញ​នូវ​សញ្ញា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​
​សេចក្តីថ្លែងការណ៍​ដដែល បាន​បញ្ជាក់ថា តំណាង​ជាន់ខ្ពស់​EU បាន​សម្តែង​នូវ ការសោកស្តាយ ចំពោះ​អាជ្ញាធរ​មិនបាន ចាត់​នូវ​វិធានការ​ចាំបាច់​ដើម្បី​ធ្វើការ​ដោះស្រាយ នូវ​កំហុសឆ្គង​មួយ ចំនួន​ដូចជា កែលំអរ​ភាព​អាច​ទុកចិត្តបាន​នូវ​បញ្ជី អ្នកបោះឆ្នោត ធានា​ឲ្យ​បាន​ភាពស្មើគ្នា​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​និង​ការរារាំង​នូវ ការប្រើប្រាស់​ធនធានរ​ដ្ឋ​ដែល​នៅក្នុង​នោះ រួមមាន​ការធ្វើ​យុទ្ធនាការ ពី​សំណាក់​មន្ត្រី រាជការ​ស៊ីវិល​និង​យោធា​។​

​មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប បានធ្វើការ​កត់សម្គាល់​លើ​លទ្ធផល​បណ្តោះអាសន្ន គ្រប់ភាគី​ទាំងអស់ គួរ​ចូលរួម​ប្រកបដោយ​ក្តីសង្ឃឹម​ដល់​អនាគត​ប្រទេសជាតិ និង​ចូលរួម​ចាប់ផ្តើម ដោយមាន​ប្រយោជន៍​ដើម្បី​ធានា​ដល់​ការធ្វើកំណែទម្រង់​ដ៏​ចាំបាច់​ក្នុង​គោលបំណង​ជំរុញ​បន្ថែមទៀត​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា

​​សហភាព​អឺរ៉ុប​សង្ឃឹមថា ជម្លោះ​ណាមួយ ត្រូវបាន​ដោះស្រាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត​(​គ​.​ជ​.​ប​)​និង​យន្តការ​ស្ថាប័ន​តុលាការ នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​សេរី និង​យ៉ាង​រហ័ស ហើយ​សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់​រក្សា​នូវ​ស្មារតី​សន្តិភាព​និង​ប្រជាធិបតេយ្យ ៕​

ដោយ​៖ ស្រី​ផល

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya